ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ស្ទាវឡើងក បម្រុងចាប់រំ​លោភកុមារីអាយុ៦ឆ្នាំ​ម្នាក់ សំណាងល្អពលរដ្ឋជួយទាន់
Fr,06 Dezember 2019 (Time 05:44 )
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 49នាក់)


ខេត្តកណ្ដាល៖ក្មេងស្ទាវ​អាយុ១៧ឆ្នាំម្នាក់ ត្រូវបានកម្លាំនគរបាលស្រុកខ្សាច់កណ្ដាល ចាប់វាយខ្នោះ​បន្ទាប់​ពី​ប៉ន់ប៉ងចាប់រំលោភកុមារីអាយុ៦ឆ្នាំម្នាក់ ខណ:ដែលកំពុងជិះកង់ទៅទិញសម្លរ។

ករណីនេះបានកើត​ឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូ​មិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។

បើតាមសមត្ថកិច្ចស្រុកខ្សាច់កណ្ដា​ល បានឲ្យដឹងថា ជនសង្ស័យ​មានឈ្មោះ ចត ចន្ថា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ​មុខរបរកម្មករសំណង់។ចំណែកកុមារីរងគ្រោះ មានអាយុ៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស។ជនសង្ស័យ និងកុមារីរងគ្រោះមានទីលំ​នៅភូមិមួយគ្នា។

ប្រភពដដែលបន្ត​ថា មុនពេលកើតហេតុ ស្ត្រីឈ្មោះ គ្រី សារ៉ន ជាម្តាយ បានប្រើកុមារីរងគ្រោះឲ្យ​ទៅទិញ​សម្លរនៅផ្ទះឈ្មោះ អ៊ំ ភេទស្រី ដើម្បីយកមកហូបបាយ ហើយកុមារីរងគ្រោះបានជិះ​កង់តែ​ម្នាក់ឯងទិញសម្លរ លុះត្រឡប់មកវិញ ដល់កន្លែងស្ងាត់ ស្រាប់តែជនសង្ស័យជិះម៉ូតូកា​ត់តាមនោះ​ឃើញ ក៏ឈប់ទុកម៉ូតូគៀនផ្លូវ ហើយចាប់កុមារីរងគ្រោះអៀវលើខ្នង​ដើរកាត់ព្រៃសំដៅទៅអាង​ហែល​ទឹក បម្រុងចូលក្នុងបន្ទប់ទឹក ដើម្បីធ្វើសកម្មភាពរំលោភ តែជនរងគ្រោះស្រែកយំខ្លាំងពេក ឮដល់អ្នកមើលថែអាងហែលទឹក ក៏​បានទៅជួយកុមារីរងគ្រោះទាន់ពេល រួចចាប់ជនសង្ស័យប្រគល់​ឲ្យនគរ​បាលប៉ុស្តិ៍រដ្ឋបាលវិហារសួគ៌ ដើម្បីចាត់ការតាមច្បាប់តែម្ដង។

នៅចំពោះមុខសមត្ថកិច្ច ជ​នសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាចាប់ក្មេងស្រីរងគ្រោះ​បំណងយកទៅ​រំលោភក្នុងបន្ទប់ទឹកប្រាកដមែន។
បច្ចុប្បន្នជ​នស​ង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុក ផេង ផ្តាំផ្ញើដល់បងប្អូន ប្រជា​នេសាទ ត្រូវប្រើឧបករណ៍នេសាទ ឱ្យត្រឹមត្រូវតាម​ច្បាប់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលរាជធានីភ្នំពេញ ដាក់ចេញនូវបំ​រាមចំនួន៣ចំណុច ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន និងវៀតណាម ក្នុងន័យ​រក្សាសន្ដិសុខ សណ្ដា​ប់ធ្នាប់ សាធារណៈ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម​ ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួម​​ពិធីអបអរសាទរ ជូនពរបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិវៀតណាម នៅខេត្តតៃនិញ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

កងរាជអាវុធហត្ថលើផ្ទៃប្រទេស៖ នាយទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចំនួន២នាក់ បានប្រើអំពើហិង្សាវាយពលរដ្ឋម្នាក់ស្លាប់ ពិតប្រាកដមែន (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

អន្តោប្រវេសន៍ច្រកទ្វារទី១ ក្រុងប៉ោយប៉ែត ចុះពង្រឹងការងារជំនាញ ដល់មន្ត្រីប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិ (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9971 នាក់
ម្សិលមិញ :
16145 នាក់
សប្តាហ៍នេះ :
109097 នាក់
ខែនេះ :
630936 នាក់
3 ខែនេះ :
1633612 នាក់
សរុប :
9118368 នាក់