ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៩
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ស្លឹកចាកបឹង​ហ្គាឡូ នៅខេត្តកំពត ​កំពុងទាក់ទាញចំ​ណាប់អារម្មណ៍ ភ្ញៀវទេសចរណ៍​យ៉ាងខ្លាំង
Fri,04 October 2019 (Time 02:52 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 34នាក់)


ខេត្តកំពត៖​បច្ចុប្បន្នខេត្តកំពត មានកន្លែង​ផ្តល់សេវាស្នាក់នៅ ចំនួន​២២៤កន្លែង ក្នុងនោះសណ្ឋាគារ ១៣​កន្លែង,ផ្ទះសំណាក់១៦៩កន្លែង,​បឹងហ្គាឡូ៤១កន្លែងសរុបចំនួន​៣២២០បន្ទប់​សម្រាប់ទទួល​ភ្ញៀវទេសចរណ៍​។
ដោយឡែកក្នុងចំ​ណោមបឹងហ្គាឡូ៤​១កន្លែង ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ​បានសម្លឹងឃើញ“ ស្លឹកចាកបឹងហ្គាឡូ” ថាសក្តិសម និងស្រស់ស្អាត​បំផុត សម្រាប់ឲ្យពួកគេ មកសម្រាក លម្ហែ ជួបជុំ មិត្ត​ភក្តិ ក្រុមការងារ និងក្រុមគ្រួសារផងដែរ។ 

ទាក់ទង​នឹងដំណើរកំសាន្តលើ​ទឹកដីខេត្តកំពត លោក​សុភ័ក្ត្រា ដែលរស់​នៅរាជធានីភ្នំពេញ បាន​ប្រាប់​ឲ្យដឹងថា ខេត្តកំ​ពតមានបឹង​ហ្គាឡូស្អាត​ៗជាច្រើន​ ដែលរូបលោកធ្លាប់សម្រាក ប៉ុន្តែ​ពេលមក​ដល់ស្លឹក​ចាកបឹងហ្គាឡូ ហាក់​មានអារម្មណ៍ប្លែកគេ និងស្រ​ស់ស្រាយ ភ្លេចទុក្ខកង្វ​​ល់ទាំងពួង ព្រោះ​នៅទីនេះមានទេស​ភាពបៃតង មានស្ពាន​ឈើធ្វើដំ​ណើរនៅក្រោមម្លប់ដើមចាកខ្ពស់ៗ សម្រស់ដង​ព្រែកដ៏​ស្រស់ត្រកាល ពិ​សេសពេលថ្ងៃរះ និងពេលថ្ងៃលិ​ចលើកំពូលភ្នំចាំ​ងឆ្លុះនឹងផ្ទៃទឹក​ព្រែកគឺពិត​ជាស្អាតណាស់។

ក្រៅពីទេសភាពល្អ​ឥតខ្ចោះ ទីនេះក៏មានឆ្នេរខ្សាច់ កន្លែងអាំងសាច់ជាប់មាត់ទឹក និងមានបន្ទប់គេ​ង​មានរច​នាបទតាម​បែបបុរាណ ប៉ុន្តែបំពាក់សម្ភា​រៈទាន់សម័យនៅខាងក្នុង និងមានសេវាកម្មល្អ។ 

ចំណែកលោក ឈួ វង្សជីវិន មកពីរាជធានីភ្នំពេញដែរ  បានបង្ហាញអំពី​ចំណាប់អារម្មណ៍​របស់ខ្លួន​ដែរថា ទីនោះពិតជាកន្លែងដ៏​ស្រស់ស្អាតជាងអ្វីដែលលោកគិត។ បឹងហ្គាឡូនេះ​មិនត្រឹមតែផ្សារភ្ជាប់​ជីវិតរស់នៅរ​បស់មនុស្សជា​មួយនឹងធម្មជាតិទេ តែហាក់​ដូចកំពុងបង្ហាញប្រាប់យ៉ាងច្បាស់ថា ធម្មជា​តិ​នឹងមនុស្សពិតជាមិនអាចខ្វះគ្នាបាន។

កន្លែង​នេះមានផាសុខភាព មានប៉មបីជាន់សម្រាប់អង្គុយកម្សា​ន្ត មានស្ពានឈើឆ្លងកាត់ព្រែកចាក ស្ពានឈើរាប់រយ​ម៉ែត្រសម្រាប់ដើរតម្រង់ទៅកាន់បន្ទប់បឹងហ្គាឡូវនិមួយៗ និងសម្រាប់ដើរលំហែរគ​យគន់ទេ​សភាពព្រៃចាក អង្គុយប៉មស្រូប​យកខ្សល់អាកាសបរិសុទ្ធ​ ដែលបក់ពីតំបន់ភ្នំផងដែរ។

ម្ចាស់ ស្លឹកចាកបឹងហ្គាឡូ លោកទិត្យ សុវណ្ណ បានប្រាប់ឲ្យដឹងដែរថា នៅក្នុងគម្រោង​ស្លឹកចាកបឹង​ហ្គាឡូ អំឡុងពេលអនាគត នឹងក្លាយទៅជា រីស៊ត និងស្ប៉ា ប៉ុន្តែបច្ចុប្បន្ន​ចាប់ផ្តើមផ្តល់​សេវាកម្ម​ស្នាក់នៅជា​ជំហ៊ានដំបូងសិន។លោកថា​ ក្រោយពេលចា​ប់ផ្តើ​មសាងសង់អ​ស់រយៈពេល៩ខែ គឺ​សម្រេច​បានបឹងហ្គាឡូចំនួន១៥ ហើយនឹងបន្ត​សាងសង់បឹងហ្គាឡូតាមមាត់ព្រែក កន្លែងស្ប៉ា យ៉ូហ្គា កន្លែងប្រជុំ និងកន្លែង​ភោជនីយដ្ឋាន​តាមមាត់ព្រែក និងរៀបចំជាឆ្នេរតា​មមាត់ព្រែកផងដែរ នៅក្នុងទំ​ហំដីប្រមាណបួន ហិកតាកន្លះ ដែលមានស្ពានឈើសម្រាប់ដើរនៅក្នុងព្រៃចាក ប្រវែង​៧៥០ម៉ឺត្រ។

ស្របពេលដែលកន្លែងទេសចរណ៍ដ៏សំបូរបែបដូចខាងលើ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា វិស័យទេសចរណ៍របស់​ខេត្តកំពត​មានការអភិវឌ្ឍន៍​យ៉ាង​ឆាប់​រហ័ស ដោយមានកន្លែងផ្តល់សេវាស្នាក់នៅចំនួន ២២៤កន្លែង ក្នុងនោះ សណ្ឋាគា ១៣កន្លែង, ផ្ទះ​សំណាក់​១៦៩កន្លែង,​បឹងហ្គាឡូ៤១កន្លែង​សរុបមានចំនួន​៣២២០បន្ទប់ ប៉ុន្តែក្នុងចំ​ណោមបឹងហ្គាឡូ​ទាំងអស់ ស្លឹក​ចាកបឹងហ្គាឡូវទាក់ទាញជាងគេ​ ទោះទើបបើកដំ​ណើរការបម្រើសេវា។ លោកបានបន្តថា ពេលស្ថាបនា​រួចរាល់ លោកប្រធានមន្ទីរ រំពឹងថា ពិតជាមានភ្ញៀវម​កកម្សាន្ត​កាន់តែ​ច្រើនថែមទៀត ហើយកន្លែង​នេះនឹងក្លាយ​ជាគោលដៅទេសចរណ៍ដ៏សំខាន់មួយថ្មីថែមទៀត សម្រាប់ខេត្តកំពត។
   
សូមបញ្ជាក់ថា ដើម្បីទៅដល់ស្លឹកចាកបឹងហ្គាឡូ ត្រូវធ្វើដំណើរពីផ្សារសាមគ្គីកំពត ឆ្ពោះទៅស្ពានថ្មី ពេលដល់គល់ស្ពានបត់​ទៅស្តាំដៃ បន្តដំណើរ រហូតដល់ឃើញក្លោងទ្វារវត្តទឹកវិល រួចចូលតាម​ក្លោងទ្វារ សរុបចម្ងាយប្រមាណ​២គីឡូម៉ែត្រ ទីតាំងស្ថិត ក្នុងឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំព​ត៕

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធប្រព័ន្ធ​ផ្សព្វផ្សាយអា​ស៊ាន បានបដិសេធ នូ​វការផ្សាយរ​បស់ទូរទស្សន៍ហង្សមាស ដោយ​មិន​បានធ្វើបទ​សម្ភាស ឲ្យគ្រប់ជ្រុង​ជ្រោយ មកសា​មីអង្គ​ភាពពាក់ព័ន្ធ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បើកការដ្ឋាន​សាងសង់ផ្លូវបេ​តុងអា​មេ នៅ​ភូមិកំពង់បា​យខាងជើង ​សង្កាត់កំពង់​បាយ ក្រុងកំពត (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាសា​លាផ្សព្វផ្សាយ ស្តីពីពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើអច​លនទ្រព្យ និងពន្ធដីធ្លីមិនប្រើប្រាស់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់រថយន្តបាឡែន លួចដឹកឈើប្រណិតមួយគ្រឿង នៅស្រុកអូរជុំ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៤នាក់ ពាក់ពន្ឋ័ករណី​ជួញដូរគ្រឿងញៀន ទម្ងន់៤០គីឡូក្រាម (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1814 នាក់
ម្សិលមិញ :
11870 នាក់
សប្តាហ៍នេះ :
133510 នាក់
ខែនេះ :
445989 នាក់
3 ខែនេះ :
1283120 នាក់
សរុប :
7498440 នាក់