ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចថៃ ចុះអនុវត្តដីការបស់តុលាការ តាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុន ដោយរឹបអូសបានទំនិញក្លែងម៉ាក(copy) យីហោ”OK”បានចំនួន ៦កេស និងឃាត់ខ្លួនម្ចាស់ទំនិញដែលជាជីវករខ្មែរបាន២នាក់ នៅផ្សាររោងក្លឿ

ខេត្តបន្ទាយមានជ័យ: ដោយអនុវត្តតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុន និងដីការបស់តុលាការ នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងចម្រុះរបស់ប្រទេសថៃ បានចុះបង្ក្រាបនិងដកហូតទំនិញក្លែងម៉ាក(copy) ប្រភេទ សាប៊ូកញ្ចប់ និងថ្នាំលាបសក់ យីហោ”OK” បានចំនួន ៦កេស ដោយឃាត់ខ្លួនម្ចាស់ ១នាក់ និងកូនចៅ ១នាក់ នៅចំណុចតូបលក់គ្រឿងក្រអូបចម្រុះ លេខ១៩ កែងខាងកើតឈៀងខាងជើង អាគារ F ផ្សារថ្មី ផ្សាររោងក្លឿ ប្រទេសថៃ ។

ការចុះមកចាប់ទំនិញក្លែងម៉ាក(copy) របស់កម្លាំងសមត្ថកិច្ចថៃ នាពេលនេះមិនមែនជាលើកទីមួយនោះទេ ពោលគឺច្រើនលើកច្រើនសារមកហើយ ដោយសារតែអាជីវករខ្មែរយើងមួយចំនួននូវតែបន្តលក់ទំនិញក្លែងម៉ាក(copy) ដែលជាកម្មសិទ្ធិបញ្ញារបស់គេ។

ដោយឡែកសម្រាប់អាជីវករខ្មែរ នៅផ្សាររោងក្លឿវិញបានលើកឡើងដូចៗគ្នាថា បើមិនលក់របស់មានយីហោទេ គឺលក់មិនដាច់ ដោយសារតម្រូវការរបស់ប្រជាពលរដ្ឋថៃ ត្រូវការរបស់មានយីហោហើយតម្លៃធូរថ្លៃ ។ម្យ៉ាងវិញទៀតការលក់របស់មានយីហោបាន ក៏ព្រោះតែបង់លុយប្រចាំខែជាច្រើនផ្នែក ក្នុងមួយខែ ហើយក្នុងមួយតូប មិនក្រោម ៣០០០បាត (ប្រាក់ថៃ) ស្មើជិត១០០ដុល្លា នោះឡើយ។ នៅពេលមិនបង់ឲ្យគេ នុះគេនឹងធ្វើទុកបុកម្និញមិនចេះចប់មិនចេះហើយ អ្នកខ្លះបង់លុយហើយនៅតែចាប់ទៀត ដូចជាករណីខាងលើនេះអញ្ចឹង បង់លុយរាល់ខែនូវតែចាប់ទៀត។ពួកគាត់ចាត់ទុកថា ការបង់លុយប្រចាំខែ ឲ្យបុគ្គលមួយចំនួនក្នុងនោះមានជនជាតិខ្មែរផងដែរ ដែលរួមគំនិតឃុបឃិតគ្នាជាមួយជនជាតិថៃដើរប្រមូលលុយតាមតូបក្នុងមួយខែៗមិនចេះតិច ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន នៅពេលក្រុមហ៊ុនពិត ចុះមកចាប់ផ្ទាល់ អ្នកដើរប្រមូលលុយទាំងនោះ មិនឃើញមកក្បែរឡើយ។

ពួកគាត់លើកឡើងថា បច្ចុប្បន្ននេះមិនដូចកាលពីមុននោះទេ ក្រោយពីជំងឺឆ្លងដ៏កាច់សាហាវកូវីដ១៩ ត្រូវបានធូរស្បើយច្រើន ថ្នាក់ដឹកនាំទាំងពីរភាគីបើកឱ្យប្រជាពលរដ្ឋទាំងខ្មែរនិងថៃ ចេញចូលប្រស្រ័យទាក់ទងគ្នា ប្រកបរបររកទទួលទាន និងប្រកបអាជីវកម្មផ្សេងៗ ជាធម្មតាឡើងវិញឃើញថា នៅក្នុងទឹកដីផ្សាររោងក្លឿ ប្រទេសថៃ មានការស្ងាត់ស្រងំលក់មិនសូវដាច់ ចំណាយដើមទន់ច្រើនទៅលើ ការហូបចុក កូនរៀនសូត្របង់ថ្លៃតូបប្រចាំខែ ពិសេសចំណាយលើការធ្វើប័ណ្ណឆ្លងដែន(បរិផាស)តែម្តងព្រោះថា ការចូល-ចេញត្រូវប្រថាប់ត្រារហូត ហើយប្រថាប់ត្រាម្តងចំណាយ៥០បាត(ប្រាក់ថៃ)ស្មើជាង៥០០០រៀល សម្រាប់អ្នកលក់ដូរស្នាក់នៅ ក្នុងផ្សារខាងលើមួយសប្តាហ៍ចេញម្ដងមិនជាថ្វីទេ ព្រោះសុពលភាពបានមួយសប្តាហ៍ ចុះអ្នកចូលព្រឹកចេញល្ងាច និងអ្នកខ្លះទៀតនាំកូនទៅរៀនមួយថ្ងៃអាច ២ ទៅ ៣ដង នុះនឹងចំណាយច្រើនហើយក៏ងាយនឹងអស់សន្លឹកសៀវភៅទៀតផង។ដូច្នេះហើយពួកគាត់ស្នើឱ្យ ថ្នាក់ដឹកនាំជួយសម្រួលការធ្វើកាតចូលព្រឹក ចេញល្ងាចដោយទិញសំបុត្រ ១សន្លឹកតំលៃ១០០ទៅ ២រយរៀល ឡើងវិញ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។
គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋខ្មែរជាង 90% ទៅហើយដែលចូលទៅលក់ដូរនៅក្នុងផ្សាររោងក្លឿ ប្រទេសថៃ ដោយមានអ្នកខ្លះលក់របស់ថ្មីៗ ឯអ្នកខ្លះទៀតលក់របស់មួយទឹកឬក៏ជជុះ ហើយមិនមែនទើបតែចូលមកលក់នោះទេគឺកាន់ខែកាន់ឆ្នាំមកហើយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button