ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង អញ្ជើញ​ជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយ​មន្រ្តីរាជការ និងការចុះពិនិត្យស្ថានភាពស្ពានបាក់ស្រុតមួយកន្លែង ក្នុងស្រុកសៀមបូក
Wed,09 October 2019 (Time 09:51 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 100នាក់)


ខេត្តស្ទឹងត្រែង៖នា​ព្រឹកថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែ​តុ​លា ឆ្នាំ២០១៩ ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជា​អធិបតីក្នុងពិធីសំណេះសំណាលជាមន្រ្តីរាជការ ក្នុងស្រុកសៀមបូកនៅសា​លប្រជុំសាលាស្រុក​សៀមបូក ដោយមានការអញ្ជើញចូលរួមពីសំណាក់ ក្រុមប្រឹក្សា គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសជួបសំណេះសំណាលនេះឯកឧត្តម ម៉ុម សារឿន បានមានប្រសាសន៍ផ្សព្វផ្សាយអំពី​សភាពការណ៍ជាតិ អន្តរជាតិ ដើម្បីធានាសុខសន្តិភាព ស្ថេរភាពសង្គម ព្រមទាំងសន្តិសុខ សណ្តាប់ធ្នាប់ និងអធិបតេយ្យភាព។

ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត បានដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន​ចុះពិនិត្យស្ថាន​ភាពស្ពានបាក់ស្រុតមួយកន្លែងប្រវែង ៣៣,៥០ម៉ែត្រ ទទឹង ៤,៧៥ម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ភូមិដំ​រីផុង ឃុំកោះសំពាយ ស្រុកសៀមបូក ដែលរងផល​ប៉ះពាល់ដោយសារទឹកជំនន់នាពេលកន្លងមក។

ដើម្បីសម្រួលដល់​ការចរាចរទៅមករបស់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តម អភិបាលខេត្ត បានចង្អុល​បង្ហាញដល់មន្ទីរជំនាញពាក់ព័ន្ធ សហការជាមួយអាជ្ញាធរស្រុក ពន្លឿនក្នុងការជួសជុល​ស្ពាននេះ​ឲ្យបានល្អប្រសើរឡើងវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ស្ដីពីការពិនិត្យ ពិភាក្សា និងសិក្សាផល​ប៉ះពាល់ លើគ​ម្រោង​ការសាងសង់ផ្លូវ មួយខ្សែនៅក្នុង​ស្រុកទឹកឈូ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន​៥នាក់ ពាក់ពន្ធ័ករណី​ប្រើប្រាស់ និងជួញដូរ​គ្រឿងញៀននៅ​ក្រុងសិរី​សោភ័ណ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សម្រេចឲ្យផ្សឹក ភិក្ខុ លួន សុវ៉ាត ក្រោយបែកធ្លាយវីដេអូ ឆាតញ៉ែស្រី (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះករុណា​ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ចេញ​ព្រះរាជក្រឹត្យត្រាស់បង្គាប់ ដាក់​ឲ្យចូល​និវត្តន៍នា​យនគរ​បាលថ្នាក់​ឧត្តមសេនីយ៍១៧រូប (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

វេទិកាផ្សព្វផ្សាយ អំពីផល​ប៉ះពាល់ នៃការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន និងការ​បង្ការទប់​ស្កាត់​អំពើជួញ​ដូរមនុស្ស នៅក្រុងកំពង់ឆ្នាំង (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7533 នាក់
ម្សិលមិញ :
5858 នាក់
សប្តាហ៍នេះ :
49491 នាក់
ខែនេះ :
411833 នាក់
3 ខែនេះ :
1601068 នាក់
សរុប :
11638766 នាក់