ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
បញ្ជូនខ្លួនជនជា​តិចិនចំនួន៤នាក់ ដាក់ពន្ធនាគារ ពាក់ពន្ឋ័ករណីគ្រឿង​ញៀន ​ជិត៤០គីឡូក្រាម
Mon,07 October 2019 (Time 04:56 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 124នាក់)


រាជធានី​ភ្នំពេញ៖​លោក សាយ សារុន ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនជនជាតិចិនចំនួន៤នាក់ ដាក់ព​ន្ធនាគារបណ្តោះអាសន្ន ពាក់ពន្ឋ័​ករណីជួញដូរគ្រឿងញៀនជិត៤០គីឡូក្រា​ម។នេះបើ​យោងតាម លោក គុជ គឹមឡុង អ្នកនាំពាក្យ​អយ្យការអម​សាលាដំបូងរាជធានីភ្នំពេញ បានប្រាប់​អ្នកសារ​ព័ត៌មានតាមបណ្តាញសង្គម Telegram នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩នេះ។

ប្រភពដដែបន្តថា​ ជនសង្ស័យទាំង៤រួមមាន​៖
ទី១.ឈ្មោះ YUN LiANFU ភេទប្រុស អាយ៥១ឆ្នាំ។
ទី២.ឈ្មោះ FENG YONGCHAO ភេទប្រុស អាយុ៤៨ឆ្នាំ។
ទី៣.ឈ្មោះ CHOI KA LUN ភេទប្រុស អាយុ៤៣ឆ្នាំនិង។
ទី៤.ឈ្មោះ LAU CHUN KiN ភេទប្រុស អាយុ៤០ឆ្នាំ។

ជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ចាប់ខ្លួន​កាលពី​ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនៅទីតាំងផ្សេងគ្នា ប៉ុន្តែក្នុងនោះមានជនជាតិចិនម្នាក់ ដែល​សមត្ថកិច្ចបានធ្វើការចា​ប់ខ្លួន នៅក្នុងបន្ទប់ខុនដូមួយកន្លែង ដែលមា​នគ្រឿងញៀន​ប្រមាណ៣​៩គីឡូ​ក្រាម។

លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បាន​ឲ្យដឹងថា ករណី​បង្ក្រាបនេះ ស្ថិតនៅចំណុចខុនដូមួយកន្លែងជាន់ទី២៩ បន្ទប់លេខ១៩ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយ​ដំបូងកម្លាំងយើងបានប្រើប្រាស់វិធានញុះញង់ ឃាត់ខ្លួន​ជនសង្ស័យចំនួន​៣នាក់នៅទីកន្លែងផ្សែងគ្នា ដែលពួកគេបាន និងកំពុងប្រព្រឹត្តបទល្មើសជាក់ស្តែង ចែក​ចាយ និងជួញដូរគ្រឿងញៀន។

ក្រោយពីចាប់ឃាត់ខ្លួនជនសង្ស័យ​៣នាក់នោះហើយ ពួកគេបានសារភាព និងចង្អុលបង្ហាញថា ប្រភេទ​ថ្នាំញៀនដែលនាំយកមកលក់ និងចែកចាយនេះ គឺបានមកពីម្នាក់ឈ្មោះ YUN LIANFU ភេទប្រុស អាយុ៥១ឆ្នាំ ជាជនជាតិចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅខុនដូមួយកន្លែង។

នៅពេលបា​នចម្លើយសារភាពនោះ សមត្ថកិច្ចបានឈានទៅដល់ការឡោមព័ទ្ធ និងចាប់ខ្លួនជ​នសង្ស័យម្នាក់​នេះ រួមទាំងចាប់យកវត្ថុតាងថ្នាំញៀនចំនួន៣៩កញ្ចប់ធំ មានទម្ងន់​ស្មើ៣៩គីឡូក្រាម​។
បន្ទាប់ពី​ចាប់ខ្លួនឈ្មោះ YUN LIANFU និងដកហូតថ្នាំញៀន៣៩គីឡូក្រាម ជននេះ​បានសារភាព​ភ្លាមៗថា ជារ​បស់ដែលគេយកមកផ្ញើឲ្យជួយលក់ ចំណែកអ្នកផ្ញើបានគេចខ្លួនបាត់ស្រមោល៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ស្ដីពីការពិនិត្យ ពិភាក្សា និងសិក្សាផល​ប៉ះពាល់ លើគ​ម្រោង​ការសាងសង់ផ្លូវ មួយខ្សែនៅក្នុង​ស្រុកទឹកឈូ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន​៥នាក់ ពាក់ពន្ធ័ករណី​ប្រើប្រាស់ និងជួញដូរ​គ្រឿងញៀននៅ​ក្រុងសិរី​សោភ័ណ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សម្រេចឲ្យផ្សឹក ភិក្ខុ លួន សុវ៉ាត ក្រោយបែកធ្លាយវីដេអូ ឆាតញ៉ែស្រី (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះករុណា​ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ចេញ​ព្រះរាជក្រឹត្យត្រាស់បង្គាប់ ដាក់​ឲ្យចូល​និវត្តន៍នា​យនគរ​បាលថ្នាក់​ឧត្តមសេនីយ៍១៧រូប (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

វេទិកាផ្សព្វផ្សាយ អំពីផល​ប៉ះពាល់ នៃការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន និងការ​បង្ការទប់​ស្កាត់​អំពើជួញ​ដូរមនុស្ស នៅក្រុងកំពង់ឆ្នាំង (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7728 នាក់
ម្សិលមិញ :
5858 នាក់
សប្តាហ៍នេះ :
49686 នាក់
ខែនេះ :
412028 នាក់
3 ខែនេះ :
1601263 នាក់
សរុប :
11639191 នាក់