ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
មន្ត្រីរដ្ឋបាល​សា​ធារណៈ ត្រូវយកប្រជាជនធ្វើជាស្នូល ​ដើម្បីបង្កើនល្បឿន នៃការកែទម្រង់ អភិ​បាល​កិច្ច
Sat,05 October 2019 (Time 04:36 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 137នាក់)


ខេត្តកំពត៖រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈបានលើកឡើងថា យុទ្ធសាស្ត្រចតុ​កោណដំ​ណាក់​កាល​ទី៤ គឺការបង្កើនល្បឿននៃការកែទម្រងអភិបាលកិច្ច ដោយយកប្រជាជនធ្វើជាស្នូល ដូច្នេះមន្ត្រី​រដ្ឋបាលសាធារណៈត្រូវផ្តល់សេវាប្រកបដោយព្រហ្មវិហារធម៌ និងតម្រូវឲ្យមានកា​រចូលរួមរបស់ព​លរដ្ឋក្នុងដំណាក់ការ រៀបចំ  ការអនុវត្ត ការផ្តល់ ការត្រួតពិនិត្យ ការវាយតម្លៃ។ 

នេះជាលើកឡើងរ​បស់ លោក ​ថោ សេដ្ឋាណា រដ្ឋលេខាធិការ ក្រសួង​មុខងារសាធារណៈ ក្នុងសិក្ខា​សាលាផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ ២៤០ អនក្រ.បក សេចក្តីណែនាំលេខ ៧៨៨មស.សណន និងលេខ ៧៨៩មស. សណន និងលិខិតបទដ្ឋានគតិយុត្តិសំខាន់ៗ​ ជូនមន្ត្រីរាជការស៊ីវិលនៃមន្ទីរ អង្គភាព​ជុំវិញខេត្ត និងអាជ្ញាធរ​ក្រុង ស្រុក​ក្នុងខេត្តកំពត​កាលពីព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០១៩ នៅសាលាខេត្តកំពត ដោយសិក្ខាសាលានេះ ក៏មានការចូលរួ​មពីសំណាក់ ពីសំណាក់លោកស្រី យូ សុគន្ធ អភិ​បាលរងខេត្តកំពតផងដែរ។
  
លោក​ ថោ  សេដ្ឋាណា បានគូសបញ្ជាក់ទៀតថា រដ្ឋាភិបាលបានកំណត់ចក្ខុវិស័យ​យ៉ាងច្បាស់​លាស់ ថានឹងប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេស​មានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ដើម្បីឈានឆ្លោះទៅសម្រេចចក្ខុវិស័យនេះ គឺត្រូវ​លើកទិសដៅនេះ ធ្វើទំនើបកម្មស្ថាប័នរដ្ឋ ការធានានិរន្តរភាព តួនាទី និងដំណើរការរដ្ឋបាល​សាធា​រណៈ។ នៅក្នុងយុទ្ធសាស្ត្រដំណាក់កាលទី១ដល់ទី៣ គឺកំណត់យក”អភិបាលកិច្ចល្អ” ជាស្នូល ប៉ុន្តែយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤នេះ គឺការបង្កើនល្បឿននៃការកែទម្រង់អភិបាលកិច្ច កំណត់យក​ប្រជាព​លរដ្ឋជាស្នូល ដូច្នេះហើយមន្ត្រីរដ្ឋ​បាលសាធារ​ណៈពន្លឿនកា​រផ្តល់សេវាដល់​ប្រជាពលរដ្ឋ និងបំពេញការងារប្រកបដោយព្រហ្មវិហារធម៌ ដោយផ្អែកលើគោលការណ៍បី គឺរដ្ឋ​បាល​ស្អាតស្អំ រដ្ឋបាលឆ្លាតវៃ និងរដ្ឋបាលខ្លាំង។ 

លោករដ្ឋ​លេខាធិការបានបន្តថា មន្ត្រីរដ្ឋបាលត្រូវយកប្រជាពលរដ្ឋជាស្នូល ក្នុងការផ្តល់សេ​វាសាធារ​ណៈ ដោយឈរលើព្រហ្មវិហារធម៌ដោយមានប្រជាពលរដ្ឋចូលរួមក្នុងដំណាក់កាលរៀបចំ ការអនុវត្ត ការផ្ត​ល់ ការត្រួតពិនិត្យ ការវាយតម្លៃជាដើម ព្រោះការចូលរួមរបស់ប្រជាពលរដ្ឋ គឺស្នូលគន្លឹះ​នៃជ័យជម្នះ បើគ្មានការចូលរួមពីពួកគេទេ រដ្ឋបាលមិនរឹងមាំឡើយ។ដូច្នេះអ្នកដែលចុះ​មូលដ្ឋានត្រូវ​តែ​ដា​ក់ចិត្ត ដាក់កាយសប្បាយចិត្ត ស្តាប់សំណើរ សំណូមពរ កង្វល់ ជាអនុសាសន៍របស់ពលរដ្ឋ ហើយត្រូវ​ស​ង្កេតមើល ប្រសិនបើប្រជាពលរដ្ឋមិនពេញចិត្ត បានន័យថា ការងារផ្តល់សេវារបស់រ​ដ្ឋបាលសាធារណៈ ធ្វើមិនបា​នជោគជ័យទេ។

ជាមួយគ្នានេះ លោកបានស្នើឲ្យមន្ត្រីរាជការ បំពេញមុខងារ រដ្ឋបាលសាធារណៈ​ត្រូវធ្វើឲ្យបានតាម​គោលការណ៍កំណត់របស់រាជរដ្ឋាភិបាល
ទី១. ស្អាតស្អំ៖មន្ត្រីរាជការ ធ្វើការដោយ តម្លាភាព សម​ធម៌ សុច្ចរិ​តធម៌ និងទទួលខុសត្រូវខ្ពស់។
ទី២ (រដ្ឋបាលឆ្លាតវៃ)៖ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាកុំព្យូទ័រ ប្រព័ន្ធព័ត៌មានវិទ្យាទាន់សម័យ ដើម្បី​ផ្តល់សេវាឲ្យបានលឿនរហ័ស និងមានប្រសិទ្ធភាពខ្ពស់) និង
​ទី៣ (រដ្ឋបាលខ្លាំង)៖ជារដ្ឋបាលដែលមានសមត្ថភាពរឹងមាំ មានរបៀបរបប ដំណើរការអាចបទបែន ដើម្បីឆ្លើយតបទៅនឹងបរិបទសង្គមប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព។
 
លោក ថោ សេដ្ឋាណា បានបញ្ជាក់ថា យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នេះ ជ្រុងទី១ ការអ​ភិវឌ្ឍន៍​ធនធានមនុស្ស ជ្រុងទី២ ការធ្វើវិក្រិត្យការសេដ្ឋកិច្ច  ជ្រុងទី៣ ការអភិវឌ្ឍន៍វិស័យឯក​ជននិងកា​រងារ និងជ្រុងទី៤ ការអភិវឌ្ឍន៍ប្រកបដោយចេរភាព និងបរិយាប័នដែល​មានប្រជាពលរដ្ឋ​ជាស្នូល៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ស្ដីពីការពិនិត្យ ពិភាក្សា និងសិក្សាផល​ប៉ះពាល់ លើគ​ម្រោង​ការសាងសង់ផ្លូវ មួយខ្សែនៅក្នុង​ស្រុកទឹកឈូ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន​៥នាក់ ពាក់ពន្ធ័ករណី​ប្រើប្រាស់ និងជួញដូរ​គ្រឿងញៀននៅ​ក្រុងសិរី​សោភ័ណ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សម្រេចឲ្យផ្សឹក ភិក្ខុ លួន សុវ៉ាត ក្រោយបែកធ្លាយវីដេអូ ឆាតញ៉ែស្រី (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះករុណា​ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ចេញ​ព្រះរាជក្រឹត្យត្រាស់បង្គាប់ ដាក់​ឲ្យចូល​និវត្តន៍នា​យនគរ​បាលថ្នាក់​ឧត្តមសេនីយ៍១៧រូប (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

វេទិកាផ្សព្វផ្សាយ អំពីផល​ប៉ះពាល់ នៃការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន និងការ​បង្ការទប់​ស្កាត់​អំពើជួញ​ដូរមនុស្ស នៅក្រុងកំពង់ឆ្នាំង (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
812 នាក់
ម្សិលមិញ :
7728 នាក់
សប្តាហ៍នេះ :
42690 នាក់
ខែនេះ :
391056 នាក់
3 ខែនេះ :
1579631 នាក់
សរុប :
11639773 នាក់