ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ត្រីចាប់ផ្តើមត្រូវ ​រដ្ឋបាលជលផ​ល អំពាវនាវឲ្យប្រជាពលរដ្ឋ មកធ្វើប្រហុក ផ្អក ចាប់ពី​ថ្ងៃនេះ​ដល់ថ្ងៃទី០៩ ធ្នូ
Fr,06 Dezember 2019 (Time 04:33 )
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 130នាក់)


ខេត្តកំពង់ឆ្នាំង៖កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩​ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវឲ្យប្រជាពលរដ្ឋម​កធ្វើប្រហុក ផ្អក ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩នេះ។

រដ្ឋបាលជនផ​លបានឲ្យដឹងថា ក្នុងរដូវនេសាទ ឆ្នាំ២០១៩-២០២០នេះ បន្ទាប់ពីបានធ្វើការសង្កេត តាមដាន​លើកំពស់ទឹក ដែលហូរចេញពីបឹងទន្លេសាប ឃើញថា ទឹកបានស្រកចុះយ៉ាងលឿន ដែល​មិនធ្លាប់ជួបប្រទះ ក្នុងរយៈកាលកន្លងមក។

ទឹកដែលហូរចេញពី​បឹងទន្លេសាប ស្រកចុះ​យ៉ាងលឿនបែបនេះ ធ្វើឲ្យគន្លង​ដាយ​នៅតាមដង​ទន្លេសាប ក្នុងភូមិ​សាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល អាចនេសាទត្រីបានច្រើន ក្នុង​ខែ​មិគសិរ​នេះ គឺចាប់ពីថ្ងៃ៩កើត ដល់ថ្ងៃ១៣កើត ត្រូវនឹងថ្ងៃទី៥ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ​ ប្រសិនបើផ្ទៃមេឃស្រឡះល្អ និងគ្មានភ្លៀងកក់ខែ។

យោងលើស្ថានភាព ដូចបា​នជម្រាបជូនខា​ងលើ រដ្ឋបាលជលផល ស្នើសុំអញ្ជើញបងប្អូនប្រជាពល​រដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរសម្រាប់ទុកបរិភោគប្រចាំឆ្នាំ មេត្តាអញ្ជើញមកទិញត្រី ក្នុងខែមិគសិ​រនេះ ឲ្យបានរួសរាន់ តាមពេលវេលានិង ទីកន្លែង ដូចបានជម្រាបជូនខាងលើ។

ជាមួយគ្នា​នេះដែរ រដ្ឋបាល​ជលផល សូមសំណូមពរដល់​អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចគ្រប់ជាន់ថ្នាក់​មេត្តា បង្កលក្ខ​ណៈងាយស្រួលជូនដល់ប្រ​ជាពលរដ្ឋ បានធ្វើដំណើរទៅមក ស្នាក់នៅនិងដឹកជញ្ជូន​ផលិ​តផ​លត្រីកុំឲ្យមានការរាំងស្ទះតាមការគួរ​៕

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រ​ហមកម្ពុជាខេត្តកណ្ដាល អញ្ជើញចុះសួរ​សុខទុក្ខ ​និងនាំយកអំណោ​យមនុស្សធម៌ ជូន​ប្រជាពលរដ្ឋ​ដែល​មា​នការសង្ស័យ ឆ្លង​ជំងឺគ្រុនឈិក ប្រមាណ​១៨៥នាក់​នៅស្រុក​ពញាឭ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូ​វក្រាលគ្រួស ដើម្បីសម្រួលដល់ការ​ធ្វើដំណើរ របស់​ប្រជាពលរដ្ឋ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សាខេត្តព្រៃវែង បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ចុះពិនិត្យស្ថានភាពទឹកតាមបណ្ដោយព្រែកកំពង់បាយ ដើម្បីត្រៀមលក្ខណៈជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ ចែកជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុង នៃជំងឺកូវីដ១៩ ចំនួន៩0 គ្រួសារ ក្នុងស្រុកពញាឮ (ខ្មែរម្ចាស់ការ TVonline​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
973 នាក់
ម្សិលមិញ :
10161 នាក់
សប្តាហ៍នេះ :
58205 នាក់
ខែនេះ :
374633 នាក់
3 ខែនេះ :
1101519 នាក់
សរុប :
12328452 នាក់