ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
បុរសចិត្តខ្លាំ ខឹងប្រពន្ធ​ស្តីបន្ទោស​ រឿង​ផឹកស៊ី​ យក​ដែកកេះ​ ដុត​ផ្ទះ​ខ្លួនឯង
Wed,06 November 2019 (Time 05:44 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 30នាក់)


ខេត្តមណ្ឌលគិរី៖បុរសម្នាក់ស្ទុះ​ទៅយក​ដែកកេះ​ដុត​ផ្ទះ​របស់​ខ្លួនឯង​បណ្ដាលឱ្យ​ឆេះ​អស់ទាំងស្រុង​ បន្ទាប់ពីខឹងប្រពន្ធ​ស្ដីបន្ទោស​បន្តិចបន្តួច​រឿង​ផឹកស៊ី​។

ករណីនេះបានកើតឡើងកាលពី​រសៀល​ថ្ងៃទី​៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩ នៅ​ផ្លូវ​ចម្ការកៅស៊ូ​តា​ម្រិច​ស្ថិតនៅ​ក្នុងភូមិ​ត្រ​ពាំ​ផ្អេ​ ឃុំ​ស្រែ​ខ្ទុ​ម​ ស្រុក​កែវ​សីមា​ ខេត្តមណ្ឌលគិរី​។ 

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ​ជនបង្ក​ត្រូវជា​ប្តី​មានឈ្មោះ​ ប៊ុន​ ណារិន​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​កសិករ​។​ប្រពន្ធ​ឈ្មោះ​ ភា​ ស្រី​ធី​ អាយុ​២៩​ឆ្នាំ​ មានកូន​ចំនួន​២​ក្នុងបន្ទុក​។​

សមត្ថកិច្ច​បានបញ្ជាក់​ថា​ ប្តី​រូបនោះ​ត្រូវ​ប្រពន្ធ​ស្ដីបន្ទោស​បន្តិចបន្តួច​រឿង​ផឹកស៊ី​ធ្វើ​ប្ដី​នោះ​ខឹង​ ហើយ​ក៏បាន​ស្ទុះ​ទៅយក​ដែកកេះ​មក​ដុត​ផ្ទះ​របស់​ខ្លួនឯង​បណ្ដាលឱ្យ​ឆេះ​ខូចខាត​ទាំងស្រុង​តែម្តង។​

​ទ្រព្យសម្បត្តិ​ដែល​ខូចខាត​រួមមាន​៖ផ្ទះមួយ​ខ្នង​ដែលមាន​ទទឹង​៣,​ម៉ែត្រ​កន្លះ​ និង​បណ្ដោយ​៤​ម៉ែត្រ​ សង់​អំពី​ឈើ​ដំបូល​ប្រក់​ស័ង្កសី​ ម៉ូតូ​មួយគ្រឿង​ម៉ាក​ស៊ី​រូស​គ្មាន​អាវ​គ្មាន​ផ្លាកលេខ ​និង​ថវិកា​ព្រមទាំង​ទ្រព្យសម្បត្តិ​មួយចំនួន​។​

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​កម្លាំង​ប៉ុស្តិ៍នគរបាល​ស្រែ​ខ្ទុ​ម​ ឃាត់​យកមក​ប្រគល់ជូន​អធិការដ្ឋាន​នគរបា​ល​ស្រុក​កែវ​សីមា​ ដើម្បី​សួរនាំ​និង​អនុវត្តតាម​នីតិវិធី​៕

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តកែឆ្នៃដឹកកម្មក​របេះផ្លែ​ស្វាយ ដាច់កាលេ រ៉េចង្កូតទៅបុកក្បាលស្ពាន បណ្ដាលឲ្យ​រង​របួសកម្មករជាច្រើននាក់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

​អាស្គុតរបស់យោធាភូមិភាគ​១គ្រឿង បើកបុកបង្កាន់​ដៃស្ពានមេគង្គ បណ្តាល​ឲ្យ​បាក់អស់មួយ​ប្រ​ឡោះ សំណាងល្អ​មិនធ្លាក់ចូល​ទន្លេ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ស្ទាវឡើងក បម្រុងចាប់រំ​លោភកុមារីអាយុ៦ឆ្នាំ​ម្នាក់ សំណាងល្អពលរដ្ឋជួយទាន់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

បង្ក្រាបទីតាំងសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួមនុស្សចំនួន៥នាក់ និងរឹបអូសវត្ថុតាងមួយចំនួន (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ត្រីចាប់ផ្តើមត្រូវ ​រដ្ឋបាលជលផ​ល អំពាវនាវឲ្យប្រជាពលរដ្ឋ មកធ្វើប្រហុក ផ្អក ចាប់ពី​ថ្ងៃនេះ​ដល់ថ្ងៃទី០៩ ធ្នូ (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2135 នាក់
ម្សិលមិញ :
18372 នាក់
សប្តាហ៍នេះ :
165582 នាក់
ខែនេះ :
511377 នាក់
3 ខែនេះ :
1395362 នាក់
សរុប :
8232098 នាក់