ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ពលរដ្ឋសម្ដែងការព្រួយ​បារម្មណ៍យ៉ាងខ្លាំង ខណៈក្រុមហ៊ុន ដា នីដេង សម្រុកដឹកជ្រូក រាប់ម៉ឺនរាប់សែនក្បាល ចេញពីទឹកដី​ថៃ ចូលមកស្រុកខ្មែរ
Sa,23 November 2019 (Time 05:41 )
ដោយ ៖ លោកនាវ គឹមណាន (ចំនួនអ្នកអាន: 377នាក់)


ខេត្តឧត្ដរមានជ័យ៖សត្វជ្រូករាប់ម៉ឺនរាប់សែនក្បាល ដែល ក្រុមហ៊ុន ដា នីដេង សម្រុកដឹក​ជញ្ជួនឆ្លង​ដែន​ចេញពីទឹកដី​ថៃ ចូលមកប្រទេសកម្ពុជា​ យកទៅចែកចាយទូទាំង២៥រាជធានី/ខេត្ត បានធ្វើ​ឲ្យ​ប្រ​ជាពលរដ្ឋ​ប្រក​បរបចិព្ចឹាមសត្វជ្រូក​ក្នុងស្រុក នាំគ្នា​ព្រួយ​បារម្មណ៍ និង​បាក់ទឹកចិត្ត​លែងចង់​ហ៊ាន​ចិញ្ចឹម ខ្លាចពួកគាត់ខំជញ្ចឹមបានផល​លក់បាន​តម្លៃទាប ជាងសត្វជ្រូកនាំមកពីក្រៅប្រទេស។

ពលរដ្ឋអ្នកប្រករបចិញ្ចឹមសត្វជ្រូកនៅខេត្តឧត្ដរមានជ័យ បានលើកឡើងថា ក្រុម គ្រួសារដែលមាន​ប្រពន្ធ​និងកូនតូចៗជាអ្នកស្រុក​ដែលប្រកមុខរបចិញ្ចឹ​មសត្វជ្រូក​តាំងពីអំឡុង ឆ្នាំ២០១៧​មកម្លេះ​ឃើញថា មុខរបនេះមានការចំនេញគួរ​សមដែរ​អាច​មានលិទ្ធ​ភាពចិញ្ចឹ​មគ្រួសារ និងទំនុកបម្រុង​ក្នុង​គ្រួសារ​បាន។តែដោយឡែក​តាំងពីក្រុមហ៊ុន ដា នីដេង បានវ៉ៃស​ម្រុក​នាំសត្វជ្រូក​មកពីក្រៅប្រទេស​ចូលមកស្រុកខ្មែររាប់ម៉ឺ​នរាប់សែនក្បាល តាមច្រកទ្វាអន្តរជាតិអូរ​ស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ យកទៅចែកចាយពាសពេញ​រាជធានី/ខេត្តមកឃើញថា កំហុកនៃការចិញ្ចឹមសត្វ​ជ្រូក​សាច់លក់តាមស្រុកនានាក្នុងព្រះរាជណាច្រកកម្ពុជា​មានការអត់ថយ និងមានការរធ្លាក់ចុះយ៉ាង​ខ្លាំង ដែលធ្វើអោយប្រជាពលរដ្ឋស្ទើរតែលែងហ៊ានប្រកបមុខរបចិញ្ចឹម សត្វជ្រូក​សាច់លក់​ទៀតហើយ​។
ព្រោះការចិញ្ចឹមសត្វជ្រូកបច្ចុប្បន្នចុងឆ្នាំ២០១៩ ពួកគាត់មានកាខាតរបង់ និងជួបហានិភ័យកើត​ឡើង​ខ្ពស់ ក្រោយពីក្រុមហ៊ុន ដា នីដេង នាំសត្វជ្រូកចូលមកស្រុកខ្មែរ សេដ្ឋកិច្ចនៃប្រាក់ចំណូលក្នុង​គ្រួសាររបស់ពួក​គាត់ចាប់ផ្ដើមអត់ថយ និងសត្វជ្រូកចិព្ចឹាមស្រុកមួយចំនួន ដែលគាត់ខំចិព្ចឹាមចាប់​ផ្ដើម​ងាប់ជាបណ្ដើរៗដោយសារតែមានជង្ងឺរាតត្បាត។

ពលរដ្ឋសង្ស័យថា មូលហេតុដែលធ្វើអោយសត្វជ្រូកចិព្ចឹាម​របស់ពួកគាត់ការងាប់បណ្ដាល មកពីជំង្ងឺ ប៉េស​អាព្រិចហើយមើលទៅ​ បានជាសត្វជ្រូកចិញ្ចឹ​មទាំងនេះងាប់លឿនបែបនេះ។
ពលរដ្ឋដែលប្រកបរបចិព្ចឹាមសត្វ ជ្រូកសាច់លក់តាមបណ្ដារស្រុកនានាក៏​ដូចជានៅក្នុង​ខេត្តឧត្ដរមាន​ជ័យ​ផ្ទាល់​សុំអោយ មន្រ្តីសមត្ថកិច្ចតាមច្រក​ជាពិសេសលោក សូត ស៊ីសុខឃាង ប្រធានមន្ទីកសិ​កម្ម​រុក្ខា​ប្រម៉ាញ់ និងនេសាទ និងលោកតាញ់ បុត្តា ប្រធានការិយាល័យ​បសុព្យាបាល(ពេទ្យសត្វ) មេត្តាជួយពិនិត្យមើលក្រុមហ៊ុន ដា នីដេង ក្នុងការនាំសត្វជ្រូកឆ្លងដែនពីប្រទេសថៃ ចូលមក​ស្រុក​ខ្មែរ តាមច្រកទ្វាអន្ត​រជាតិអូរស្មាច់ផង ក្នុងការកំណត់ការនាំចូល​អោយបានជាក់លាក់​តាមលិខិតអ​នុញ្ញាត​ របស់ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម​ កុំចេះតែបណ្ដោយ​អោយក្រុមមួយនេះ​នាំ​សត្វ​ជ្រូកលើសការកំណត់។

ជុំវិញការចោទខាងលើនេះក្រុមអ្នកសារព័ត៌មាន​យើងបានសួនាំ​ទៅម្ចាស់ក្រុមហ៊ុន ដា នីដេង ឈ្មោះចែ ធំ អ្នកស្រីបានបញ្ជាក់ថា ក្នុងមួយថ្ងៃក្រុមហ៊ុន​របស់គាត់ដឹកសត្វជ្រូករស់​ពីប្រទេសថៃ ចូលមកស្រុកខ្មែរ តាមច្រកទ្វាអន្តរជាតិអូរស្មាច់ ខេត្តឧត្ដរមានជ័យ មិនក្រោមពី៦០០ក្បាល ទៅ៧០០ក្បាល និងយកចែកចាយគ្រប់​រាជធានី/ខេត្តជាពិសេស គឺដឹកឆ្លងទៅដល់ប្រទសេវៀត​ណាម ចូលតាមច្រកព្រំដែន បុសមន ស្រុករំដួល ខេត្តស្វាយរៀង និងបានរត់ឯកសារ​គ្រប់គ្រាន់​ពីរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ និងអគ្គនាយកដ្ឋាន​បសុព្យាបាល ថែមទាំងមាន​មន្រ្តីជំនាញ​ពេទ្យសត្វខេត្តឧត្ដរមានជ័យចុះត្រួតពិនិត្យជាប្រចាំ៕ដោយ៖លោកនាវ គឹមណាន

ព័ត៌មានគួរចាប់អារម្មណ៍

គម្រោងអភិវឌ្ឍន៍​ទំនប់សាលាតាអន អាចផ្គត់ផ្គង់ទឹក ស​ម្រាប់ការស្រោចស្រព​លើផ្ទៃដី​ស្រូវវស្សា បានចំនួន១១.០០០ហិកតា ផ្ទៃដីស្រូវប្រាំង​បានចំនួន៤.០០០ហិ​កតា ក្រោយ​ពីសាងសង់រួច (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចា​ប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ខណៈ​១នាក់ទៀតរត់គេចខ្លួន ពាក់ពន្ធ័ករណីលួច​ (ម៉ូតូ)​ នៅស្រុក​ព្រៃកប្បាស (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល៖ ករណីជាសះស្បើយ​អ្នកជំងឺកូវីដ១៩ ចំនួន០៨នាក់ និងមិន​មានរក​ឃើញក​រណីឆ្លងថ្មី​នោះទេ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម បង្ហាញស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថា​នីយជលសា​ស្ត្រទាំង​៨ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រោះថ្នាក់ចរាចរណ៍ ​រវាងរថយន្ត៥គ្រឿង បុកកិនលើគ្នា និងបុកកិនលើម៉ូតូ២គ្រឿងទៀត សំណាង​ល្អ មិនបណ្តាល​ឲ្យគ្រោះថ្នាក់ដ​ល់មនុស្ស (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
16475 នាក់
ម្សិលមិញ :
9824 នាក់
សប្តាហ៍នេះ :
76351 នាក់
ខែនេះ :
397029 នាក់
3 ខែនេះ :
1098162 នាក់
សរុប :
12364325 នាក់