ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ចាប់ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៤នាក់ ពាក់ពន្ឋ័ករណី​ជួញដូរគ្រឿងញៀន ទម្ងន់៤០គីឡូក្រាម
Tue,22 October 2019 (Time 04:08 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 41នាក់)


ខេត្តកំពង់ធំ៖ជនជាតិខ្មែរ​ចំនួន​០៣នាក់ និងថៃម្នាក់ រួមនឹង​ថ្នាំញៀនទម្ងន់៤០គីឡូក្រាម ត្រូវបាន​កម្លាំងសមត្ថ​កិច្ចបង្ក្រាបបានកាលពី​រសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅចំណុច​ភោជនីដ្ឋាន​មួយកន្លែង យីហោ«រស់ សុខខុម»នៅលើផ្លូវជាតិលេខ០៦A ស្ថិតក្នុង​ភូមិសំ​ណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

បើតាមសមត្ថកិច្ចបាន​ឲ្យដឹងថា​៖ក្នុងការបង្ក្រាបនេះផងដែរ ក្រោមការដឹកនាំដោយ លោក អ៊ិត សុធា ព្រះរាជអាជ្ញា ខេត្តកំពង់ធំ អមដំណើរដោយលោក សាយ វាសនា ព្រះរាជអាជ្ញារង និងមា​នការ​ចូល​រួម ពីកម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនរបស់ក្រសួងមហាផ្ទៃផងដែរ។

បើតាមលោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ បាន​ឲ្យដឹងថា ជនសង្ស័យ​ ដែលត្រូវ​ឃាត់ខ្លួន​រួម​មាន៖
១-ឈ្មោះ គន់ វណ្ណៈ
២-ឈ្មោះ សុខ ប៊ុនសិរិឆៃ 
៣-ឈ្មោះ សាក់ សេងសង 
៤-ឈ្មោះ លី តឹក ។
វត្ថុតាងដែលដកហូតបានរួមមាន៖គ្រឿងញៀនទម្ងន់៤០គីឡូក្រាម និងរថយន្តចំនួន០២​គ្រឿងផងដែរ។

ក្រោយពីបង្ក្រាប​លោកព្រះរាជអាជ្ញាបានថ្លែងអះអាងថា៖ជនសង្ស័យទាំង៤នាក់រួមនិងវត្ថុតាង ត្រូវ​បានបញ្ជូនមកស្នង​ការដ្ឋាននគរបាលខេត្ត កំពង់ធំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តកែឆ្នៃដឹកកម្មក​របេះផ្លែ​ស្វាយ ដាច់កាលេ រ៉េចង្កូតទៅបុកក្បាលស្ពាន បណ្ដាលឲ្យ​រង​របួសកម្មករជាច្រើននាក់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

​អាស្គុតរបស់យោធាភូមិភាគ​១គ្រឿង បើកបុកបង្កាន់​ដៃស្ពានមេគង្គ បណ្តាល​ឲ្យ​បាក់អស់មួយ​ប្រ​ឡោះ សំណាងល្អ​មិនធ្លាក់ចូល​ទន្លេ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ស្ទាវឡើងក បម្រុងចាប់រំ​លោភកុមារីអាយុ៦ឆ្នាំ​ម្នាក់ សំណាងល្អពលរដ្ឋជួយទាន់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

បង្ក្រាបទីតាំងសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួមនុស្សចំនួន៥នាក់ និងរឹបអូសវត្ថុតាងមួយចំនួន (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ត្រីចាប់ផ្តើមត្រូវ ​រដ្ឋបាលជលផ​ល អំពាវនាវឲ្យប្រជាពលរដ្ឋ មកធ្វើប្រហុក ផ្អក ចាប់ពី​ថ្ងៃនេះ​ដល់ថ្ងៃទី០៩ ធ្នូ (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2075 នាក់
ម្សិលមិញ :
18372 នាក់
សប្តាហ៍នេះ :
165522 នាក់
ខែនេះ :
511317 នាក់
3 ខែនេះ :
1395302 នាក់
សរុប :
8232038 នាក់