ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

រថយន្ត​កាំម៉ា​រីឆ្លាម ​បុករថ​យ​ន្ត​ដឹកភ្ញៀវ​ទេចរ​ណ៍​ពីក្រោយ ​បណ្តាល​ឲ្យ​ខូច​ខាត​ទាំង​សង​ខាង​យ៉ាង​ដំ​ណំ ​សំ​ណា​ងហើយ​មិនមា​ន​អ្នករងគ្រោះ

ខេត្តបន្ទាយ​មានជ័យ៖ករណីគ្រោះថ្នាក់ចរាចរណ៍​ដែលបង្កកឡើង​ដោយ​រថយន្ត​ប្រភេទ​កាំម៉ារីឆ្លាម បុករ​ថយន្ត​ដឹកភ្ញៀវ​ទេសច​រណ៍ពី​ក្រោយ ខណៈ​ពេល​កំពុង​ដាក់​ភ្ញៀវ​សំណា​ង​ហើយគ្មានអ្នករ​ងគ្រោះ គ្រាន់​តែខូច​ខា​តរ​ថ​យន្ត​ទាំ​ង​២គ្រឿង​តែប៉ុណ្ណោះ បង្កការ​ភ្ញាក់ផ្អើល​នាល្ងាចថ្ងៃទី១៦ ខែវិច្ឆិការ ឆ្នាំ២​០២៣ តាមប​ណ្តោយ​ផ្លូវជាតិ​លេខ៥ ស្ថិតភូមិ​និមិត្ត១ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត។

បើតាមប្រភពព័ត៌មាន​បាន​ឲ្យដឹងថា៖មុន​នៅពេលជួប​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​គឺមាន​រថយន្ត​តូយូតា​ហៃយ៉ា​ស់ពា​ក់ផ្លាក់​លេខ បន្ទាយ​មានជ័យ​2D​.7128បាន​ចតដាក់ភ្ញៀវ​នៅចិញ្ចើម​ផ្លូវខាង​ស្តាំដៃ​ ​មុខ​ទៅ​ខាង​លិច ហើយក៏ស្រាប់តែ​មានរថយ​ន្តកាំ​ម៉ារីឆ្លាម​ពាក់ផ្លាក់​លេខ បន្ទាយមានជ័យ​2A.3492ដែលបើក​បរតាមផ្លូវជាតិលេខ៥ ក្នុង​ទិសដៅពី​កើតទៅ​លិច ពោលគឺពីក្រុងសិរី​សោភ័ណ​ទៅ​ក្រុង​ប៉ោយ​ប៉ែត លុះមក​ដល់​ចំណុ​ចកើតហេតុ​ខាង​លើ​បាន​បុក​ពីក្រោ​យប​ណ្តា​លខូចខា​តរថយន្តទាំង​២គ្រឿង តែសំណា​ងហើយគ្មានអ្នកណាម្នាក់រងគ្រោះ។ក្រោយគ្រោះថ្នាក់ច​រាចរណ៍​កើត​ឡើង​ឃើញ​មន្ត្រីនគ​របាលចរា​ចរណ៍​ក្រុងប៉ោយ​ប៉ែត​បាន​ចុះទៅ​ពិនិត្យ​ និងធ្វើការ​វាស់វែង។

សមត្ថកិច្ចបាន​ឲ្យដឹងថា៖មូលហេតុនៃ​គ្រោះថ្នាក់ចរាច​រណ៍កើត​ឡើងគឺផ្តើមចេញពី​រថយន្ត​កាំម៉ារីឆ្លាម​បើកប​រល​ង់​ចង្កូត​ទៅបុក​រថយន្ត​ហៃយ៉ា​ស់ដឹកអ្ន​កណើរដែ​លកំពុងច​តដាក់​ភ្ញៀវតែ​សំណាងគ្មាន​អ្នករងគ្រោះ គ្រាន់​តែខូចខាតរថយន្ត​ហៃយ៉ាស់កំ​ពិតគូដពីក្រោយ​ខាងឆ្វេង និងរ​ថយន្ត​កាំម៉ារីឆ្លាម​កមពិ​តមុខ​ខាងស្តាំ។ក្រោយធ្វើ​ការវាស់វែង​រួច​រថយន្តទាំង​២គ្រឿងដែល​បង្កគ្រោះថ្នាក់ ត្រូវបានយក​ទៅរក្សាទុកនៅអ​ធិការដ្ឋាន​នគ​របាលក្រុងប៉ោយប៉ែត ដើម្បីដោះ​ស្រាយគ្នាតា​មច្បាប់ចរាចរ​ណ៍ផ្លូ​វគោក​ជាក្រោយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button