ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៩
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
អ្នកមានប្រាក់​ គួរធ្វើការវិនយោគជាមួយ ​ក្រុមហ៊ុនណាដែលមានអាជ្ញាប័ណ្ណជាមុន ទើបដំណើ​រការទទួល​បានជោគជ័យ
Fri,04 October 2019 (Time 04:25 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 42នាក់)


ខេត្តកំពត៖អគ្គនាយករងនៃ គណៈកម្មាការមូលបត្រកម្ពុជា បានប្រាប់ដល់សាធារណៈជន និងវិនិ​យោគគិ​នថា ប្រសិនបើមា​នបំណង់ចង់ប្រើប្រាស់សាច់ប្រាក់នៅសល់របស់ខ្លួនទៅលើឧបករណ៍ថ្មី ដូចនិស្សន្ទ ឬមូលបត្រ សូមធ្វើការជ្រើសរើស​ធ្វើជាមួយក្រុម​ហ៊ុនណា​ដែលមានការអនុញ្ញាត និង​ផ្តល់​អាជ្ញាប័ណ្ណជាមុនដោយ គណៈកម្មាការមូលបត្រកម្ពុជា ដើម្បីកាត់​បន្ថយនូវ​ហានីភ័យ​ឲ្យនៅ​ទាប​បំផុត។ 

ការលើកឡើងបែបនេះ ​ជាប្រសាសន៍របស់ ​លោក សុខ​ ដារ៉ា អគ្គនាយករង នៃគណៈកម្មាធិ​ការ​មូលបត្រ​កម្ពុជា ក្នុងសិក្ខា​សាលាស្តីអំពី"អ្វីជាកា​រជួញដូរឧបករណ៍និស្សន្ទ ការត្រៀមខ្លួន ការវិនិ​យោគ និងការយល់ដឹង​ពាក់ព័ន្ធ"ដែលបានរៀបចំឡើង​ដោយគណៈកម្មការមូលបត្រកម្ពុជា សហកា​រជា​មួយក្រុមហ៊ុន ខេមបូ​ឌាន ដេរីវេទីវអ៊ិចឆេង ឯ.ក(Cambodian Derivative​s Exchange Co.,LTD.- CDX ) កាលពីរសៀល​ថ្ងៃទី០៣ ខែតុលា​ ឆ្នាំ២០១៩ នៅឯសណ្ឋាគារមិត្តភាព ខេត្តកំពត។

លោ​កបានបន្តទៀតថា កន្លងមក​មាន​ជនខិលខូចមួយចំនួ​ន តែងតែឃោសនា​ដោយផ្ទាល់ និង​ដោយ​ប្រយោល ឲ្យសាធារណៈ​ជនទៅធ្វើការវិនិយោគ ដាក់ប្រាក់​ជាមួយក្រុមហ៊ុនរបស់ពួកគេ  ដោយ​ពួក​គេ​ប្រើពាក្យបច្ចេកទេសពាក់ព័ន្ធនឹងវិស័យមូល​បត្រដូចជា ឧបករណ៍និស្សន្ទ គម្រោងវិនិ​យោគរួម​ជាដើម បណ្តាល​ឲ្យសាធារណៈជន និងអ្នកវិនិយោគខាតបង់ថវិកា ដោយសារចាញ់​ការឃោស​នាឆ​បោកនោះ។ 

លោកបាន​បញ្ជាក់ទៀតថា  ឧករណ៍និស្សន្ទ ជាឧបករណ៍​ហិរញ្ញវត្ថុថ្មី​មួយនៅក្នុងទីផ្សារ​មូលបត្រ​កម្ពុជា និងថា គោលបំណង​នៃការរៀបចំសិក្ខាសា​លានេះ ដើម្បីបញ្ជ្រាបចំណេះដឹង ទៅដល់​សា​ធារណៈជ​នក៏ដូ​ចជាវិនិយោគិន ឲ្យយល់ដឹង​ថាតើ គួតែធ្ចើការវិនិយោគទៅលើ ឧបករណ៍និស្សន្ទ នឹង​ក្រុមហ៊ុនមួយ​ណា ដើម្បីកាត់បន្ថយ​ហានីភ័យផ្ទាល់ និងចៀសវាងការវិនិយោ​គជាមួយក្រុមហ៊ុន​ដែល​មិនទទួល​បានអាជ្ញាប័ណ្ណ/​ការអនុញ្ញាតស្របច្បាប់ជាមុនពី​ខេត្តកំពត គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.)។ 

ដោយឡែក លោក Lawrence Kook អភិបាលនៃក្រុមហ៊ុនក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង​បានលើ​កឡើងថា (ស៊ីដីអ៊ិច)ជាក្រុមហ៊ុនដំបូងគេ​ដែលទទួលបានអាជ្ញាប័ណ្ណត្រឹមត្រូវ​ តាំងពីឆ្នាំ ២០១៦ ហើយក្រុមហ៊ុ​ននេះទទួលបា​នជោគជ័យយ៉ាងខ្លាំងនៅក្នុងតំបន់ និងបានសហការជាមួយ គ.ម.ក ពង្រីក​ការផ្សព្វផ្សាយ​តាមបណ្តាខេត្តផ្សេងៗ។ក្រុមហ៊ុននេះនឹងធ្វើការកៀងគរ ក្រុមហ៊ុនវិ​និយោគធំនៅជុំវិញពិ​ភពលោកឲ្យម​កវិនិយោគនៅ​កម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធប្រព័ន្ធ​ផ្សព្វផ្សាយអា​ស៊ាន បានបដិសេធ នូ​វការផ្សាយរ​បស់ទូរទស្សន៍ហង្សមាស ដោយ​មិន​បានធ្វើបទ​សម្ភាស ឲ្យគ្រប់ជ្រុង​ជ្រោយ មកសា​មីអង្គ​ភាពពាក់ព័ន្ធ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បើកការដ្ឋាន​សាងសង់ផ្លូវបេ​តុងអា​មេ នៅ​ភូមិកំពង់បា​យខាងជើង ​សង្កាត់កំពង់​បាយ ក្រុងកំពត (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាសា​លាផ្សព្វផ្សាយ ស្តីពីពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើអច​លនទ្រព្យ និងពន្ធដីធ្លីមិនប្រើប្រាស់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់រថយន្តបាឡែន លួចដឹកឈើប្រណិតមួយគ្រឿង នៅស្រុកអូរជុំ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៤នាក់ ពាក់ពន្ឋ័ករណី​ជួញដូរគ្រឿងញៀន ទម្ងន់៤០គីឡូក្រាម (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
883 នាក់
ម្សិលមិញ :
11870 នាក់
សប្តាហ៍នេះ :
132579 នាក់
ខែនេះ :
445058 នាក់
3 ខែនេះ :
1282189 នាក់
សរុប :
7497509 នាក់