ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
អ្នកខេត្តកំពត​បដិសេធមិនគ្រាំទ្រ ហើយ​អះអាងថាប្រឆាំងដាច់​ចំពោះទង្វើ និងវត្តមា​នទណ្ឌិតសម រង្ស៊ី​នៅកម្ពុជា
Fri,04 October 2019 (Time 05:03 PM)
ដោយ ៖ មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន (ចំនួនអ្នកអាន: 130នាក់)


ខេត្តកំពត៖​ក្រោយពេលទណ្ឌិត សម រ​ង្ស៊ី​ បានធ្វើកា​រអំពាវឲ្យមា​នការបះបោរ និងជេរប្រមាថ ព្រះ​ជេស្តារបស់ព្រះម​ហាក្សត្រ ហើយថែមទាំង​បានអះអាងថា នឹងវិលត្រឡប់ម​កកាន់មាតុភូមិកម្ពុជាវិញ នៅ​ថ្ងៃទី៩ វិច្ឆិការ ឆ្នាំ២០១៩ ខាងមុខនេះ ក្នុងគោ​លបំណងដឹកនាំ​ចលនាផ្តួលរំលំ​រាជរដ្ឋាភិបាល​នោះ សិស្សានុសិស្ស ប្រជាពល​រដ្ឋ និង​មន្ត្រីរាជការខេត្តកំពត បានបដិសេធ​មិនគ្រាំទ្រទង្វើរបស់ ទណ្ឌិត​សម រង្ស៊ី នោះឡើយ។

ជាមួយនឹងទង្វើដ៏ខុស​ច្បាប់របស់ ទណ្ឌិត សម រ​ង្ស៊ី​ មហាជនក្នុងខេត្តកំពត បានបញ្ជាក់​អះអាងថា នឹងធ្វើការប្រឆាំងយ៉ា​ងដាច់ខាត ចំពោះវត្តមាន​លោកសម រ​ង្ស៊ី​ នៅកម្ពុជា ព្រោះពួកគេចាត់ទុកថា សម ​រ​ង្ស៊ី​ វិលត្រឡប់មកស្រុកខ្មែរដើម្បីបំ​ផ្លាញខ្មែរ បំផ្លាញស​ន្តិភាព បំផ្លាញ់សេចក្តីសុខ និងការរី​កចម្រើនរបស់ប្រទេសកម្ពុជា។

នេះជា​ការលើក​ឡើងពី​សំណាក់មាតា​ បិតាសិស្ស  ក្រោយបញ្ចប់ពិ​ធីផ្តល់រង្វាន់ជ័យ​លាភីដល់​សិ​ស្សប្រឡង​ជាប់សញ្ញាបត្រ ធម្យមសិក្សាទុតិយភូមិ ឆ្នាំ ២០១៩ កាលពីព្រឹកថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០១៩ នៅក្នុងបរិវេណសាលសន្និសីទខេត្តកំពត។

ជាមួយគ្នានេះ ប្រជាព​លរដ្ឋ សិស្សានុសិស្ស និងគ្រូបង្រៀន នៅក្នុងខេត្តកំពត បានលើកឡើងថា ទណ្ឌិត​សម រង្ស៊ី ជាមនុស្សចង្រៃ ទង្វើរប​ស់គេមិនអាចទទួលយកបានទេ ហើយវត្ត​មានរបស់ទណ្ឌិត សម រង្ស៊ី ពិតជាវិ​លមកបំផ្លាញ សន្តិភាព​ សេចក្តីសុខរបស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការញុះញង់ ឲ្យមានការ​បះបោរ បង្កចលាចល និងអស្ថេរភាពនៅក្នុងសង្គម ពិសេសរាំងស្ទះ​ដល់ដំណើរការអ​ភិវឌ្ឍន៍ប្រទេស​ជាតិ ដោយសារអ្នកវិនិយោគទុនយល់ច្រឡំថា កម្ពុជាគ្មានសន្តិភាព និងស្ថេរភាព​នយោបាយ ហើយនាំគ្នាត្រឡប់ និងមិ​នមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាទៀតទេ។ 

ម្យ៉ាងវិញទៀតប្រជាពលរដ្ឋបាន​លើកឡើងថា ការអនុញ្ញាតឲ្យបុគ្គរូបនេះចូលស្រុក ដូចអនុញ្ញាត​ឲ្យប្រ​ទេសកើ​តសង្គ្រាម ហើយវិល​ទៅរក​អតីតកាលដ៏សែនជូរជត់ នាសម័យប៉ុល ព​ត ដូច្នោះដែរ។

អំឡុងពេលនេះ ម​ហាជន ពិសេសពលរដ្ឋក្នុង​ខេត្តកំពត សូមអំពាវនាវឲ្យប្រជាពល​រដ្ឋទូទាំងប្រទេស ប្រឆាំងដាច់ខាត កុំអនុញ្ញាត​ឲ្យទណ្ឌិតសម​ រង្ស៊ី ត្រឡប់ចូលស្រុកបានឲ្យសោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ស្ដីពីការពិនិត្យ ពិភាក្សា និងសិក្សាផល​ប៉ះពាល់ លើគ​ម្រោង​ការសាងសង់ផ្លូវ មួយខ្សែនៅក្នុង​ស្រុកទឹកឈូ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន​៥នាក់ ពាក់ពន្ធ័ករណី​ប្រើប្រាស់ និងជួញដូរ​គ្រឿងញៀននៅ​ក្រុងសិរី​សោភ័ណ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សម្រេចឲ្យផ្សឹក ភិក្ខុ លួន សុវ៉ាត ក្រោយបែកធ្លាយវីដេអូ ឆាតញ៉ែស្រី (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះករុណា​ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ចេញ​ព្រះរាជក្រឹត្យត្រាស់បង្គាប់ ដាក់​ឲ្យចូល​និវត្តន៍នា​យនគរ​បាលថ្នាក់​ឧត្តមសេនីយ៍១៧រូប (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

វេទិកាផ្សព្វផ្សាយ អំពីផល​ប៉ះពាល់ នៃការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន និងការ​បង្ការទប់​ស្កាត់​អំពើជួញ​ដូរមនុស្ស នៅក្រុងកំពង់ឆ្នាំង (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7437 នាក់
ម្សិលមិញ :
5858 នាក់
សប្តាហ៍នេះ :
49395 នាក់
ខែនេះ :
411737 នាក់
3 ខែនេះ :
1600972 នាក់
សរុប :
11638670 នាក់