ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
សហព័ន្ធប្រព័ន្ធ​ផ្សព្វផ្សាយអា​ស៊ាន បានបដិសេធ នូ​វការផ្សាយរ​បស់ទូរទស្សន៍ហង្សមាស ដោយ​មិន​បានធ្វើបទ​សម្ភាស ឲ្យគ្រប់ជ្រុង​ជ្រោយ មកសា​មីអង្គ​ភាពពាក់ព័ន្ធ
Tue,22 October 2019 (Time 10:25 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 89នាក់)


រាជធានីភ្នំពេញ​៖បុគ្គលឈ្មោះ សុខ ប៊ុនសិរីឆៃ​ ដែលរកស៊ីជួញដូរគ្រឿងញៀន នៅខេត្តកំពង់ធំ ត្រូវ​កម្លាំងសមត្ថកិច្ចចា​ប់ឃាត់ខ្លួន ដោយមានប័ណ្ណUMA​នៅជាប់ខ្លួន​ផងនោះ មិនមែនជាសមាជិក សហ​ព័ន្ធប្រព័ន្ធផ្សព្វផ្សាយអា​ស៊ាន ហៅកាត់UMA នោះទេ ​ជាប័ណ្ណក្លែងក្លាយ​។

ការចេញសេចក្តីថ្លែងការណ៍ រប​ស់អគ្គលេខាធិការរង សហព័ន្ធប្រ​ព័ន្ធផ្សព្វផ្សាយអាស៊ាន(UMA) ប្រចាំកម្ពុជា នាថ្ងៃទី២​២ ខែតុលា ឆ្នាំ២០១៩ បានធ្វើឡើងបន្ទាប់​ពីស្ថានីយទូរទស្សន៍ហង្សមាស បាន​ធ្វើការផ្សព្វផ្សាយនូវព័ត៌​មាន ពាក់ពន្ឋ័កណីកម្លាំងសមត្ថកិច្ចខេត្តកំពង់ធំ ចុះបង្ក្រាប​នូវករណី​ជួញ​ដូគ្រឿងញៀនដ៏ធំ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ​វេលាម៉ោង១៤និង៣០នាទី នៅភោជ​នី​យដ្ឋានយេហោ« រស់ សុខុម» ស្ថិតនៅ​ភូមិដំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយ​ឃាត់ខ្លួន​ជនសង្ស័​យបានចំនួន៤​នាក់ រួមនិ​ងថ្នាំញៀនចំនួន៤០ដុំ ​ស្មើនឹង៤០គីឡូគ្រាម ក្នុង​នោះ​មានជនសង្ស័យ​ម្នាក់ឈ្មោះ សុខ ប៊ុនសិរីឆៃ មានប័ណ្ណស​មាជិក ស​ហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន ហៅកា​ត់(UMA)ដោយមិ​នបានធ្វើបទសម្ភាស​ន៍ដល់សាមី អង្គភាពដែលពាក់ព័ន្ឋឡើយ​។

សេចក្តីថ្លែងការណ៍បន្ត​ថា សហព័ន្ធប្រព័ន្ធផ្សព្វ​ផ្សាយអាស៊ាន(UMA) ប្រចាំកម្ពុជា មានកិត្តិយស​សូមធ្វើសេចក្តីថ្លែងការណ៍ ដោយបដិសេធ បុគ្គលឈ្មោះ សុខ ប៊ុនសិរីឆៃ មិនមែនជាសមាជិក សហព័ន្ធ​ប្រព័ន្ធផ្សព្វផ្សាយ​អាស៊ាននោះទេ ចំណែកប័ណ្ណសមាជិកUMA ក្លែងក្លាយទាំងស្រុង។

សេចក្តីថ្លែងកា​រណ៍បញ្ជា​ក់ថា សហព័ន្ធប្រព័ន្ធផ្សព្វ​ផ្សាយអាស៊ានមានការសោកស្ដាយយ៉ាងខ្លាំង ដោយ​ទូរទស្សន៍ហង្សមាស បានធ្វើកា​រផ្សាយព័ត៌មានមិន​ពិត ហើយមិនអនុវត្តនូវវិជ្ជាជីវៈ និងក្រម​សីលធម៌អ្នកសារព័ត៌មាន បានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន ដោយពុំ​បានធ្វើបទសម្ភាសឲ្យបានគ្រប់ជ្រុងជ្រោយ​ដល់សាមីអង្គភាពពាក់ព័ន្ធ ដែលជាកំហុស​ខុសឆ្គង​យ៉ាងធ្ងន់ធ្ងរ ក្នុងអាជីពជាអ្នកសារព័ត៌មានល្អ បណ្ដាលឲ្យ​មតិមហាជ​នមានកា​រភ័ន្តច្រឡំ​ចំពោះកេរ្តិ៍ឈ្មោះ និងសកម្មភាពវិស័យព័ត៌មាន របស់សហព័ន្ធប្រព័ន្ធសព្វផ្សាយអាស៊ាន។

គួរបញ្ជាក់ផ​ងដែរ​ថា សហព័ន្ធប្រព័ន្ធផ្សព្វផ្សា​យអាស៊ាន មានភាពស្មោះត្រង់ សាមគ្គីគ្នា​យ៉ាងស្អិត​ល្មួត រវាងអ្នក​សារព័ត៌មាននិងអាជ្ញាធរ ក្នុងការចូល​រួមចំណែកការអភិវឌ្ឍន៍ប្រទេស​ជាតិ ជាមួ​យប្រ​មុខ​រាជរដ្ឋាភិ​បាលកម្ពុជា។UMAបង្កើតឡើង​មានការងារច្រើន ដែលធ្វើបានជោគជ័យ ហើយ​កន្លង​មក​ធ្លាប់ធ្វើ​ការសម្របសម្រួល​ ខណ:មានបញ្ហាព្រំដែន​ជាច្រើន ដែលយើ​ងបានឆ្លងកាត់ ជជែ​កគ្នា ធ្វើ​សិក្ខា​សិលា ធ្វើ​សន្និសីទកាសែត រហូតដ​ល់ចាប់ដៃគ្នា មានគំនិត បង្កើតពាន​ជូនដ​ល់ថ្នាក់​ដឹកនាំ​ប្រទេសកម្ពុជា ដោយ​ពេលនោះ​ឲ្យឈ្មោះថា «សន្តិភាព និងការអភិវឌ្ឍន៍» ដោយ​បច្ចុប្បន្ន សហព័ន្ធ​ប្រព័ន្ធផ្សព្វផ្សា​យអាស៊ាន មានអ្នកសារព័ត៌មាន ជាង១​០ប្រទេ​សចូលរួម​ផងដែ៕

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តកែឆ្នៃដឹកកម្មក​របេះផ្លែ​ស្វាយ ដាច់កាលេ រ៉េចង្កូតទៅបុកក្បាលស្ពាន បណ្ដាលឲ្យ​រង​របួសកម្មករជាច្រើននាក់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

​អាស្គុតរបស់យោធាភូមិភាគ​១គ្រឿង បើកបុកបង្កាន់​ដៃស្ពានមេគង្គ បណ្តាល​ឲ្យ​បាក់អស់មួយ​ប្រ​ឡោះ សំណាងល្អ​មិនធ្លាក់ចូល​ទន្លេ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ស្ទាវឡើងក បម្រុងចាប់រំ​លោភកុមារីអាយុ៦ឆ្នាំ​ម្នាក់ សំណាងល្អពលរដ្ឋជួយទាន់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

បង្ក្រាបទីតាំងសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួមនុស្សចំនួន៥នាក់ និងរឹបអូសវត្ថុតាងមួយចំនួន (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ត្រីចាប់ផ្តើមត្រូវ ​រដ្ឋបាលជលផ​ល អំពាវនាវឲ្យប្រជាពលរដ្ឋ មកធ្វើប្រហុក ផ្អក ចាប់ពី​ថ្ងៃនេះ​ដល់ថ្ងៃទី០៩ ធ្នូ (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2437 នាក់
ម្សិលមិញ :
18372 នាក់
សប្តាហ៍នេះ :
165884 នាក់
ខែនេះ :
511679 នាក់
3 ខែនេះ :
1395664 នាក់
សរុប :
8232400 នាក់