ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៩
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ឃាត់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់ ពាក់ពន្ឋ័ករណី​ជួញដូរ​គ្រឿងញៀន​​​៣​គីឡូក្រាម​ នៅខេត្តស្ទឹងត្រែង
Thu,03 October 2019 (Time 11:09 AM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 39នាក់)


​ខេត្តស្ទឹងត្រែង៖កម្លាំង​ជំនាញ​«ក​៩»នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​គ្រឿងញៀន​ខេត្តស្ទឹងត្រែង និង​កម្លាំង​BLO​ បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​មួយ​ករណី​ ដោយឃាត់ខ្លួន​ជនសង្ស័យ​ជាជនជាតិ​ឡាវ​ម្នាក់​ ព្រមទាំង​​ដកហូតបាន​ថ្នាំញៀន​ចំនួន​៣​ដុំ​ធំ​ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ​ថ្ងៃទី​០២ ​ខែតុលា ​ឆ្នាំ​២០១៩​ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៧ ​ស្ថិតនៅ​ភូមិអូរ​ស្វាយ ឃុំអូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ​ខេត្តស្ទឹងត្រែង។

​សមត្ថកិច្ច​បាន​ឲ្យដឹងថា​៖​ជនសង្ស័យ​មានឈ្មោះ សា វី ភេទ​ប្រុស អាយុ៣៥​ឆ្នាំ ជនជាតិឡាវ​​ ទីលំ​នៅ​កំណើត​និងបច្ចុប្បន្ន ភូមិឡាក់​សៅ ស្រុកខាំ​កឺ​ប ខេត្តបូ​លី​ខាំ​សៃ ប្រទេសឡាវ​។​ក្រោយពី​បង្ក្រាបសមត្ថកិច្ចដកហូតបាននូវ​វត្ថុតាង​មួយចំនួនរួមមាន​៖ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ICE​ចំនួន​៣​កញ្ចប់​ធំ​ ប្រហែល​៣​គីឡូក្រាម ​ទូរស័ព្ទដៃ​២​គ្រឿង​និង​អត្តសញ្ញាណ​ប័ណ្ណ​១​។​

បច្ចុប្បន្ន​ជនសង្ស័យ​ស្ថិតនៅក្រោមការសាកសួរនិងឃុំខ្លួន​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹង​ត្រែង ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី​៕

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធប្រព័ន្ធ​ផ្សព្វផ្សាយអា​ស៊ាន បានបដិសេធ នូ​វការផ្សាយរ​បស់ទូរទស្សន៍ហង្សមាស ដោយ​មិន​បានធ្វើបទ​សម្ភាស ឲ្យគ្រប់ជ្រុង​ជ្រោយ មកសា​មីអង្គ​ភាពពាក់ព័ន្ធ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បើកការដ្ឋាន​សាងសង់ផ្លូវបេ​តុងអា​មេ នៅ​ភូមិកំពង់បា​យខាងជើង ​សង្កាត់កំពង់​បាយ ក្រុងកំពត (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាសា​លាផ្សព្វផ្សាយ ស្តីពីពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើអច​លនទ្រព្យ និងពន្ធដីធ្លីមិនប្រើប្រាស់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់រថយន្តបាឡែន លួចដឹកឈើប្រណិតមួយគ្រឿង នៅស្រុកអូរជុំ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៤នាក់ ពាក់ពន្ឋ័ករណី​ជួញដូរគ្រឿងញៀន ទម្ងន់៤០គីឡូក្រាម (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1680 នាក់
ម្សិលមិញ :
11870 នាក់
សប្តាហ៍នេះ :
133376 នាក់
ខែនេះ :
445855 នាក់
3 ខែនេះ :
1282986 នាក់
សរុប :
7498306 នាក់