ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ឯកឧត្តម ជាវ តាយ អញ្ជើញចែកអំណោយមនុស្សធម៌ ​ដល់គ្រួសារងាយរងគ្រោះ ដោយគ្រោះធម្មជាតិ និងជ​ន​ចា​ស់ជរាគ្មាន​ទីពឹង ចំនួន៣០០គ្រួសារមកពី៣ស្រុក
Tue,05 November 2019 (Time 03:42 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 30នាក់)


ខេត្តកំពត៖ប្រជាពលរដ្ឋចំនួន៣០០នាក់ មកពីស្រុកអង្គរជ័យ ស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច ទទួលអំ​ណោយ​មនុស្សធម៌​ពី ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងជា​ប្រធា​នគណៈ​កម្មការ​កាកបាទក្រហមកម្ពុជា សាខាខេត្តកំពត នាព្រឹក ថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង​ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិទ្យាល័យទូកមាស។

អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋ​បាល​ខេត្ត ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កម្លាំងទាំងបីប្រភេទ សមាជិកគណៈកម្មាធិការ សមាជិក​សកម្ម ក្រុមប្រតិបត្តិ យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្ត អាជ្ញាធរភូមិ ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជា​ពលរដ្ឋងាយ​រ​ងគ្រោះ សរុប ៣៩៥នាក់ ។
អំណោយដែលបានចែកជូនរួមមាន៖អង្ករ៣០គ.ក្រ,មី១កេស,ទឹកស៊ីអ៊ីវ១យួ​រ,ត្រីខ១យួរនិង​ថវិកាចំនួន​២ម៉ឺនរៀល ផងដែរ។

ក្នុងឱកា​សដ៏មានអត្ថន័យនេះ ឯកឧត្តម អភិបាលខេត្តកំពត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងចុះសួរសុខទុក្ខ ដោះស្រាយ​សម្រាល​កា​រលំបាករបស់ប្រជាពលរដ្ឋទាន់ពេលវេលា។

ឯកឧត្តម អភិបាលក៏បានស្នើ​សុំការយោគ​យល់ពីបង​ប្អូនប្រជាពល​រដ្ឋទាំងអស់ផងដែរ ដោយជំនួយមនុស្ស​ធម៌មានចំនួន​តិចតួចមិន​បានសមស្រប​ទៅនឹងទំហំ​នៃការខ្វះខាត​របស់​បងប្អូន​ឡើយ ប៉ុន្តែទោះជាយ៉ា​ងណាក៏អំណោយ​នេះ អាចជួយសម្រាល​ទុក្ខលំបាករបស់​បងប្អូនប្រជាព​លរដ្ឋយើងបានមួយរយៈផងដែរ។

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តម អភិ​បាលខេត្ត ក៏បានអំពាវនាវដល់លោកតា​ លោកយាយ អុំ ពូ មីង បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលរួម​ជាមួយនិងច​លនាឧទ្ទាម​ក្រៅច្បាប់ ដែលដឹកនាំដោយឧក្រិដ្ឋជន សម រង្ស៉ី និងបក្សពួក ​ដែលជាការបំផ្លាញនូវសុខសន្តិភាពរប​ស់ប្រជាពលរដ្ឋ និងប្រទេសជាតិ។ហើយនៅថ្ងៃទី ៩ វិច្ឆិកា ខាងមុខនេះ សូមបងប្អូនប្រជាពលរដ្ឋ​ទាំងអស់ចូលរួមពិសារ អំបុក ដើម្បីការពារ ជាតិ សាសនា ព្រះមហាក្សត្រ នៅតាមមូលដ្ឋាននីមួយៗ របស់បងប្អូន៕

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តកែឆ្នៃដឹកកម្មក​របេះផ្លែ​ស្វាយ ដាច់កាលេ រ៉េចង្កូតទៅបុកក្បាលស្ពាន បណ្ដាលឲ្យ​រង​របួសកម្មករជាច្រើននាក់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

​អាស្គុតរបស់យោធាភូមិភាគ​១គ្រឿង បើកបុកបង្កាន់​ដៃស្ពានមេគង្គ បណ្តាល​ឲ្យ​បាក់អស់មួយ​ប្រ​ឡោះ សំណាងល្អ​មិនធ្លាក់ចូល​ទន្លេ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ស្ទាវឡើងក បម្រុងចាប់រំ​លោភកុមារីអាយុ៦ឆ្នាំ​ម្នាក់ សំណាងល្អពលរដ្ឋជួយទាន់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

បង្ក្រាបទីតាំងសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួមនុស្សចំនួន៥នាក់ និងរឹបអូសវត្ថុតាងមួយចំនួន (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ត្រីចាប់ផ្តើមត្រូវ ​រដ្ឋបាលជលផ​ល អំពាវនាវឲ្យប្រជាពលរដ្ឋ មកធ្វើប្រហុក ផ្អក ចាប់ពី​ថ្ងៃនេះ​ដល់ថ្ងៃទី០៩ ធ្នូ (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2825 នាក់
ម្សិលមិញ :
18372 នាក់
សប្តាហ៍នេះ :
166272 នាក់
ខែនេះ :
512067 នាក់
3 ខែនេះ :
1396052 នាក់
សរុប :
8232788 នាក់