ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៩
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
លោក​ឧត្តមសេ​នីយ៍ត្រី ឃួន ជឿន ​ប្រឆាំ​ងបទបញ្ជាស​ម្ដេចក្រឡាហោម ស ខេង បើ​កច្រក​របៀង​​​​​​ឲ្យ​ឡា​នថៃ​ដឹក​សត្វមាន់ ចូល​ទាំ​ង​កណ្ដា​ល​អធ្រា​ត្រ(មានវីឌឺអូ)
Mon,07 October 2019 (Time 09:01 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 130នាក់)


ខេត្តបន្ទាយមានជ័យ៖ច្រ​ករបៀងតំបន់៥ ដែលគ្រប់គ្រងដោយ​លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការកងការពារព្រំដែនលេខ៥០​៣ ចំណុះឲ្យយុទ្ធភូមិភាគ៥ នៅតែបន្តបើកឲ្យឈ្មួញ​នាំទំនិញ​ចេញពីទឹ​កដីថៃ មក​កកម្ពុជាបានដោ​យរលូន ដោយមិនស្ដាប់​នូវបទបញ្ជារប​ស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឡើយ។

ជាក់ស្ដែង កាលពីវេ​លាម៉ោងជាង១២យប់ កណ្ដាលអាធ្រាត​ឈានចូលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ លោកឧត្តមសេនី​យ៍ត្រី ឃួន ជឿន បានបើកច្រក​របៀងឲ្យរថយន្តធុន​ធំរបស់ថៃ​ដឹកសត្វ​មាន់ជា​ច្រើន​ក្បាល​ចេញ​ពីទឹកដីថៃមកកម្ពុជា ផ្ទេនៅចំណុចភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយ​មានជ័យ រួចបន្តទៅចែ​កចាយនៅឯខេត្តសៀមរាប ដោយមិនឃើញ​មានមន្រ្តីជំនាញ​ណាម្នាក់ចុះ​ទៅធ្វើការត្រួតពិនិត្យឡើយ។

ជាមួយគ្នានេះដែរអ្នកសារ​ព័ត៌មាន បានខលទៅលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន ដើម្បីសុំកា​របំភ្លឺ​ពាក់​ព័ន្ធទៅនឹងការនាំសត្វមាន់បរ​ទេស និងកាបើ​កច្រករបៀងខុសច្បាប់ តែលោកបា​នឆ្លើយយ៉ាង​ខ្លីថា គេមានច្បាប់​ទំលាប់របស់គេ។

គួរបញ្ជាក់ផ​ងដែរថា កន្លងទៅថ្មីៗ​នេះសារព័ត៌មាន​ក្នុងស្រុកជាច្រើនអង្គភាព​បានធ្វើការចុះផ្សព្វ​ផ្សាយ​ពាក់ព័ន្ធ ទៅនឹងការនាំចូលទំ​និញគ្រប់សារពើពិសេស​រថយន្តចង្គូត​ស្តាំ,ម៉ូតូទំនើ​បៗ,ស​ត្វគោ,ក្របី,​មាន់,ទា។ល។ ដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ នាំចេញតាមច្រករបៀង ដែល​គ្រប់​គ្រងដោ​យលោកឧត្តមសេនីយ៍ត្រីឃួន ជឿន យ៉ាងគគ្រឹកគគ្រេង ​រហូតមកដល់ពេលនេះ មិនទាន់​មាន​ចំណាត់ការណាមួយពីថ្នាក់ដឹកនាំខេត្តឡើយ។

ទន្ទឹមនេះព​លរដ្ឋ បានសូមណូ​មពទៅដល់សម្តេចក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មានចំណាត់ការទៅលើ​លោកឧត្តមសេនីយ៍ត្រីរូបនេះ ដែលបើក​ច្រករបៀង​ខុស​ច្បាប់ ប្រឆាំង​បទបញ្ជារបស់សម្ដេច ឲ្យឈ្មួញនាំ​ទំនិញផ្សេងៗ​ដូចជាគ្រឿ​ងឧបភោគបរិភោគ គ្មាន​​ការត្រួត​ពិនិត្យត្រឹមត្រូវ ជាហេតុធ្វើឲ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតរប​ស់ពួកគាត់។
ម្យ៉ា​ងវិញទៀតបានបើក​ឲ្យឈ្មួញ​នាំទំនិញគេចពន្ធ​មួយចំនួនធំ ដែលធ្វើឱ្យ​ខាតបង់នូវចំណូ​លរបស់​រដ្ឋយ៉ា​ងធ្ងន់ធ្ងរបំផុត បើពឹងទៅលើមន្ត្រីថ្នាក់​ក្រោម មិនអា​ចទៅរួចនោះទេ ពីព្រោះអាចជា​បាយរបស់​ពួក​គាត់៕
សូមអញ្ជើញទស្សនានូវវីឌឺអូ ដែមមានដូចខាងក្រោម​៖

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធប្រព័ន្ធ​ផ្សព្វផ្សាយអា​ស៊ាន បានបដិសេធ នូ​វការផ្សាយរ​បស់ទូរទស្សន៍ហង្សមាស ដោយ​មិន​បានធ្វើបទ​សម្ភាស ឲ្យគ្រប់ជ្រុង​ជ្រោយ មកសា​មីអង្គ​ភាពពាក់ព័ន្ធ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បើកការដ្ឋាន​សាងសង់ផ្លូវបេ​តុងអា​មេ នៅ​ភូមិកំពង់បា​យខាងជើង ​សង្កាត់កំពង់​បាយ ក្រុងកំពត (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាសា​លាផ្សព្វផ្សាយ ស្តីពីពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើអច​លនទ្រព្យ និងពន្ធដីធ្លីមិនប្រើប្រាស់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់រថយន្តបាឡែន លួចដឹកឈើប្រណិតមួយគ្រឿង នៅស្រុកអូរជុំ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៤នាក់ ពាក់ពន្ឋ័ករណី​ជួញដូរគ្រឿងញៀន ទម្ងន់៤០គីឡូក្រាម (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2104 នាក់
ម្សិលមិញ :
11870 នាក់
សប្តាហ៍នេះ :
133800 នាក់
ខែនេះ :
446279 នាក់
3 ខែនេះ :
1283410 នាក់
សរុប :
7498730 នាក់