ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
បង្ហាញ​មុខជនសង្ស័​យ ជាជនជាតិចិនម្នាក់​ រួចបញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ឋបទល្មើស៤​ករណី
Fri,04 October 2019 (Time 09:44 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 123នាក់)


រាជធានីភ្នំពេញ៖ជនសង្ស័យជាជនជាតិចិនម្នាក់ ដែលជាប់ពាក់ព័ន្ធទៅនឹងបទល្មើស៤ករណី ករណីទី១-ឃាតកម្មគិ​តទុកមុន​។
ករណីទី២-កាន់​កាប់អាវធុដោយគ្មា​នការអនុញ្ញាត។
ករណីទី៣-ធ្វើឲ្យខូចខាតដោយ​ចេតនាមានស្ថានទម្ងន់ទោស។
ករណីទី៤-​រក្សាទុក ​និងប្រើប្រាស់​ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបាន​កម្លាំងកា​រិយាល័យ​នគរបាលព្រហ្មទ​ណ្ឌកម្រិតស្រាល នៃស្នងកា​រដ្ឋាននគរបា​លរាជធានីភ្នំពេញ បង្ហាញមុខ រួចបញ្ជូន​ទៅកាន់សា​លាដំបូងរាជធានី ដើម្បីឲ្យតុលា​ការ​ចាត់​ការបន្ដតាមនីតិវិធីនារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩។

បើតាមរបាយការណ៍របស់សមត្ថកិច្ចបា​នឲ្យដឹងថា ជនសង្ស័​យខាងលើមាន​ឈ្មោះ LAI SUNG MAO ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរពាណិករ មានទីលំនៅស្នាក់ក្នុងផ្ទះ​សំណាក់យីហោ ឡេង សុផាន បន្ទាប់​លេខ២២ ផ្លូវលេខ៦៤៤ ​ភូមិដើមអំពិល សង្កាត់ច្បារអំ​ពៅ១ ខណ្ឌច្បារអំពៅ រាជធានី​ភ្នំពេញ​។ចំណែកជ​នរងគ្រោះមានឈ្មោះ XLAO HONG JE ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ គ្រូ​បង្រៀន​ស្នាក់នៅភូមិអូរបែ​កក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ​។

សមត្ថកិច្ចបញ្ជាក់ដែរថា​៖ករណីខាងលើនេះ​កាលពីវេលាម៉ោងជាង១៩ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ ជន​សង្ស័យជា​ជនជាតិចិន បានបើ​ករថយន្ដមួយគ្រឿងម៉ាកHIGH LANDER មកដល់​ចំណុចមុខ​ភោជនីដ្ឋាន និងកាហ្វេហ្គ្រីន ផ្ទះលេខ១៦៦ ផ្លូវលេខ១៥០ ស្ថិតនៅក្នុងភូមិ៣ សង្កាត់ទឹកល្អក់២ ខណ្ឌទួល​គោក រាជធានីភ្នំពេញ ធ្វើសកម្មភាពដកកាំភ្លើងបាញ់ទៅលើជនរងគ្រោះចំនួន៣គ្រាប់ ប៉ុន្ដែសំណាង​ល្អមិនបណ្ដាលឲ្យជនរងគ្រោះរងរបួស។
ក្រោយមកជនសង្ស័យបានជិះរថយន្ដរត់គេចខ្លួនបាត់ស្រមោល លុះនៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០​១៩ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការ​ស្រាវជ្រាវរហូត​ឈានដ​ល់​ការឃាត់ខ្លួនជនសង្ស័យ​ខាងលើនៅចំណុចផ្ទះសំណាក់យីហោ ឡេង សុផាន បន្ទប់លេខ២២ ផ្លូវលេខ៦​៤៤ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ តែម្ដង​។
វត្ថុតាងដកហូតបានរួមមាន​៖កាំភ្លើងម៉ាកSIG SAUERមួយដើម,បង់កាំភ្លើង១និងគ្រាប់ចំនួន ៣០គ្រាប់,ទូរសព្ទដៃ២គ្រឿង,ម្សៅពណ៌ ស ចំនួន១០កញ្ចប់, លិខិតឆ្លងដែនចំនួន២ក្បាល,កា​បូបលុយ១,រថយន្ដម៉ាក HIGHLANDER មួយគ្រឿង,ថ្នាំគ្រាប់ម៉ាកហ្វាន ចំនួន៥គ្រាប់,ថ្នាំគ្រាប់ពណ៌ ខៀវ និងពណ៌ផ្កាឈូកចំនួន១៨គ្រាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ស្ដីពីការពិនិត្យ ពិភាក្សា និងសិក្សាផល​ប៉ះពាល់ លើគ​ម្រោង​ការសាងសង់ផ្លូវ មួយខ្សែនៅក្នុង​ស្រុកទឹកឈូ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន​៥នាក់ ពាក់ពន្ធ័ករណី​ប្រើប្រាស់ និងជួញដូរ​គ្រឿងញៀននៅ​ក្រុងសិរី​សោភ័ណ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សម្រេចឲ្យផ្សឹក ភិក្ខុ លួន សុវ៉ាត ក្រោយបែកធ្លាយវីដេអូ ឆាតញ៉ែស្រី (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះករុណា​ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ចេញ​ព្រះរាជក្រឹត្យត្រាស់បង្គាប់ ដាក់​ឲ្យចូល​និវត្តន៍នា​យនគរ​បាលថ្នាក់​ឧត្តមសេនីយ៍១៧រូប (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

វេទិកាផ្សព្វផ្សាយ អំពីផល​ប៉ះពាល់ នៃការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន និងការ​បង្ការទប់​ស្កាត់​អំពើជួញ​ដូរមនុស្ស នៅក្រុងកំពង់ឆ្នាំង (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7728 នាក់
ម្សិលមិញ :
5858 នាក់
សប្តាហ៍នេះ :
49686 នាក់
ខែនេះ :
412028 នាក់
3 ខែនេះ :
1601263 នាក់
សរុប :
11639215 នាក់