ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ឯក​ឧត្តម ទៀ សីហា​ អភិបាលខេ​ត្តសៀមរាប​ អញ្ជើញជាអធិបតីក្នុងពិធី​ប្រកាសផ្ទេរភារកិច្ច​ និង​ចូលកា​ន់តំណែង អភិបាលស្រុកបន្ទាយស្រី
Sat,05 October 2019 (Time 02:17 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 55នាក់)


ខេត្តសៀមរាប៖លោក​ ឃឹម​ ហ្វីណង់​  ឋានន្តរសកិ្តវរៈមន្ត្រីថ្នាក់លេខ៣​ ​នាយករងរដ្ឋបាល​សា​លា​ខេត្ត​សៀមរាប ត្រូវបានធ្វើការប្រកាសចូលកាន់តំណែងជាអភិបាលស្រុកបន្ទាយស្រី​ ជំនួស​លោក ណុប​ វុទ្ធី​ អតីតអភិបាលស្រុក ដែលត្រូវផ្ទេរភារកិច្ចពីអភិ​បាលស្រុកបន្ទាយស្រី​ឲ្យទៅបំរើការនៅ​សាលាខេត្តសៀមរាបវិញ។
វិធីនេះ​ប្រព្រឹត្តទៅ នាថ្ងៃសុក្រ​ ៦កើ​ត​ ខែអស្សុជ​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃ​ទី​០៤​ ខែតុលា​ ឆ្នាំ​២០១៩​ ក្រោមអធិបតីភាព​ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប​ និងមាន​ការអ​ញ្ជើ​ញចូលរួមពី​ ឯកឧត្តម​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ ឯកឧត្ដម​ប្រធាន​ក្រុមការងារថ្នាក់ជាតិចុះ​ជួយ​ស្រុក​បន្ទាយស្រី លោក​ លោកស្រី​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​ លោក លោកស្រីប្រធាន អនុប្រធា​នការិយាល័យ មន្ត្រីសាលាស្រុក​ លោកគ្រូ​ អ្នក​គ្រូ​ លោកមេឃុំ​ ស្នៀនឃុំ​ និងមេភូមិផងដែរ។

បន្ទាប់ពីកិច្ចស្វាគមន៍​របស់លោកអតីតអភិបាលស្រុក​ និងរបាយការណ៍ស្តីពីសមិ​ទ្ធផលដែល​បាន​កសាង និងអភិវឌ្ឍន៍ក្នុងស្រុក ព្រមទាំងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបានលើកនូវ​បញ្ហា​ប្រឈម និងឧបសគ្គមួយចំនួន និងការកំណត់ដែនសមត្ថកិច្ចការទទួលខុសត្រូវរវាងស្ថាប័នថ្នាក់ជាតិ និងថ្នាក់​ក្រោមជាតិ  ដើមី្បឲ្យការអនុវត្តភារកិច្ច ទទួលខុសត្រូវក្នុងកិច្ចការរដ្ឋបាលថ្នាក់​ក្រោមជាតិឲ្យ​កាន់តែមានប្រសិទ្ធភាព ។

ឯកឧ​ត្តម ទៀ សីហា បានបញ្ជាក់ផងដែរថា ការប្រកាសចូ​លកាន់តំណែងជាអភិបាលស្រុកថ្មីនេះ គឺមានការជឿជាក់យ៉ាងច្បាស់ពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងអាជ្ញាធរខេត្ត​ ថ្នាក់ដឹកនាំនៅរដ្ឋ​បាល​ថ្នាក់ក្រោមជាតិ  ដែលជាការលើកទឹកចិត្តដល់មន្ត្រី ឲ្យបន្តខិតខំបំពេញភារកិ​ច្ចក្នុងការបម្រើ​ជាតិមាតុភូមិ ។ម៉្យាងទៀតក៏ជាគោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំនូវរចនា​សម្ព័ន្ធក្បាល​ម៉ាស៊ីដឹកនាំថ្នាក់ក្រោមជាតិ ដើមី្បឆ្ពោះទៅរកកិច្ចអភិវឌ្ឍន៍មូលដ្ឋានភូមិឃុំ ក្នុងការបម្រើដល់តម្រូវ​ការផលប្រយោជន៍របស់ប្រជាជន។
ឯកឧត្តម បានលើកឡើងនូវសមទ្ធិផលដែលស្រុកទទួលបានកន្លងមក​ គឺកើតចេញពីកក្តាប្រ​ទេស​ជាតិមានសុខសន្តិភាព ហើយសមទ្ធិផលទាំងនេះ ជាការពង្រឹងនូវសន្តិភាពនៅកម្ពុជា ។

ជាមួយគ្នានេះ ឯកឧត្តម បានក្រើនរំលឹកដល់អភិបាលស្រុកបន្ទាយស្រីដែលត្រូវបានតែងតាំងថ្មី ត្រូវ​ខិតខំបំពេញការងារ ដោយស្មារតីយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ប្រឹងប្រែង​ឲ្យអស់​ពី​កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីបំពេញ​ការងារជូនប្រជា​ពលរដ្ឋឲ្យកាន់​តែសកម្មខ្លាំង​ក្លាថែម​ទៀត ពិសេសត្រូវបន្តដោះស្រាយបញ្ហាទំនាស់ដីធ្លីដែលនៅសេសសល់ឲ្យបានលឿន​  និងមានប្រ​សិទ្ធភាព​ និងត្រូវគោរពច្បាប់​ រដ្ឋធម្មនុញ្ញ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន របស់រាជរដ្ឋាភិ​បាល​កម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តកែឆ្នៃដឹកកម្មក​របេះផ្លែ​ស្វាយ ដាច់កាលេ រ៉េចង្កូតទៅបុកក្បាលស្ពាន បណ្ដាលឲ្យ​រង​របួសកម្មករជាច្រើននាក់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

​អាស្គុតរបស់យោធាភូមិភាគ​១គ្រឿង បើកបុកបង្កាន់​ដៃស្ពានមេគង្គ បណ្តាល​ឲ្យ​បាក់អស់មួយ​ប្រ​ឡោះ សំណាងល្អ​មិនធ្លាក់ចូល​ទន្លេ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ស្ទាវឡើងក បម្រុងចាប់រំ​លោភកុមារីអាយុ៦ឆ្នាំ​ម្នាក់ សំណាងល្អពលរដ្ឋជួយទាន់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

បង្ក្រាបទីតាំងសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួមនុស្សចំនួន៥នាក់ និងរឹបអូសវត្ថុតាងមួយចំនួន (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ត្រីចាប់ផ្តើមត្រូវ ​រដ្ឋបាលជលផ​ល អំពាវនាវឲ្យប្រជាពលរដ្ឋ មកធ្វើប្រហុក ផ្អក ចាប់ពី​ថ្ងៃនេះ​ដល់ថ្ងៃទី០៩ ធ្នូ (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3262 នាក់
ម្សិលមិញ :
18372 នាក់
សប្តាហ៍នេះ :
166709 នាក់
ខែនេះ :
512504 នាក់
3 ខែនេះ :
1396489 នាក់
សរុប :
8233225 នាក់