ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ពលរដ្ឋ៨៧​គ្រួសារ ដែលចោទ​លោកផ្កាយ២ អ៊ុក គឹមលី រឿងរំ​លោភយកដីនោះ បានច្រាន​ចោល​រាល់​ចុះផ្សាយនៅលើបណ្តាញសង្គមFacebook មិនបានធ្វើបទសំភាសន៍ពួកគាត់(មានវីឌឺអូ)
Mi,01 Januar 2020 (Time 10:36 )
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 206នាក់)


ខេត្តឧត្ដរមានជ័យ៖ពលរដ្ឋចំនួន៨៧គ្រួសាររស់នៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍​ ស្រុកអន្លង់វែង បាន​លើកគ្នា​ទៅធ្វើការ តវ៉ានៅសាលា​ខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី២៧ ខែធ្នូ ​ឆ្នាំ២០១៩ កន្លង​ទៅថ្មីៗនេះ​។
ដើម្បីសុំការអន្តរាគមន៍ ពីឯកឧត្ដមប៉ែន កុសល្យ អភិបាលនៃគណ:អភិបាលខេត្ត រឿង​លោកផ្កាយពី​អ៊ុក គឹមលី រំលោភយកដីរប​ស់ពួកគាត់ និងឈូស​ឆាយយកដីព្រៃរដ្ឋ និងភ្នំរបស់រដ្ឋ នៅចំណុចរ​គៀម​រមាស ស្ថិតនៅភូមិជើងភ្នំឃុំត្រពាំងប្រីយ៍។


នៅថ្ងៃ​ទី០១ ខែមករា ឆ្នាំ២០២០នេះពលរដ្ឋទាំងនោះបានប្រាប់អ្នកសារព័ត៌មាន​​ឲ្យដឹងថា​ យើងខ្ញុំ​ប្រជាពលរដ្ឋទាំង៨៧​គ្រួសារ​បានធ្វើការច្រានចោ​លទាំងស្រុង រាល់អ្នកសសេរនៅលើបណ្តាញ​សង្គមFacebook​មួយចំនួន បានសរសេរបង្ហោះចេញ ដោយយោងតាម​ការបកស្រាយតែ​មួយចំហៀង របស់​លោកផ្កាយ២ អ៊ុក គឹមលី ដោយមិនមានសារសម្លេង និងវីឌឺអូបទសម្ភាស។
ដោយយើងខ្ញុំជាប្រជាពលរដ្ឋទាំង៨៧គ្រួសារបានចាតុទុកការសសេរនៅលើបណ្តាញ​សង្គម​Face​book​ ដែលបានចេញផ្សាយមិនធ្វើបទ​សម្ភា​ស​ដល់ពួក​យើងខ្ញុំ ថាជាការសសេរ​ព័ត៌មាន​ក្លែងក្លាយ ព័ត៌​មាន​ស៊ីឈ្នួល​បំភ្លៃកាពិត គ្មានអព្យាក្រិដ្ឋ គ្មា​នក្រមសីលធ​ម៌។

ពួកគាត់បញ្ជាក់ថា​ លោកផ្កាយពី អ៊ុក គឹមលី បានរំលោភយកដីរបស់ ពលរដ្ឋជាច្រើនកន្លែងរួមមាន​៖
ទី១៖នៅចំណុចភូមិ បុស្ស សង្កាត់កូនក្រៀរ ក្រុងសំរោង មួយកន្លែង យកគ្រឿងចាក់ ចាក់អាចម៍ដី ថែម​ទៀត ពលរដ្ឋបានប្ដឹង​ចូលសាលាខេត្ត កំពុងរងចាំការដោះស្រាយ។

ទី២៖នៅ​ចំណុចភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ ព​លរដ្ឋដាក់ប្ដឹងចូល​សាលាស្រុ​កអន្លង់វែង គ្មាន​ដំណោះ​ស្រាយ ពលរដ្ឋចោទ​ថា ជាផ្កាយ​ចោរ យកដីពលរដ្ឋស​ង់ផ្ទះនិងដាំដំណាំស្វាយ​។

ទី៣៖ចំណុចរ​គាមរមាស ភូមិជើ​ងភ្នំឃុំត្រពាំងប្រិយ៍ ពលរដ្ឋ៨៧​គ្រួសារលើ​កគ្នាត៍វ៉ា​ដល់សាលា​ខេត្តឧត្ដ​រមានជ័យ។

ពលរដ្ឋសូមអំ​ពាវនាវដល់​អ្នកព័ត៌មានទាំងអស់បើ​ធ្វើព័ត៌​មាន រឿងអ៊ុក គឹមលី រំលោភ​យកដីគាត់  ជួយ​ធ្វើបទសម្ភាស​ដល់ពួកគាត់ផង​កុំលំអៀងតែម្ខាង​ កុំ​ឲ្យដូចអ្នកដែលសសេរនៅលើបណ្តាញ​សង្គម​Facebook មួយចំនួន​ទទួលបានប្រយោជន៍ពីគេខំ​សសេរ​ព័ត៌មាន​ក្លែងក្លាយ ​បំភ្លៃកាពិត​៕​ចង់ដឹងខលទៅពលរដ្ឋតាម​រយ:ទូ​សព្ទ័លេខ​0975734155
សូមអញ្ជើញទស្សនានូវវីឌឺអូដែលមានដូចខាក្រោម៖

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាល​ខេត្តត្បូងឃ្មុំ​ បើកកិច្ចប្រជុំបូក​សរុ​បរបាយការណ៍ ការងារគ្រោះ​មហន្តរាយឆ្នាំ២០១៩ និង​ទិស​ដៅការងារ២០២០ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

មាន​ក​រណី​ភ្លើងឆា​បឆេះព្រៃ នៅ​ក្នុងភូមិសា​ស្ត្រខេត្តកែប ដោយមិនដឹងមូល​ហេតុ តែត្រូវ​បាន​ពន្លត់​ទាន់ពេលវេលា (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តស្ទឹងត្រែង បើកសន្និបាត​បូកសរុបការងារប្រចាំឆ្នាំ២០១៩ និងលើកទិស​ដៅការងារស​ម្រាប់អនុវត្តឆ្នាំ២០២០ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាសាលា បូកសរុបលទ្ធផលការងា​រឆ្នាំ២០១៩ ​និងលើកទិសដៅ​សកម្មភាពការងារឆ្នាំ២០២០ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5245 នាក់
ម្សិលមិញ :
22559 នាក់
សប្តាហ៍នេះ :
121010 នាក់
ខែនេះ :
578630 នាក់
3 ខែនេះ :
1854527 នាក់
សរុប :
9789443 នាក់