ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
លោកស្រី លាង ហៃ ជាវ តា​យ ដឹកនាំសហការី ច្រូតស្រូវដា​ល់អំបុក សម្រាប់ទទួលទានរួមគ្នា នៅ​ស្រុកអង្គរជ័យ
Thu,07 November 2019 (Time 06:21 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 133នាក់)


ខេត្តកំពត៖ដោយយោ​ងតាមអនុសាសន៍ដ៏​ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន និងសម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ហូប​អំបុកខ្មែរការពារជាតិ សាសនា ព្រះមហាក្សត្រ​ នៅថ្ងៃទី០៦ ខែ​វិច្ឆិកា ឆ្នាំ២០១៩ នេះ លោកស្រីលាង ហៃ ជាវ តាយ អនុប្រធានអចិន្ត្រៃយ៍​គណៈកម្មាធិការសា​ខា​កាកបាទក្រហ​មកម្ពុជាខេត្តកំពត បានដឹកនាំចុះ ច្រូតស្រូវ ដាល់អំបុក  ដើម្បីរៀ​បចំពិធី​ទទួលទា​នអំ​បុកខ្មែរ ការពារជាតិ សាសនា ព្រះមហាក្សត្រ។ 

ពិធីនេះបានប្រព្រឹត្តទៅ​នៅវត្តពេជ្រ​ចង្វារ ស្ថិតក្នុង​ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត ដែលមានកា​រចូលរួមពីសមា​ជិកកាកបាទក្រហម ភរិយាថ្នាក់ដឹកនាំខេត្ត ថ្នាក់ស្រុក​ព្រមទាំងយុវជ​នកាកបាទ​ក្រ​ហម អ្នកស្ម័គ្រចិត្តកា​កបាទក្រហម មន្ត្រីនៃអាជ្ញាធរមូលដ្ឋានឃុំ ស្រុក និងប្រជាពលរដ្ឋ ព្រះសង្ឃ សរុបប្រមាណ​១០០នាក់ ប្រកបដោយបរិយាកាសសប្បាយរីករាយ និងហូបបាយសាមគ្គី។

ក្នុងឱកាសដ៏វិសេ​សវិសាលនេះ លោកស្រី លាងហៃ ជាវ តាយ បានលើកឡើងថា យើងត្រូវរួមគ្នា ការពារថែរក្សាសុ​ខសន្តិភាពឲ្យបានគង់វង្ស ហើយលោកតា លោកយាយ និងបងប្អូនប្រជា​ពលរដ្ឋ​ទាំងអស់សូមកុំជឿពាក្យញុះញង់ ពាក្យកុហក បោកប្រាស់របស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែល​មានជន​ក្បត់ជាតិ សម រង្ស៊ី ជាមេក្លោង ដែល​ជានិច្ចកាលតែង​តែកុហកភូតភរ​ប្រជាពលរដ្ឋគ្រប់ទីកន្លែង។

លោកស្រី​ លាង ហៃ ជាវ តាយ ក៏បានបញ្ជាក់ផងដែរថា ការច្រូតស្រូវបុកអំបុកនេះ គឺយើងពិសា​ររួមគ្នា ដើម្បីកា​រពារជាតិ សាសនា ព្រះមហាក្សត្រ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តកំពត បើកកិច្ចប្រជុំ រៀបចំគ​ណៈកម្មការគ្រប់គ្រង ស្ដារ បញ្ចៀសទឹកជំនន់រដូវវស្សា និងរៀបចំកែ​លំអរ តាមបណ្ដោយមាត់ព្រែកកំពង់បាយ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគ​របាលក្រុងសួង ចុះ​បង្រ្កាបសង្វៀ​នជល់មាន់ នៅចំការស្វាយចន្ទីខាងជើងភូមិថ្មី ដក​ហូត​បា​នវត្ថុតាង​ដុតកំទេ​ចចោលនៅកន្លែង (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សាខេត្តកណ្តាល បើ​កកិច្ចប្រជុំសាមញ្ញលើ​កទី១៤ អាណត្តិ​ទី​៣ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យ​ប្រុស ស្រី​ ចំនួន​៨នាក់ទៅតុលាការខេត្តព្រះសីហនុ ពាក់ពន្ធ័បទ​ល្មើស​គ្រឿង​ញៀន (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ហ៊ុយ ទូច ជម្រុញ​ដល់ផ្នែកប​សុព្យាបាល ជួយផ្សព្វ​ផ្សាយបន្ត ពីខ្លឹមសា​រសារាចរណែនាំ រប​ស់​ឯក​ឧត្តមរដ្ឋមន្រ្តីក្រ​សួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
319 នាក់
ម្សិលមិញ :
6598 នាក់
សប្តាហ៍នេះ :
51602 នាក់
ខែនេះ :
249484 នាក់
3 ខែនេះ :
1177132 នាក់
សរុប :
12034914 នាក់