ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
លោកឧត្តមសេនី​យ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍ន​គរបាលអន្តោប្រវេសន៍ថ្មី ក្រុងប៉ោយប៉ែត ប្តេជ្ញា​ចិត្តប​ម្រើ​សេ​វាសាធារណៈ​ជូនភ្ញៀវជាតិ អន្តរជាតិ ឲ្យទាន់ពេល​វេលា និងប្រក​បដោយប្រសិទិ្ធភាព
Fr,20 Dezember 2019 (Time 08:02 )
ដោយ ៖ សុខ កេងជា (ចំនួនអ្នកអាន: 494នាក់)


ខេត្តបន្ទាយមានជ័យ៖អតីតនាយប៉ុស្តិ៍ច្រកទ្វាព្រំដែនអន្តរជាតិ អូរយ៉ាដាវ នៃ​នាយកដ្ឋានច្រកទ្វារទី២ លោ​កឧ​ត្តមសេនីយ៍ត្រី អ៊ី ចំរើន អត្តលេខ៥៨៥៨១ បានប្តេជ្ញា​ចិត្តដឹកនាំ​អង្គភាពឲ្យរីក​ចម្រើន គោរព​ច្បាប់ បទបញ្ជាផ្ទៃក្នុង វិន័យកងកម្លាំង គោរពមេកើយតាមឋានានុក្រម និងប្តេជ្ញា បម្រើ​សេវាសា​ធារណៈ​ជូនភ្ញៀវជាតិ-​អន្តរជាតិ ឲ្យទាន់ពេលវេលា និងប្រកបដោយប្រ​សិទិ្ធភាព។

លោ​កឧ​ត្តមសេនីយ៍ត្រី ប្តេជ្ញាចិត្ត​បែបនេះក្នុងឱកាសដែល​លោកត្រូវបាន​សម្តេចក្រឡាហោម ស ខេ​ង​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ សម្រេចផ្ទេភារកិច្ច និងតែងតាំ​ងមុខតំណែង​ជា​នា​យ​ប៉ុស្តិ៍ន​គរបាលច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត នៃនាយកដ្ឋានច្រកទ្វារទី១ ខណៈ​ដែល​លោកវ​រសេនី​យ៍ឯក ខឹម ចិត្ត្រា នាយប៉ុស្តិ៍ច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត ត្រូវបាន​ផ្ទេរភារ​កិច្ចឲ្យទៅ​បម្រើការងារ ជានាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគីរីវិញ។

សូមជំរាបដែរថា​ ពិធីប្រកាសផ្ទេភារកិច្ច និងតែងតាំ​ងមុខតំណែង​ជា​នា​យប៉ុស្តិ៍ន​គរបាល​អន្តោ​ប្រវេស​ន៍នេះ បានធ្វើឡើង​នារសៀលថ្ងៃសុក្រ ​៩រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹ​ងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្នាក់ការប៉ុស្តិ៍ន​គរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត​ ក្រោម​អធិបតីភាព នាយឧត្តម​សេនីយ៍ ឃុន សំបូរ អគ្គនាយ​ករង នៃអគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រ​វេសន៍ លោក ង៉ោ ម៉េងជ្រួន អភិបាលរ​ងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារ​ងអមសាលា​ដំបូង​ខេត្ត និងមានការអញ្ជើញ​ចូលរួមពីលោក លោកស្រី មន្ត្រីរាជការ ស្ថាប័ន​ពាក់ពន្ធ័​យ៉ាង​ច្រើន​កុះក​រផងដែរ។

ថ្លែងនាឱកាសនោះដែរនាយឧត្តម​សេនីយ៍ ឃុន សំបូរ បានមានប្រសាសន៍ ផ្ដាំផ្ញើទៅ​ដល់លោកនា​យប៉ុស្តិ៍ទាំងពីរត្រូវយកចិត្តទុកដាក់និងខិតខំធ្វើការងារ ធម្មតាទេការផ្លាស់ប្ដូរទីកន្លែងការងារវាជា​គោល​ការ​ណ៍របស់ថ្នាក់ដឹកនាំ គឺការផ្លាស់ប្ដូរ ដើម្បីយកបទពិសោធន៍ការងារ ហើយការផ្លាស់ប្ដូរមុ​ខ​តំណែងពីកន្លែងមួយទៅកន្លែងមួយ គឺជាការងារដូចគ្នានោះទេ វាសំខាន់គឺឋិតនៅលើខ្លួនយើង​ផ្ដល់​តម្លៃឲ្យការងារ សូម​ឲ្យខ្លួនឯងត្រូវគិ​តថាយើង​ជាអ្នក​ណា និងត្រូវអនុវត្តការងារអ្វីខ្លះ ដើម្បីប​ម្រើប្រ​ជាព​លរដ្ឋនិងមាតុភូមិរបស់យើង​៕ដោយ៖លោក សុខ កេងជា

ព័ត៌មានគួរចាប់អារម្មណ៍

គម្រោងអភិវឌ្ឍន៍​ទំនប់សាលាតាអន អាចផ្គត់ផ្គង់ទឹក ស​ម្រាប់ការស្រោចស្រព​លើផ្ទៃដី​ស្រូវវស្សា បានចំនួន១១.០០០ហិកតា ផ្ទៃដីស្រូវប្រាំង​បានចំនួន៤.០០០ហិ​កតា ក្រោយ​ពីសាងសង់រួច (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចា​ប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ខណៈ​១នាក់ទៀតរត់គេចខ្លួន ពាក់ពន្ធ័ករណីលួច​ (ម៉ូតូ)​ នៅស្រុក​ព្រៃកប្បាស (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល៖ ករណីជាសះស្បើយ​អ្នកជំងឺកូវីដ១៩ ចំនួន០៨នាក់ និងមិន​មានរក​ឃើញក​រណីឆ្លងថ្មី​នោះទេ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម បង្ហាញស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថា​នីយជលសា​ស្ត្រទាំង​៨ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រោះថ្នាក់ចរាចរណ៍ ​រវាងរថយន្ត៥គ្រឿង បុកកិនលើគ្នា និងបុកកិនលើម៉ូតូ២គ្រឿងទៀត សំណាង​ល្អ មិនបណ្តាល​ឲ្យគ្រោះថ្នាក់ដ​ល់មនុស្ស (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
16847 នាក់
ម្សិលមិញ :
9824 នាក់
សប្តាហ៍នេះ :
76723 នាក់
ខែនេះ :
397401 នាក់
3 ខែនេះ :
1098534 នាក់
សរុប :
12364697 នាក់