ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ក្រុមឈ្មួញ​ ហានដឹកជញ្ជូន​ឈើ ឆ្លងកាត់ស្រុកស្វាយលើ ក៏ព្រោះតែការ​បើក​ដៃពី​ ប្រធា​នមន្ទី​រក​សិកម្ម និងនាយខណ្ឌរដ្ឋបាល​ព្រៃឈើ ​ខេត្តសៀមរាប
Thu,25 July 2019 (Time 11:54 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 216នាក់)


ខេត្តសៀមរាប​៖ដោយមាន​ការ​បើកដៃពី​ លោក ទា គឹមសុទ្ធ ប្រធា​នមន្ទីរកសិកម្ម និងលោក ម៉ុង ប៊ុន​លីម ​នាយខណ្ឌរដ្ឋបាល​ព្រៃឈើខេត្តសៀម​រាប ទើបក្រុមឈ្មួញ​ហានដឹកជញ្ជូន​ឈើ ចេញពី​ខេត្តព្រះវិហារ និង​ខេត្តឧត្តរមាន​ជ័យ ឆ្លង​កាត់ស្រុកស្វាយលើ ខេត្តសៀមរាបយ៉ាងអាណាធិបតេយ្យ​បំ​ផុត​។

បើយោងតាមមន្ត្រីរាជការដែលធ្វើការនៅក្នុងសាលាស្រុក​ស្វាយលើ សូមមិនបញ្ចេញឈ្មោះ បាន​ប្រាប់ឲ្យដឹងថា ឈ្មួញជាច្រើន​នាក់ នៅតែបន្តដឹកជញ្ជូន​ឈើឆ្លងកាត់ ស្រុក​ស្វាយលើ​បានដោយ​រលូន ហើយ​ក្រុមឈ្មួញទាំងនោះ បានធ្វើការដឹកជញ្ជូនចេញ​ពីខេត្តព្រះវិហារ និងមួយចំនួនទៀត​ចេញ​មក​ពីខេត្តឧត្តរ​មានជ័យ នឹងបន្តឆ្លងកាត់ស្រុកស្វាយលើ ដើម្បីបន្តយកទៅ​ចែកចាយកន្លែង​ផ្សេងៗ​ទៀត​បានយ៉ាងស្រួល មិនឃើញជំនាញធ្វើការបង្ក្រាបឡើយ​។

សកម្មភាពទាំងនេះត្រូវបានគេដាក់​ការសង្ស័យថា សមត្ថកិច្ចពាក់ព័ន្ធជាអ្នកបើកដៃ ទើបបណ្ដាលឱ្យ​ក្រុមឈ្មួញជាច្រើននាក់ អាចធ្វើអ្វីៗបានតាមតែអំពើចិត្ត ទោះបីជាមានបទបញ្ជាយ៉ាង​ក្ដៅគគុកយ៉ាង​ណា​ក៏ដោយចុះ ក៏សកម្មភាពទាំងនេះកើតឡើងបាន​យ៉ាងងាយស្រួលដដែល។

ប្រភព​ខាងលើបានបន្តទៀតថា ជារៀងរាល់ថ្ងៃគេតែងតែសង្កេតឃើញថា មានរថយន្តដឹកឈើជា​ច្រើននៅតែបន្តធ្វើសកម្មភាពដឹកឈើ​ចូលខេត្តសៀមរាបបានដោយសេរី។ប្រភពបានបញ្ជាក់ទៀតថា ក្រុមឈ្មួញទាំងនោះបានប្រើរូបភាពដឹកតាម​ឡាន CAMRY ឡាន សាំយ៉ុង និងប្រភេទ ឡានធុនត្រា ជាដើម។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម និងលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើ​ខេត្ត​សៀមរាប ត្រូវបានគេដាក់ការសង្ស័យថា កន្លងមកបានបណ្ដែតបណ្ដោយ ឱ្យឈ្មួញដឹកជញ្ជូនឈើ​ចូលក្នុងខេត្តសៀមរាប បានយ៉ាងពេញបន្ទុក។

ដូច្នេះហើយទើបមា​នសេចក្ដីអំពាវនាវទៅដ​ល់លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួង កសិកម្មក៏​ដូចជាគ​ណៈ​កម្មការ បង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជា​តិ មេត្តាចាត់វិធានការ មកលើក្រុមឈ្មួញ ក្នុងខេត្ត​សៀមរាប ជាបន្ទាន់​ផង៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ស្ដីពីការពិនិត្យ ពិភាក្សា និងសិក្សាផល​ប៉ះពាល់ លើគ​ម្រោង​ការសាងសង់ផ្លូវ មួយខ្សែនៅក្នុង​ស្រុកទឹកឈូ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន​៥នាក់ ពាក់ពន្ធ័ករណី​ប្រើប្រាស់ និងជួញដូរ​គ្រឿងញៀននៅ​ក្រុងសិរី​សោភ័ណ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សម្រេចឲ្យផ្សឹក ភិក្ខុ លួន សុវ៉ាត ក្រោយបែកធ្លាយវីដេអូ ឆាតញ៉ែស្រី (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះករុណា​ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ចេញ​ព្រះរាជក្រឹត្យត្រាស់បង្គាប់ ដាក់​ឲ្យចូល​និវត្តន៍នា​យនគរ​បាលថ្នាក់​ឧត្តមសេនីយ៍១៧រូប (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

វេទិកាផ្សព្វផ្សាយ អំពីផល​ប៉ះពាល់ នៃការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន និងការ​បង្ការទប់​ស្កាត់​អំពើជួញ​ដូរមនុស្ស នៅក្រុងកំពង់ឆ្នាំង (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
413 នាក់
ម្សិលមិញ :
7728 នាក់
សប្តាហ៍នេះ :
42291 នាក់
ខែនេះ :
390657 នាក់
3 ខែនេះ :
1579232 នាក់
សរុប :
11639374 នាក់