លោកផ្កាយ២ អ៊ុក គឹមលី រងការចោទប្រកាន់ពីពលរដ្ឋ៨៧គ្រួសារ រឿងរំលោភដីរបស់ពួកគាត់ និងដីព្រៃភ្នំរបស់រដ្ឋ ធ្វើជាកម្មសិទ្ធ(មានវីឌឺអូ)
ខេត្តឧត្ដរមានជ័យ៖ពលរដ្ឋ៨៧គ្រួសារលើកគ្នាមកនៅសាលាខេត្តឧត្ដរមានជ័យ សុំការអន្តរាគមន៍ រឿងលោកផ្កាយពី អ៊ុក គឹមលី ដែលមានតួរនាទីជានាយរងទីចាត់ការ ការងារព្រំដែន អគ្គបញ្ជាការ រំលោភដីរបស់ពួកគាត់ និងដីព្រៃភ្នំរបស់រដ្ឋ ធ្វើកម្មសិទ្ធ
ប្រជាពលរដ្ឋដែលលើកគ្នាមកតវានៅមុខសាលាខេត្តនាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ មានចំនួន៨៧គ្រួសារ មកពីភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ដោយសុំការអន្តរាមន៍ពីអភិបាលខេត្ត រឿងលោកអ៊ុក គឹមលី បានរំលោភយកដីស្រែចំការរបស់ពួកគាត់ចំនួន២០០ហិតា ស្ថិតនៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍។
ប្រជាពលរដ្ឋបានលើកឡើងថា៖កាលពីកន្លងទៅលោក អ៊ុក គឹមលី បានអោយលោក គឹម សំណាង អនុប្រធានការិយាល័យភូមិបាលស្រុកអន្លង់វែង ទៅវាស់វែងលើដីរបស់គាត់ ពេលពួកគាត់តាមសួរនាំដល់ផ្ទះចំការលោកអ៊ុក គឹមលី បែជាលោកអ៊ុក គឹមលី អោយកម្មករយាមចំការប្ដឹងពួកគាត់មកតុលាការ ពីបទរំលោភលំនៅដ្ឋាន និងប៉ុនប៉ងមនុស្សឃាដ និងអោយតុលាការចាប់ពួកគាត់ដាក់គុក។
ក្រុមពលរដ្ឋបានបន្តថា៖លោកផ្កាយពីអ៊ុក គឹមលី មិនត្រឹមតែរំលោភយកដីរបស់ពួកគាត់ចំនួនជាង២០០ហិតា ប៉ុណ្ណោះទេថែមទាំងយកគ្រឿងចក្រឈូសឆាយ យកដីព្រៃនិងភ្នំរបស់រដ្ឋរាប់រយហិតាបន្ថែមទៀត នៅតំបន់ខាងលើ។
ជំវិញករណីខាងលើក្រុមការងារយើងមិទាន់ស្វែងរកសុំការបំភ្លឺពីលោក អ៊ុក គឹមលី បានទេ នៅថ្ងៃទី២៧ ខែធ្នូនេះដោយមិនមានលេខទូរសព្ទ័ តែទោះយ៉ាងនេះក្តីអង្គភាពយើងខ្ញុំរងចាំការបំភ្លឺពីសាមីពាក់ពន្ឋ័រាល់ម៉ោងធ្វើការ៕
សូមអញ្ជើញទស្សនានូវវីឌឺអូដែលមានដូចខាងក្រោម៖