ព័ត៌មានជាតិ

មួយថ្ងៃមា​នក្មេងប្រុស០៣នាក់ លង់ទឹកស្លាប់​ដោយឡែក​ពីគ្នា​ នៅខេត្តបន្ទា​យមានជ័យ

(បន្ទាយមានជ័យ)៖ក្មេងប្រុស​០៣នា​ក់​ស្លាប់​ដោយលង់ទឹក ក្នុង​នោះ​មាន០២​នាក់លង់​ទឹកស្រះ និង​០១​នាក់ល​ង់ទឹ​កស្ទឹ​ងករណីក្មេង​លង់ទឹកនេះបា​នកើតឡើងនៅ​ថ្ងៃទី០​៣ ខែមីនា ឆ្នាំ២០២៣ នៅ​ស្រុ​កមង្គ​លបូរី និងស្រុកអូរជ្រៅ ខេត្តបន្ទាយមា​នជ័យ

ករណីទី១៖ នគរបាលស្រុ​កមង្គលបូរី បាន​ឲ្យដឹងថា​នៅវេលាម៉ោ​ង១១និង៣០នាទី ថ្ងៃ​ទី០៣ ខែមី​នា មានក្មេ​ងប្រុស​០១នា​ក់ឈ្មោះ ធឿន ចាន់ធីម ភេទប្រុស អាយុ០៥ឆ្នាំ នៅភូមិពោធិពីរដើម ឃុំរ​ហាត់ទឹក ស្រុកមង្គលបូរី បាន​លង់ទឹកស្ទឹងស្លាប់។នគរបាលបានបញ្ជាក់ថា​៖មុនពេលកើតហេតុ ក្មេងប្រុសរង​គ្រោះបានម​កពី​សាលារៀន​ហើយបាន ចុះងូតទឹក​ស្ទឹងនៅខា​ងក្រោ​យផ្ទះ​ចម្ងាយ​២០ម៉ែត្រ​ ដោយគ្មាន​នរណា​ដឹងពេល​បាត់ក្មេង​ដើររ​កក៏ឃើញ​ស្លាប់​នៅក្នុងស្ទឹង

ករណីទី០២៖​នគរបាលស្រុកអូ​រជ្រៅ បានឲ្យដឹងថា​៖នៅវេលាម៉ោ​ង០៦និង២​០នាទី​យប់ ខែមីនា ឆ្នាំ២​០២៣ មានក្មេង​ប្រុស០​២នាក់ លង់​ទឹកស្រះ​ ក្រោយវត្តទំនប់ដាច់ចម្ងាយ២០០ម៉ែត្រ នៅភូមិ​ទំនប់​ដាច់ ឃុំ អូរបីជា​ន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្មេងប្រុសរង​គ្រោះទាំង០​២នាក់

/-ឈ្មោះ ម៉េ​ង លីហួរ ភេទប្រុស អាយុ៥ឆ្នាំ

/-ឈ្មោះ ភស្ស លី​ហាន ភេទប្រុស អាយុ៥ឆ្នាំ នៅភូមិទំ​នប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត​បន្ទាយមានជ័យ

នគរបាលបាន​បញ្ជាក់ថា៖​យោងតាម​​ការបំភ្លឺរប​ស់ឈ្មោះ​ ម៉ុន សំ ភេទស្រី អាយុ៦៨ឆ្នាំ ត្រូវ​យាយបង្កើត​ របស់ជនរងគ្រោះ បាន​ប្រាប់​ថា ក្មេងទាំង០២ តែងតែតាម​ម្ដាយរបស់គេ​ទៅបោក​ខោអាវនៅ​ស្រះ​ខាងកើត លុះដល់​វេលាម៉ោ​ងប្រហែល​០៥ល្ងាច បាត់ចៅទាំង០២នាក់ ក៍នាំគ្នា​ទៅរ​កស្រះខាងកើត ក៏​បានឃើញខោ​អាវចៅ(នៅនិងស្រះ) ពេលនោះ​សង្ស័យ​ថា ចៅលង់ទឹកស្រះ បង​ប្អូនសាច់​ញាតិក៏​នាំគ្នាចុះ​រាវរក ក៏ប្រទះឃើញ សព ឈ្មោះ ម៉េងលី​ហួរ លុះក្រោយមកទៀត ទើប​រាវរក​ឃើញ សពឈ្មោះ ភស្ស លី​ហាន ម្នាក់​ទៀត

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button