ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
អភិបាលខេត្តស្វាយរៀង អញ្ជើញ​ជួបសំណេះសំ​ណាល ជាមួយកងកម្លាំងទាំងបីប្រភេទ​ នៅស្នងការ​ខេត្ត
Fri,08 November 2019 (Time 02:20 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 105នាក់)


ខេត្តស្វាយរៀង៖ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណអភិបាលខេត្តស្វាយរៀង និងជា​ប្រធាន​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីព្រឹកថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.​២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩​នេះ​ បានអញ្ជើញជួ​បសំណេះសំ​ណាលជាមួយ​កង​កម្លាំងនគរបាល កងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទ នៅក្នុងខេត្ត ចំនួន ៨០១ នាក់ ដែល​ប្រារព្ធធ្វើនៅបរិវេណស្នងការដ្ឋាននរគបាលខេត្តស្វាយរៀង ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាកា​រឯកភាពរដ្ឋ​បាលខេត្ត បានផ្តាំផ្ញើដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ នូវចំណុចសំខាន់ៗមួយចំនួន ដូច​ខាង​ក្រោម ៖
-កងកម្លាំង​ទាំងអស់ ត្រូវរក្សាការស្មោះ​ត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ និងជឿជាក់លើការដឹកនាំរ​បស់រាជរដ្ឋាភិបាល​ ជាពិសេសសម្ដេចតេជោនាយករដ្ឋមន្ត្រី ។
-ត្រូវលើកកម្ពស់​មនសិការស្នេហាជាតិ គោរពឲ្យបានម៉ឺងម៉ាត់នូវវិន័យ និងរាល់តួនាទីភា​រកិច្ចរបស់​កង​កម្លាំង​ក្នុងការថែរក្សាការពារនូវសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម និង​កា​រអភិវឌ្ឍដែលប្រទេសជាតិយើងកំពុងមានសព្វថ្ងៃ ការពាររាជរដ្ឋាភិបាល ដែលកើត​ចេញពីការ​បោះឆ្នោត​ស្របច្បាប់ និងប្រឆាំងរាល់ការប៉ុនប៉ងផ្តួលរំលំ ឬធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល ។
-ត្រូវមានសា​មគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អក្នុងចំណោមកងកម្លាំងទាំងអស់ សំដៅឲ្យការអនុវត្ត​ការងារ​សម្រេចបានលទ្ធផលជោគជ័យ និងមានប្រសិទ្ធភាពថែមទៀត ។
-ត្រូវបន្ត​យកចិត្តទុកដាក់ការប្រមូលផ្ដុំគ្រប់គ្រងវត្តមានកងកម្លាំងក្រោមឱវាទរបស់ខ្លួន ឲ្យបាន​ច្បាស់​លាស់ ដោយត្រូវមានមុខ ១០០% ប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីត្រៀម​ខ្លួនអនុវត្ត​បទបញ្ជា​របស់ថ្នាក់ដឹកនាំ ក្នុងកិច្ចអន្តរាគមន៍ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម។
-ត្រូវបង្កើ​នការត្រួតពិនិត្យនៅតាមច្រកទ្វារព្រំដែនឲ្យបានតឹងរ៉ឹងបំផុត ទប់ស្កាត់ការ​ប្រើប្រាស់ច្រ​កទ្វារ​ព្រំដែនក្នុងភូមិសាស្រ្តខេត្តស្វាយរៀង ក្នុងការវិលចូលស្រុករបស់ជនក្បត់ជាតិ សម រង្ស៉ី ហើយក្នុង​ករណី​ដែលបានប្រទះឃើញជននេះ ត្រូវអនុវត្តវិធានការចាប់ខ្លួនជាបន្ទាន់ ។

ក្នុងឱកាស​នោះផងដែរ លោកឧត្តម​សេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ក្នុង​នាម​តំ​ណាងឲ្យកងកម្លាំងទាំងបីប្រភេទ បានប្តេជ្ញាការពារសុខសន្តិភាព ទប់ស្កាត់​ឲ្យបានដាច់​ខាត​រាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលពីសំណាក់ក្រុមឧទ្ទាមក្រៅច្បាប់ដែលដឹកនាំដោយជនក្បត់ជាតិ សម រង្ស៉ី និងប្តេ​ជ្ញាបង្រ្តាប​ឲ្យខានតែបាននូវរាល់​សកម្មភាពទាំងឡាយ​ណាដែលនាំទៅដល់​ការ​បំផ្លិចបំផ្លាញសន្តិភាពប្រទេសជាតិ និងសន្តិសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តកែឆ្នៃដឹកកម្មក​របេះផ្លែ​ស្វាយ ដាច់កាលេ រ៉េចង្កូតទៅបុកក្បាលស្ពាន បណ្ដាលឲ្យ​រង​របួសកម្មករជាច្រើននាក់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

​អាស្គុតរបស់យោធាភូមិភាគ​១គ្រឿង បើកបុកបង្កាន់​ដៃស្ពានមេគង្គ បណ្តាល​ឲ្យ​បាក់អស់មួយ​ប្រ​ឡោះ សំណាងល្អ​មិនធ្លាក់ចូល​ទន្លេ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ស្ទាវឡើងក បម្រុងចាប់រំ​លោភកុមារីអាយុ៦ឆ្នាំ​ម្នាក់ សំណាងល្អពលរដ្ឋជួយទាន់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

បង្ក្រាបទីតាំងសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួមនុស្សចំនួន៥នាក់ និងរឹបអូសវត្ថុតាងមួយចំនួន (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ត្រីចាប់ផ្តើមត្រូវ ​រដ្ឋបាលជលផ​ល អំពាវនាវឲ្យប្រជាពលរដ្ឋ មកធ្វើប្រហុក ផ្អក ចាប់ពី​ថ្ងៃនេះ​ដល់ថ្ងៃទី០៩ ធ្នូ (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2123 នាក់
ម្សិលមិញ :
18372 នាក់
សប្តាហ៍នេះ :
165570 នាក់
ខែនេះ :
511365 នាក់
3 ខែនេះ :
1395350 នាក់
សរុប :
8232086 នាក់