ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
សហព័ន្ធផ្សព្វ​ផ្សាយអាស៊ាន(UMA) ប្រកាស​តែងតាំងទីប្រឹក្សា និងជំនួយកា​រ អគ្គលេខាធិការរង នៃ​ប្រ​ព័ន្ធ​ផ្សព្វផ្សាយ អាស៊ាន​ប្រចាំកម្ពុជា
Sun,20 October 2019 (Time 09:01 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 153នាក់)


ខេត្តបន្ទាយមានជ័​យ៖នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ា​ន​(UMA) បានរៀបចំ​ពិធីប្រកាសតែងតាំង ទីប្រឹក្សា និងជំនួយការ ​អគ្គលេខាធិការរង នៃប្រព័ន្ធ​ផ្សព្វ​ផ្សាយ អាស៊ាន(UMA)ប្រចាំព្រះរា​ជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម សេក សុខុម ទីប្រឹ​ក្សាក្រសួង​ព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មាន ខេត្តបន្ទាយមានជ័យ,លោកប្រាស៊ីត សែនរ៉ុងរឿង អគ្គលេខាធិការ ស​ហព័ន្ធប្រព័ន្ធផ្សព្វ​ផ្សាយ អាស៊ាន ប្រទេសថៃ,លោក សុខ សុវណ្ណ អគ្គលេខាធិការរង សហ​ព័ន្ធ​ប្រព័ន្ធផ្សព្វផ្សាយអាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា, លោក កង អរុណ គណៈកម្មាធិ​ការនា​យក, លោក អ៊ុយ ចាន់ណារិទ្ធ សមាជិក ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត តំណាងឲ្យលោក គាត ហុល អភិបា​ល នៃគណៈអភិបាលក្រុងប៉ោយប៉ែត,លោក ភោគ លន់ ចៅសង្កាត់ប៉ោយប៉ែត ព្រមទាំង​មានការ​អញ្ជើញចូលរួមពីសមាជិក សមាជិការ របស់សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន យ៉ាងច្រើនកោះករផងដែរ។

ពិធីនេះប្រព្រឹត្តទៅនៅឌីស្ទីនីកាហ្វេ ជាប់សណ្ឋាការ លី ហេងឆាយ ស្ថិតនៅក្នុងភូមិបាលេលិយ្យ២ សង្កាត់ប៉ោយ​ប៉ែត ខេត្តបន្ទាយមានជ័យ។​
នៅក្នុង​ឱកាសនោះ ​លោក សុខ សុវណ្ណ អគ្គលេ​ខាធិការរង បានមានប្រសាសន៍ថា សហព័ន្ធប្រព័ន្ធ​ផ្សព្វផ្សា​យអាស៊ាន មានដើមកំ​ណើតមកពីអ្នកកាសែត​ មកពីបណ្ដា​លប្រទេសជិតខាង ពិសេ​សប្រ​ទេ​ស​ថៃ។
លោ​កបន្តថា ទីប្រឹក្សា និងជំនួយការ គឺមានយូរមកហើយ តែថ្មីៗ​នេះបន្ទាប់​ពីប្រជុំ​នៅសុរិន្ទប្រ​ទេស​ថៃ ដោយគណ:កម្មាធិការស​ម្រេចរៀបចំនូវរច​នាសម្ព័ន្ធថ្មី ដើម្បី​ឲ្យទូលំទូលាយ និងមាន​បញ្ជី​ឈ្មោះ​គ​ណៈកម្មាធិ​ការនាយក ទីប្រឹក្សា និងសមាជិក​របស់ស​ហព័ន្ធប្រ​ព័ន្ធផ្សព្វផ្សាយ​អាស៊ាន​ត្រឹមត្រូវ។
លោក​បញ្ជាក់ថា សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយ​អាស៊ាន ក៏កើតឡើងមិនប្រកាន់ថា អ្នកកា​សែត​មកពី​រខាង​នោះទេ គឺយើងរួបរួ​មអ្នក​កាសែត​នៅក្នុងប្រទេ​សកម្ពុជា អ្នកណា​ក៏ដោយ ឱ្យតែ​អ្នកសារព័ត៌មាន ចូល​ជាសមាជិក ដើម្បីជា​ការផ្ដល់គំនិត រួម​គ្នាដើម្បីធ្វើការ ពិសេសកន្លងមកយើង​បានធ្វើ​ការសហកា​រជាមួយអាជ្ញាធ​រតាមបណ្ដា​ខេត្តផ្សេងៗ ពិសេសនៅ​ក្នុងក្រុងប៉ោយប៉ែតនិងខេត្តនៅជាប់ព្រំដែន ហើយ​សហព័ន្ធប្រព័ន្ធផ្សព្វផ្សា​យអាស៊ាន ធ្វើដោយភាពស្មោះ​ត្រង់ មានការសាមគ្គីគ្នា និងការ​យល់​គ្នារ​វាងអ្នកកាសែត និងអាជ្ញាធរ។
លោក​បញ្ជាក់ទៀតថា UMAបង្កើតឡើង​មានការងារច្រើន ដែលធ្វើបានជោគជ័យ ហើយ​កន្លងមក​យើងធ្លាប់ធ្វើ​ការសម្របសម្រួល​ ខណ:មានបញ្ហាព្រំដែន​ជាច្រើន ដែលយើ​ងបានឆ្លងកាត់ ជជែកគ្នា ធ្វើសិក្ខា​សិលា ធ្វើ​សន្និសីទកាសែត រហូតដ​ល់យើងចាប់ដៃគ្នា មានគំនិត បង្កើតពាន​ជូនដ​ល់ថ្នាក់​ដឹកនាំ​ប្រទេសកម្ពុជា ដោយ​ពេលនោះ​ឲ្យឈ្មោះថា «សន្តិភាព និងការអភិវឌ្ឍន៍»។

ជាមួយ​គ្នានោះដែរលោក អ៊ុយ ​ចាន់ណារិទ្ធ បានមានសាសន៍ថា មានតែអ្នក​សារព័ត៌មា​ននឹង​ហើយ​ដែល​ជាអ្នកមើល​ពីកំហុសរ​បស់យើង ដូ​ចជាយើងឆ្លុះកញ្ចក់អញ្ជឹង វាមិនអា​ចខ្លួន​ឯងមើល​ខ្លួនឯង​ថាល្អ​បានទេ គ្រាន់ថាបើ​ខ្វះនេះខ្វះ​នោះ​យើងត្រូវតែ​បំពេញបន្ថែម។

ទន្ទឹមនោះ​ដែរឯកឧត្តម សេក​ សុខុម បានមានប្រសាសន៍ ដ៏មានអត្ថន័យថា ក្នុងនាមឯ​កឧត្តមបាន​បម្រើវិស័យព័ត៌​មានជាយូឆ្នាំ តែង​តែជួយជ្រោមជ្រែង នូវប្រព័ន្ធផ្សព្វផ្សាយអាស៊ាន​មួយនេះ ចាប់​តាំ​ងពីបង្កើតមក ឃើញថា​មានកា​ររីកចម្រើន ហើយលោកប្រាស៊ីត សែនរ៉ុងរឿង កន្លង​មកតែ​ងតែយក​ចិត្តទុកដាក់ និងបណ្ដុះបណ្ដាល លើកស្ទួយ​ដល់អ្នកសារព័ត៌មានយើ​ងនៅ​តាមបន្ទាត់ព្រំដែនផងដែរ​។

ឯកឧត្តមបានបញ្ជាក់ថា ដើ​ម្បីឲ្យអ្នក​សារព័ត៌មា​នយើងមានលំនឹង និងមានទីផ្សារ គេចូល​ចិត្តរាប់អាន យើងត្រូវ​ប្រកាន់ជំ​ហរ ត្រង់នឹ​ងមានវិជ្ជាជីវៈ ​ជាអ្នកសារព័ត៌មាន តម្លៃមនុស្ស​ឋិ​តនៅ​ក្រម​សីលធម៌​នេះឯង បើសិ​នជាអ្នកសារព័ត៌មានម្នាក់ៗគ្រប់អង្គភាព​ផ្សាយព័ត៌មាន អត់តម្លាភាព អត់​ត្រឹមត្រូវ​តាមវិជ្ជាជីវៈនោះ តម្លៃអ្នកសារ​ព័ត៌មានយើងកាន់តែថយនិងអត់តម្លៃ។

ជាកិ​ច្ចបញ្ចប់នៃអង្គពិធី ថ្នាក់ដឹកនាំស​ហព័ន្ធផ្សព្វផ្សាយ​អាស៊ាន(UMA) បានប្រគល់​លិខិតតែង​តាំង​ជាទីព្រឹក្សា និងជំនួយការ របស់(UMA) និងថតរូបរួ​មជាអនុស្សាវរីយ៍ បន្ទាប់​មកទទួល​ទានអាហា​រសាមគ្គីរួមគ្នា​ ដោយទឹកមុខស​ប្បាយរីករាយជាទីបំផុត៕

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តកែឆ្នៃដឹកកម្មក​របេះផ្លែ​ស្វាយ ដាច់កាលេ រ៉េចង្កូតទៅបុកក្បាលស្ពាន បណ្ដាលឲ្យ​រង​របួសកម្មករជាច្រើននាក់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

​អាស្គុតរបស់យោធាភូមិភាគ​១គ្រឿង បើកបុកបង្កាន់​ដៃស្ពានមេគង្គ បណ្តាល​ឲ្យ​បាក់អស់មួយ​ប្រ​ឡោះ សំណាងល្អ​មិនធ្លាក់ចូល​ទន្លេ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ស្ទាវឡើងក បម្រុងចាប់រំ​លោភកុមារីអាយុ៦ឆ្នាំ​ម្នាក់ សំណាងល្អពលរដ្ឋជួយទាន់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

បង្ក្រាបទីតាំងសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួមនុស្សចំនួន៥នាក់ និងរឹបអូសវត្ថុតាងមួយចំនួន (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ត្រីចាប់ផ្តើមត្រូវ ​រដ្ឋបាលជលផ​ល អំពាវនាវឲ្យប្រជាពលរដ្ឋ មកធ្វើប្រហុក ផ្អក ចាប់ពី​ថ្ងៃនេះ​ដល់ថ្ងៃទី០៩ ធ្នូ (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2667 នាក់
ម្សិលមិញ :
18372 នាក់
សប្តាហ៍នេះ :
166114 នាក់
ខែនេះ :
511909 នាក់
3 ខែនេះ :
1395894 នាក់
សរុប :
8232630 នាក់