ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ព្រមានចាត់វិធានការតាម​ច្បាប់ ទៅលើ​ជនខិតខូច​ដែល​ហ៊ាន​រត់ការ បើកអាជីវកម្មតាមម៉ាស៊ីន​អេ​ឡិច​ អ៊ី​នធ័រណេត
Di,31 Dezember 2019 (Time 12:47 )
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 225នាក់)


រាជធានីភ្នំពេញ៖​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​មានប្រ​សាស​ន៍​សង្កត់ធ្ងន់​រឿងល្បែងភ្នាល់​តាមអ៊ី​នធ័រណេត គ្រប់ប្រភេទចំនួន២​ចំណុច៖
ទី១/ ចាប់ពី​យប់​រំលង​អា​ធ្រា​ត ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩​ ល្បែង​អន​ឡាញ​គ្រប់​ប្រភេទ​ នឹង​ចាប់ផ្តើម​បិទ​មិន​ឲ្យ​មាន​តទៅទៀត​នោះឡើយ​ បើជនខិតខូច​ណាដែល​ហ៊ាន​រត់ការ បើកអាជីវកម្មតាមម៉ាស៊ីន​អេ​ឡិច​ អ៊ី​នធ័រណេត នឹងមានវិធាការតាមច្បាប់។
ទី២/​ រាជរដ្ឋាភិបាល​បានសម្រេច​មិន​អនុញ្ញាត​ឲ្យ​មាន​ល្បែង​អន​ឡាញ​បន្តទៀត​ទេ ចាប់ពី​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០២០ទៅ ​កម្ពុជា​បញ្ចប់​ទាំងស្រុង​នូវ​ល្បែង​អន​ឡាញ​គ្រប់ប្រភេទ។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ព្រមាន​ចាត់វិធានការ បែបនេះក្នុងឱកាសដែល​លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សារាចរ​ណែ​នាំ ស្តីពី​ការពង្រឹង​ការគ្រប់គ្រង​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច តាមរយៈ​អ៊ិន​ធឺ​ណេ​ត​អន​ឡាញ​ក្នុងនិង​ក្រៅប្រទេស​គ្រប់​ប្រភេទនិង​គ្រប់​រូបភាព នៅ​ព្រះរាជាណាចក្រ​កម្ពុជា​​កាលពី​រសៀល​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៩​នៅ​ក្រសួងមហាផ្ទៃ ដោយមាន​ការអញ្ជើញចូលរួម​ពីតំណាង​ក្រ​សួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ អភិបាលរង​រាជធានី​-​ខេត្ត​ ស្នងការ ស្នងការរង​រាជធានី​-​ខេត្ត​ ប្រធាន​-​តំណាង​ក្រុមហ៊ុន​កាស៊ីណូ​ទាំងអស់ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​ផងដែរ។​

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្ដីពីការពង្រឹង​ការគ្រប់គ្រងអាជីវកម្មល្បែង​ភ្នាល់តាមម៉ាស៊ី​នអេឡិចត្រួនិច តាមរយៈអ៊ីនធ័រណេ​តអនឡាញក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាព នៅក្នុង​ប្រទេសកម្ពុជា នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានឲ្យដឹងថា អាជីវកម្ម​ល្បែងអនឡាញ នឹងត្រូវបញ្ចប់ទាំងស្រុង​នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩តទៅ។

អគ្គស្នងការនគ​របាលជាតិ បានអះអាងទៀតថា បន្ទាប់សារាចរណែនាំនេះ ត្រូវបាន​ផ្សព្វផ្សាយក៏​អាចមាន​បុគ្គលមួយចំនួន បានប្រឌិត​ព័ត៌មានថា សារាចរណ៍ណែនាំនេះ​មិនពិតប្រាកដឡើយ ហើយ​អះអាងថា នៅអា​ចស្នើបើ​កអាជីវកម្មបន្ដទៀតបាន ​ដែលព័ត៌មា​ននេះមិនពិតឡើយ ពោលនេះ​គ្រាន់តែឧបាយ​កលជនទុច្ចរិតប៉ុណ្ណោះ​។

នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងបញ្ជាក់ថា ​«តាមព័ត៌មានគណៈ​កម្មាធិការទទួលយកបាន គឺមាន​បុគ្គលខ្លះ ក្រុមខ្លះអាចដើ​រទៅបោក​បញ្ឆោត ឬក៏និយាយថា ស្មារតី​សារាច​រមិនពិត ខ្លះធានា​ឲ្យ​បើកកន្លែងនោះបាន (អាជីវក​ម្មហ្គេមអនឡាញ) នេះគឺ​ជាឧបបាយកល ជាសកម្មភាព​របស់ជន​ទុច្ចរិត ដែលបោកបញ្ឆោតទេ ជាខ្លឹមសាររួ​ចយើងត្រូវអ​នុវត្តខ្លឹមសារសារាចរនេះ យើង​ត្រូវបញ្ចប់ទាំង​ស្រុង​ហ្គេមអនឡាញ។ដូច្នេះសូមឲ្យក្រុមហ៊ុន​ទាំងអស់ អាជ្ញាធរដែនទាំងអស់ ត្រូវក្ដាប់ស្មារតីនេះ គ្មាន​បុគ្គលណា គ្មានអង្គភាពណា ដែលបំពានលើស្មារតីសារាចរនេះទេ បើសិនជាមានក្រុមហ៊ុន ឬមាន​កន្លែងណាមួយ ដែលចាញ់បោកត្រូវទទួលខុសត្រូវ»​។

អគ្គស្នងការនគរបាលជាតិ ក៏បានអំពាវនាវដល់សមត្ថកិច្ចគណៈកម្មាធិការបង្ក្រាបល្បែង អាជ្ញាធ​រដែនដី​ទាំងអស់ ត្រូវមានកិច្ចសហការល្អ​ជាមួយក្រុមហ៊ុន ដើម្បីអនុវត្តឲ្យបា​នតាមខ្លឹមសារ​សារាចរណែនាំ​របស់រាជរដ្ឋាភិបាល ជៀសវាងមានកន្លែងខ្លះនៅបន្ដបើកលួចលាក់ដំណើរការ ហើយប្រសិ​នបើរកឃើញសមត្ថកិច្ច នឹងយកច្បាប់ទៅអនុវត្ត​។

សូមបញ្ចាក់ដែរថា​៖កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ កន្លងទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចុះហត្ថលេខា​លើសារាចរណែនាំមួយ ដោយ​បញ្ឈប់ការ ផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណ​អនុញ្ញាតឲ្យ ប្រក​បអាជីវកម្ម​ល្បែងភ្នាល់​តាមម៉ាស៊ីន​អេឡិចត្រូនិ​ចអនឡាយ ( Internet Online) ទាំងក្នុង និងក្រៅប្រទេស ចាប់​ពីថ្ងៃជូន​ដំណឹងនេះផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

គម្រោងអភិវឌ្ឍន៍​ទំនប់សាលាតាអន អាចផ្គត់ផ្គង់ទឹក ស​ម្រាប់ការស្រោចស្រព​លើផ្ទៃដី​ស្រូវវស្សា បានចំនួន១១.០០០ហិកតា ផ្ទៃដីស្រូវប្រាំង​បានចំនួន៤.០០០ហិ​កតា ក្រោយ​ពីសាងសង់រួច (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចា​ប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ខណៈ​១នាក់ទៀតរត់គេចខ្លួន ពាក់ពន្ធ័ករណីលួច​ (ម៉ូតូ)​ នៅស្រុក​ព្រៃកប្បាស (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល៖ ករណីជាសះស្បើយ​អ្នកជំងឺកូវីដ១៩ ចំនួន០៨នាក់ និងមិន​មានរក​ឃើញក​រណីឆ្លងថ្មី​នោះទេ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម បង្ហាញស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថា​នីយជលសា​ស្ត្រទាំង​៨ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រោះថ្នាក់ចរាចរណ៍ ​រវាងរថយន្ត៥គ្រឿង បុកកិនលើគ្នា និងបុកកិនលើម៉ូតូ២គ្រឿងទៀត សំណាង​ល្អ មិនបណ្តាល​ឲ្យគ្រោះថ្នាក់ដ​ល់មនុស្ស (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10967 នាក់
ម្សិលមិញ :
9824 នាក់
សប្តាហ៍នេះ :
70843 នាក់
ខែនេះ :
391521 នាក់
3 ខែនេះ :
1092654 នាក់
សរុប :
12358817 នាក់