ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតអោយគណៈប្រតិភូ សមាគមត្រកូល ហ៊ុន នៃប្រទេសចិន ជួបសំ​ដែង​ការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព
Tue,08 October 2019 (Time 03:11 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 118នាក់)


រាជធានីភ្នំពេញ៖​នៅព្រឹកថ្ងៃអង្គារ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័កព.ស.២៥៦​៣ ត្រូវនឹង​ថ្ងៃទី៨ ខែ​តុលា ឆ្នាំ ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះ​រាជាណាច​ក្រកម្ពុជា បានអនុញ្ញាតអោយគណៈប្រតិភូសមាគមត្រកូល ហ៊ុន នៃប្រទេសចិន ជួបសំដែងការ​គួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ 

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍​ដល់សមាជិកទាំង​អស់ដែលបាន​អញ្ជើញ​ចូលរួម និងមានប្រសាសន៍រៀបរាប់អំពីទំនាក់ទំនងដែលមានជាយូរលង់ណាស់មកហើយរវាងកម្ពុជា និងចិន ជាពិសេ​សសម្ដេចបាន​មានប្រសាសន៍គូស​បញ្ជាក់អំពីសារៈសំខាន់ នៃការប្រកាន់​យកនយោ​បាយចិនតែមួយ ដែលគោលនយោបាយចិនតែមួយនេះ គឺកម្ពុជាបានចាប់ផ្តើមតាំងពីសម័យ​សម្ដេច​ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្ដម សីហនុ មកម្លេះ ។ 

ក្នុងកិច្ចប្រជុំនេះគឺសហគ្រិនដែលមកពីប្រទេសចិន គឺមកពីបណ្ដាខេត្តផ្សេងៗ នៃប្រទេសចិនសុទ្ធតែ​អ្នកវិនិយោគសំខាន់ៗ ដែលគាត់មកសិក្សាអំពីសក្តានុពល និងឱកាសវិនិ​យោគនៅក្នុងប្រ​ទេសក​ម្ពុជា។

 សម្ដេចតេជោ ក៏បានគូសបញ្ជាក់ផងដែលពាក់ព័ន្ធនឹងអ្វីដែលកន្លងមកនេះ សម្ដេចបានស្នើទៅ​ថ្នាក់​ដឹកនាំចិន ជាពិសេសឯកឧត្តមប្រធានាធិបតីចិន ស៊ី​ ជីនពីង និងនាយករដ្ឋមន្ត្រីចិន លឺ ខឺឈាង ឈា​ង​ នៅក្នុង៣​ចំណុចសំខាន់ ៖
ទី១/សូមឲ្យក្រុមហ៊ុនចិនដែលកំពុងដាក់ទុននៅកម្ពុជាបន្ត​ វិនិយោគនៅកម្ពុជា ទោះបីជាមានការ​បញ្ហា​អ្វីក៏ដោយ ជាពិសេសការដក EBA ពីកម្ពុជាក៏ដោយ គឺសម្ដេចស្នើសុំឲ្យចិន​នៅតែបន្តធ្វើការ​វិនិយោគនៅក្នុងប្រទេសកម្ពុជាជាបន្តទៀត។
ទី២/សម្ដេចបានមានប្រសាសន៍ពាក់ព័ន្ធនឹងការធ្វើយ៉ាងណាឲ្យពាណិជ្ជករអ្នកវិនិយោគចិនថ្មីរបស់ចិនមកបណ្ដាក់ទុននៅប្រទេសកម្ពុជាបន្ថែម ដើម្បីធ្វើពាណិជ្ជកម្មនៅប្រទេសកម្ពុជា គឺមានន័យថា​ថែរក្សា​ចាស់និងបង្កើនការវិនិយោគថ្មី។
ទី៣/សម្ដេចតេជោបានស្នើទៅថ្នាក់ដឹកនាំចិន ត្រូវធ្វើយ៉ាងណាបន្តបើកទីផ្សារចិនឲ្យកាន់តែធំ​ជាង​មុន​សម្រាប់ការនាំចូលផលិតផលកសិផលរបស់ប្រទេសកម្ពុជាទៅទីផ្សាររបស់ប្រទេសចិន។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ប្រាប់ពីមូលហេតុដែលរាជរដ្ឋាភិបាលបានលុបចោលនូវ online casino លើប្រទេសកម្ពុជា គឺសម្តេចបានបញ្ជាក់ថា កម្ពុជាជាប្រទេសមួយ​ដែលប្រកាន់​យក​សេដ្ឋកិច្ចទីផ្សារសេរី ក៏ប៉ុន្តែការអភិវឌ្ឍប្រទេសកម្ពុជាមិនពឹងផ្អែកលើកាស៊ីណូអនឡាញទេ ប៉ុន្តែពឹងផ្អែកទៅលើកត្តាជាច្រើននៅក្នុងមូលដ្ឋានសេដ្ឋកិច្ច។

ដូច្នេះគឺយើងធ្វើយ៉ាងណាត្រូវតែពង្រឹងការអនុវត្តច្បាប់នៅប្រទេសកម្ពុជា និងធ្វើយ៉ាងម៉េចដើម្បីទាក់​ទាញការ​វិនិយោគច្បាស់លាស់ តែមកវិនិយោគទៅលើវិស័យផ្សេងៗទៀត មិនមែនតែពឹងផ្អែក​ទៅលើកាស៊ីណូអនឡាញនោះទេ។

កម្ពុជាបានពន្ធតិចតួចណាស់តាមរយៈកាស៊ីណូអនឡាញនេះ ហើយកាស៊ីណូអនឡាញនេះ ក៏នាំ​មកនូវកា​រប្រឈមដូចជា ឧក្រិដ្ឋកម្ម កាលាងលុយកខ្វក់ជាដើម ដែលអាចធ្វើប៉ះពាល់ដល់សង្គម។

សម្ដេចតេជោបានបញ្ជាក់ថា បច្ចុប្បន្ននេះទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងចិន មានលក្ខណៈ​កើនឡើងជាបន្តបន្ទាប់ ដែលចំនួននេះគោលដៅនៅក្នុងការធ្វើពាណិជ្ជកម្មដល់ឆ្នាំ២០២២ អាចកើន​ឡើងរហូត​ដល់ទៅ១០ពាន់លានដុល្លារ។​សម្ដេចតេជោក៏បានមានប្រសាសន៍ទាក់ទងនឹងយន្តការដែលកម្ពុជាកំពុងតែសហការនឹងចិនទៅលើ ចំនុចសំខាន់ៗ ដូចជានៅក្នុងអនុតំបន់ គឺកិច្ចសហប្រតិបត្តិការលើមេគង្គឡានឆាង ក្នុងអនុតំបន់មេ​គង្គអាស៊ានចិន និងកិច្ចប្រជុំអាស៊ីបូព៌ាជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

កម្មកររោងចក្រស៊ី​ម៉ងត៍ ភ្នំល្អាង​​២នាក់បានស្លាប់​ក្រោមបំណែកថ្ម ខណៈ​ឡើងបំផ្ទុះយកថ្មភ្នំ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋជួបការលំ​បាក ចំនួន១​២០គ្រួសារ ក្នុងសង្កាត់ទាំង២ នៃក្រុងកែប ទទួល​បានអំ​ណោយពី​សាខាកាក​បាទក្រហមកម្ពុ​ជាខេត្តកែប (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ​នៃការអនុវត្តការងារ របស់​គណៈកម្មាធិ​ការគ​ណបក្សប្រជាជនកម្ពុជា​ ខេត្តស្វាយរៀង ប្រចាំខែឧសភា និងលើកទិសដៅ​អនុវត្ត​បន្ត (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង នា​យ​ករដ្ឋមន្រ្តី ​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ក្នុងពិធីចូល​កាន់​មុខតំណែងអភិបាល អភិបា​លរងខេត្តកែប (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រជួបការ​លំបាក ជនងាយរងគ្រោះ នៅក្នុងស្រុកចំការលើ ទទួលអំណោយមនុស្សធម៌ របស់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ពីសាខាកាកបាទក្រហម​ខេត្តកំពង់ចាម (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2204 នាក់
ម្សិលមិញ :
6789 នាក់
សប្តាហ៍នេះ :
54281 នាក់
ខែនេះ :
473564 នាក់
3 ខែនេះ :
1673859 នាក់
សរុប :
11606076 នាក់