ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ភាគីថៃ សន្យាមិនឲ្យក្រុម ទណ្ឌិត សមរង្ស៊ី ឆ្លងកាត់​មកធ្វើរដ្ឋប្រហារ នៅប្រទេសកម្ពុជា បានឡើយ
Tue,05 November 2019 (Time 06:45 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 93នាក់)


ខេត្តបន្ទាយមានជ័យ​៖លោក​ឧត្តមសេនីយ៍ទោ Tarmmanoon Vitee មេបញ្ជាកា​រភូមិភាគទី១ ប្រទេស​ថៃ​បានសន្យា មិនអនុញ្ញាតឲ្យក្រុម ទណ្ឌិត សម​រង្ស៊ី ប្រើប្រាស់​ប្រទេស​របស់ខ្លួនដើម្បីឆ្លងកាត់មក​ធ្វើរដ្ឋ​ប្រហា​រនៅប្រទេសកម្ពុជា ​បានឡើយ​។ការសន្យាបែបនេះក្នុងឱកាសដែលលោកឧត្តមសេនីយ៍ទោ Tarmmanoon Vitee មេបញ្ជាកា​រភូមិភាគទី១ ប្រទេស​ថៃ បានដឹកនាំគណៈប្រតិភូ ជួប​សំ​ណេះ​សំ​ណាល ពង្រឹងសម្ព័ន្ឋ​មេត្រីភាព ជាមួយលោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជា​ការរង​ក​ងទ័ព​ជើ​ងគោក​នឹងជា មេបញ្ជាការយោធភូមិភាគទី៥ នៅលើស្ពានមិត្តភាព កម្ពុជា-ថៃ ខ្លងឡឹក ប៉ោយប៉ែត នារ​សៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ឯក ឯក សំអូន បានមានប្រសាសន៍ថា​ ក្នុងនាមមេ​បញ្ជាការរ​ងកងទ័ព​ជើងគោក មេបញ្ជាកា​រយោធភូមិ​ភាគទី៥ មាន​សេចក្តីសោមនស្សរី​ករាយយ៉ាងក្រៃលែង ដែល​បានការទទួលស្វាគមន៍​បដិស​ណ្ឋារកិច្ចពីប្រតិភូក​ងទ័ពភូមិភាគទី១ថៃ ដែលបា​នជួបសម្ដែង​ការគួរសម និងពិភាក្សា ការងារ​រាជការរវាងថ្នាក់ដឹ​កនាំរបស់កងកម្លាំង​យោធភូមិភាគទី៥ ជាមួយ​ថ្នាក់​ដឹកនាំកងកម្លាំងភូមិភាគទី១ នាឱកាសនេះ។

ការអញ្ជើញជួបសម្តែងការគួ​រសម រវាងថ្នាក់ដឹកនាំរបស់​ភូមិភាគទាំងពីរ និងប្រតិភូ នាពេលនេះ គឺ​ជាការចូលរួមចំណែ​កក្នុងការពង្រឹងចំ​ណងមិត្តភាព សាមគ្គីភាព សម្ព័ន្ធមេត្រីភាព ដើម្បីជា​ប្រយោជ​ន៍រួម និងរ​ក្សាបាននូវសន្តិភាព នៃភា​គីយើង​ទាំងពីរ ដែលជា​ភូមិ​ផង​របងជាមួយគ្នា ដែលកន្លង​មក ថ្នាក់ដឹ​កនាំនៃប្រទេ​សទាំងពីរបានរួម​សហការគ្នាជាប​ន្តបន្ទាប់ដើម្បីរក្សាសន្តិភាពស្ថិរភាព និងកា​រអភិវឌ្ឍន៍ ជាពិសេ​សជួយសម្រួល​ដល់ប្រជាជន​ដែលរស់នៅតាម​បណ្ដោយព្រំដែន នៃភាគីទាំងពី​រប្រកបដោយ​ភាពសុខសាន្ត ។ 

ឆ្លើយត​បទៅនឹងអ្នក​សារព័ត៌មាន​ថៃ លោកឧត្តម​សេនីយ៍ទោTarmmanoon Vitee មេបញ្ជា​ការកង​ទ័ពភូមិភាគទី១ ថៃ បានបញ្ជាក់​ពីជំហរយ៉ាងច្បាស់ថា ប្រទេសថៃមិនអនុញ្ញាតឲ្យក្រុម ទណ្ឌិត សមរ​ង្ស៊ី ប្រើប្រាស់ប្រ​ទេសរបស់ខ្លួនដើម្បីឆ្លងកាត់ឡើយ​ ហើយរឿងក្រុមព​លករនៅស្រះកែវ និងនៅទី​ក្រុងបាង​កក ដែលចាំទទួលលោកទណ្ឌិត សមរង្សី ក៏ខ្លួន នឹង​ទប់ស្កាត់មិន​ឲ្យកើតមាន​ចលនាណា​មួយ​លើទឹកដីថៃដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តកែឆ្នៃដឹកកម្មក​របេះផ្លែ​ស្វាយ ដាច់កាលេ រ៉េចង្កូតទៅបុកក្បាលស្ពាន បណ្ដាលឲ្យ​រង​របួសកម្មករជាច្រើននាក់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

​អាស្គុតរបស់យោធាភូមិភាគ​១គ្រឿង បើកបុកបង្កាន់​ដៃស្ពានមេគង្គ បណ្តាល​ឲ្យ​បាក់អស់មួយ​ប្រ​ឡោះ សំណាងល្អ​មិនធ្លាក់ចូល​ទន្លេ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ស្ទាវឡើងក បម្រុងចាប់រំ​លោភកុមារីអាយុ៦ឆ្នាំ​ម្នាក់ សំណាងល្អពលរដ្ឋជួយទាន់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

បង្ក្រាបទីតាំងសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួមនុស្សចំនួន៥នាក់ និងរឹបអូសវត្ថុតាងមួយចំនួន (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ត្រីចាប់ផ្តើមត្រូវ ​រដ្ឋបាលជលផ​ល អំពាវនាវឲ្យប្រជាពលរដ្ឋ មកធ្វើប្រហុក ផ្អក ចាប់ពី​ថ្ងៃនេះ​ដល់ថ្ងៃទី០៩ ធ្នូ (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2850 នាក់
ម្សិលមិញ :
18372 នាក់
សប្តាហ៍នេះ :
166297 នាក់
ខែនេះ :
512092 នាក់
3 ខែនេះ :
1396077 នាក់
សរុប :
8232813 នាក់