ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
លោកទៀវ សំអុល ចាងហ្វាងគេហទំព័រ​ ថ្ងៃថ្មី ត្រូវបា​នមន្ត្រីយុត្តិធម៌ កោះហៅបំភ្លឺ បន្ទាប់​ពីធ្វើបទ​សម្ភាសន៍​ជាមួយពលរដ្ឋរឿងឧកញ៉ាម្នាក់រំលោភដី២ម៉ែត្រ(មានវីឌឺអូ)
Do,26 Dezember 2019 (Time 02:38 )
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 279នាក់)


ខេត្តបន្ទាយមានជ័យ​៖លោកទៀវ សំអុល ចាងហ្វាងគេហទំព័រ ថ្ងៃថ្មី និងជាភ្នាក់ងារ ទូរទស្សន៍ msjtv  ប្រចាំ​ខេត្តសៀមរាបនិងបន្ទាយមានជ័យ ត្រូវបានមន្ត្រីយុត្តិធម៌ កោះហៅ ឲ្យចូលទៅ​កាន់ផ្នែកន​គរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នាវេលាម៉ោ​ង៣រសៀ​លថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១៩ ដើម្បីសាកសួរបំភ្លឺករណីរឿងហេតុផ្ទាល់ខ្លួន។
ការកោះអ​ញ្ជើញលោកទៀវ​ សំអុល នេះបានធ្វើឡើងបន្ទាប់ពីលោកត្រូវបានពលរដ្ឋម្នាក់ឈ្មោះ សឿម ​ផល្លី រស់នៅភូមិប៉ាលិ​លេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អញ្ជើញមក​ធ្វើព័ត៌មាន ដើម្បីផ្សព្វផ្សាយឲ្យថ្នាក់ដឹកនាំបានជ្រាប អំពីរឿងដី២ម៉ែត្រ ដែល​លោក​ឧកញ៉ាម្នាក់​រំលោភយក ជាសម្បត្តិផ្ទាល់ខ្លួន។

បើតាមលោ​កទៀវ សំអុល បានប្រាប់អង្គភា​ពគេហទំព័រ ខ្មែរម្ចាស់ការ ឲ្យដឹងតាមទូរស័ព្ទថា លោក​កំពុង​តែធ្វើដំណើរពី​ខេត្តសៀមរាបមកក្រុងប៉ោយប៉ែត ដើម្បីចូលបំភ្លឺតាមកា​រកោះហៅរប​ស់សមត្ថ​កិច្ច ជុំវិញរឿង​ដែលលោក​បានផ្សព្វផ្សាយព័ត៌មាន ពាក់ព័ន្ធការរំ​លោភដី២ម៉ែត្រ ដែលពលរដ្ឋ​ចោទប្រកាន់​ថា លោកឧកញ៉ាឡាច ប៊ុនលីម យកដីរបស់គាត់ ដោយក​ន្លងមក​លោកឧកញ៉ារូប​នេះបានសុំ ម្ចាស់ដី ធ្វើរបង​ ដើម្បីកុំឲ្យចោ​រចូលលួច​ដែក តែរហូតមកដល់ពេលនេះ បែរជា​លោក​ឧកញ៉ា យកដី​នោះធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទៅវិញ។

លោកបញ្ជាក់ថា កន្លងមកលោកឧកញ៉ារូប​នេះធ្លាប់​ឲ្យក្រុមការងាររបស់លោកធ្វើការចចារមិន​ឲ្យធ្វើ​ការផ្សព្វផ្សាយ​ តែលោកទៀវ សំអុល មិមព្រមទទួលយក​ ដោយលោកបញ្ជាក់ថា លោកធ្វើព័ត៌មា​នជូ​ន​ពលរដ្ឋប៉ុណ្ណោះ។
បើ​យោងតាម ឃ្លីបវីដេអូនូវបទសម្ភាសន៍របស់លោកទៀវ សំអុល ជាមួយពលរដ្ឋ មិនមានអ្វីដែលខុសនូវវិជ្ជាជីវៈអ្នកសារព័ត៌មាននោះឡើយ ដោយលោកធ្វើបទសម្ភាសន៍ នឹងយកសម្ដីពលរដ្ឋសុទ្ធសាទ ដោយគ្មានការបញ្ចេញបញ្ជូលនោះឡើយ។
តែទោះយ៉ាងនេះក្តីអ្នកសារព័ត៌មានបានលើកឡើងថា លោកឧកញ៉ា គួតែលើកយកនូវច្បាប់ស្តីអំពីរបបព័ត៌មានមក អនុវត្ត មុននឹងដាក់ពាក្យបណ្ដឹង។

ទន្ទឹមនេះដែរអ្នកសារព័ត៌មាន សង្ឃឹមថាសមត្ថកិច្ចនឹងរកយុត្តិធម៌ជូនដល់លោកទៀវ សំអុល នឹងនាំយកនូវច្បាប់ស្តីអំពីរបបព័ត៌មានមកអនុវត្ត៕
សូមអញ្ជើញទស្សនានូវវីឌឺអូដែលមានដូចខាងក្រោម​៖

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាល​ខេត្តត្បូងឃ្មុំ​ បើកកិច្ចប្រជុំបូក​សរុ​បរបាយការណ៍ ការងារគ្រោះ​មហន្តរាយឆ្នាំ២០១៩ និង​ទិស​ដៅការងារ២០២០ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

មាន​ក​រណី​ភ្លើងឆា​បឆេះព្រៃ នៅ​ក្នុងភូមិសា​ស្ត្រខេត្តកែប ដោយមិនដឹងមូល​ហេតុ តែត្រូវ​បាន​ពន្លត់​ទាន់ពេលវេលា (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តស្ទឹងត្រែង បើកសន្និបាត​បូកសរុបការងារប្រចាំឆ្នាំ២០១៩ និងលើកទិស​ដៅការងារស​ម្រាប់អនុវត្តឆ្នាំ២០២០ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាសាលា បូកសរុបលទ្ធផលការងា​រឆ្នាំ២០១៩ ​និងលើកទិសដៅ​សកម្មភាពការងារឆ្នាំ២០២០ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6077 នាក់
ម្សិលមិញ :
22559 នាក់
សប្តាហ៍នេះ :
121842 នាក់
ខែនេះ :
579462 នាក់
3 ខែនេះ :
1855359 នាក់
សរុប :
9790275 នាក់