ព័ត៌មានជាតិ

អាចារ្យគណៈកម្មការព្រម​ទាំងពុទ្ធបរិស័ទចំណុះជើងវត្តថ្ម​គរអន្លង្សា ក្នុងឃុំភ្នំលាប ស្រុកព្រះ​នេត្រព្រះ ធ្វើបុណ្យអង្កក​ឋិនទា​នមហាសាមគ្គី​ ដង្ហែ​និងវេប្រគេ​នព្រះស​ង្ឃគង់ចាំ​ព្រះវស្សា​អស់ត្រីមាស

ខេត្តបន្ទាយមានជ័យ៖ស្របពេលនៃរដូវកាលបុណ្យកឋិនទាននាឆ្នាំ២០២២ដែលសម្ដេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់​លោក លោកស្រីប្រជាពុទ្ធបរិស័ទទាំងអស់ កាន់សាសនា​ព្រះពុទ្ធបា​នញ៉ាំងសទ្ធាជ្រះថ្លា មូលមតិគ្នាជាឯកច្ឆ័ន្ទ ប្រារព្ធធ្វើបុណ្យក​ឋិនទានក្នុង​គោលបំណ​ងអនុមោទ​នាយកផល្លានិសង្ឃ តាមកម្លាំងស​ទ្ធាជ្រះថ្លាតាមឧបនិស្ស័យរៀងៗខ្លួន ដើម្បីដង្ហែរតាមយុគលបាទ និងឧន្ទិសថ្វាយចំពោះព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ ដើម្បីព្រះ​អង្គបានទៅកាន់ព្រះនិព្វាន ហើយ​យើងទាំង​អ​ស់គ្នាបានរួចផុត​ចាកទុក្ខដូច​ព្រះ​អង្គផង ជាពិ​សេសបានប្រមូល​បច្ច័យតំក​ល់ក​សាង​សមិទ្ធិ​ផលនានាក្នុងវត្ត និង​បានផ្គត់ផ្គង់ដល់ព្រះសង្ឃរៀនសូត្របន្ត។

និយាយដោយឡែកនាថ្ងៃសៅរ៍ អាទិត្យ ១២,១៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.2566 ត្រូវនឹងថ្ងៃទី២២ – ២៣ ខែតុលា ឆ្នាំ២០២២ អាចារ្យគណៈកម្មការព្រមទាំង​ពុទ្ធបរិស័ទចំណុះជើ​ងវត្តថ្មគរអន្លង្សា ក្នុងឃុំភ្នំលាប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានមូលមតិគ្នាជាឯកច្ឆ័ន្ទ ធ្វើ​ធ្វើបុណ្យអង្កកឋិនទានមហាសាមគ្គីមួយ ដង្ហែនិងវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសី​មាវត្តថ្មគរអន្លង្សានេះ ដើម្បីប្រមូ​លបច្ច័យទុកសំរាប់កសាង​សមិទ្ធិផលនានាក្នុងវត្ត ជាក់​ស្តែងព្រះវិហារដ៏​ថ្មីស្រឡាងនេះ គឺជាការផ្ដួចផ្ដើម​ជួសជុលឡើងវិញ ដោយមានការជួយ​ឧបត្ថម្ភធំ​ដោយឯកឧត្តមនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ កូនៗនិងចៅ ឯកឧត្តម អ៊ុំ រាត្រី និងលោកជំទាវ ឯកឧត្តម អោម ចន្ថា និងលោក​ជំទាវព្រម​ទាំងប្រជាពុទ្ធបរិស័​ទជិតឆ្ងាយ ធ្វើឲ្យព្រះវិហារនេះក៏​កើតឡើងវិញ ពីដើមឡើយមានការទ្រុឌទ្រោមខ្លាំង។

ព្រះគ្រូ នេត្តមុនី អ៊ុច សារិទ្ធ បជ្ជោតោ អនុគណស្រុកព្រះនេត្រព្រះព្រះអង្គមានសង្ឃដីកាបញ្ជាក់ថា បុណ្យកឋិនទានសាមគ្គីដែលបានឧប្បត្តិឡើង នាពេលនេះគឺជាទានដ៏ប្រសើរវិសេសវិសាលមួយ ដែលផុសចេញពីទឹកចិត្តដិតជាប់ បសាទសទ្ធា ក្លៀវក្លាបរិសុទ្ធ សម្បយុត្ត ដោយប្រាជ្ញា​ជាអសង្ខារិកៈ​របស់យើងទាំងអស់គ្នា ដោយយើងជាម្ចាស់ដើមទានប្រធាន​បុណ្យនៃអង្គកឋិនទានទាំងអស់បាន និងកំពុងញ្ញំងកុសល​ចេតនាជ្រះថ្លា ឱ្យផុលផុសចេញជាឧត្ថមទានមួយអង្គកឋិនទានមហាសាមគ្គី ជាទានមាន​ផល្លានិសង្សយ៉ាងវិសេសវិសាលមួយក្នុងព្រះពុទ្ធសាសនា។ ហើយ​ម្ចាស់អង្គក​ឋិនទានទាំងអស់បាន​ចំណាយទ្រព្យធន បានកសាងឲ្យកើតជាបុណ្យកឋិនទាននេះឡើង ដើម្បី​នាំយកនូវត្រៃធីវរថវិកាមកវិញប្រគេន ចំពោះព្រះ​ភិក្ខុសង្ឃនាថ្ងៃ​នេះមានគោលបំ​ណងសំខាន់​ៗដូចជា សំដែងនូវការដឹងគុ​ណនិងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះករុណាគ្រប់ព្រះអង្គ ឯកឧត្តមលោ​កជំទាវ លោក លោកស្រី មន្ត្រីរាជការ ពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបាននិមន្ត និងអញ្ជើញចូលរួមក្នុងពិធីបុណ្យនេះ ធ្វើឱ្យយើងទាំងអស់គ្នាមានបីតិសោមនស្សរីករាយឥតឧបមា និងរកអ្វីមកបដិការ ឱ្យសមនឹងព្រះទ័យទឹកចិត្តដ៏សប្បុរសនេះបានទេ មានតែម​ហាកុសល​ផល​បុណ្យ សុន្ទរ៍​ទាន​ចេញពីទង្វើដ៏ល្អ។ ក្នុងកម្មវិធីបុណ្យ​នេះសូមព្រះករុណាគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ​ អស់លោក លោកស្រី និងពុទ្ធបរិស័ទទាំងអស់បណ្ដោះចេញបណ្ដេញចោល នូវបាបក​ម្មប្រ​ចាំកាយ ស្រាយដោះទុក្ខសោករាគរោគ វិនាសខ្ចាត់ខ្ចាយ ឧបទ្រពចង្រៃក្ស័យអស់ រលាស់ផុត​ពីសន្តាប្រាណជរា សូមភពប្រសព្វជួប​ប្រទះតែ និងជ័យជំនះគ្រប់ភារកិច្ចនិងសិរីសួស្ដីជ័យមង្គល វិបុលសុខគ្រប់ប្រកា កុំបីឃ្លាតទៅជាបការៈដទៃឡើង។

គួរបញ្ជាក់ថា បច្ច័យក្នុងពិធីបុណ្យកឋិនទាននេះសរុប ថវិកា 16,103,500រៀល ប្រាក់បាត 119,640 បាត និងលុយដុល្លារ 390ដុល្លាសហរដ្ឋអាមេរិច ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button