ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ដីព្រៃរប​ស់រដ្ឋរាប់រយហិតា ត្រូវបានលោក ស៊ូ ណាត មេឃុំត្រពាំងប្រិយ៍ ស៊ីញ៉េលក់​​ឲ្យអ្នកមានលុយ​ កាប់ឆ្កា​រយក យ៉ាងអាណាធិបតេយ្យបំផុត(មានវីឌឺអូ)
Fri,26 July 2019 (Time 06:38 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 218នាក់)


ខេត្តឧត្ដរមានជ័យ៖​ដីព្រៃរាប់រយហិតាដែ​លជាសម្បត្តិ​របស់រដ្ឋ នៅចំណុច​ជើងភ្នំដងរ៉ែក ខាង​លិច​ជាប់​ព្រំប្រទល់ ព្រៃសហគមន៍សាមគ្គី ស្ថិត​ក្នុងភូមិ​សាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្ត​ឧត្ដរមាន​ជ័យ ត្រូវបានអ្នក​មានលុយ មានអំណាចដាក់គ្រឿង​ចក្រកា​យបំផ្លេច​បំផ្លាញព្រៃឈើ​យ៉ាង​អនាធិ​បតេយ្យបំផុត ដោយគ្មានក្រសួង​ពាក់ពន្ធ័ រឺក៏ថ្នាក់លើណាម្នាក់យកចិត្តទុកដាក់នោះឡើយ។

នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ មានសេចក្ដីរាយកា​រណ៍មក​ថា​៖លោក ស៊ូ ណាត មេឃុំត្រ​ពាំង​ប្រិយ៍ កំពុងតែបន្ត​ចុះ​ហត្ថលេខាលក់ដីព្រៃគប់ដែលគ្រប់គ្រង​ដោយរដ្ឋអស់រាប់ពាន់ហិតា និង​កំពុង​ស៊ីញ៉េ​លក់រាប់​រយហិតាបន្ថែមទៀត​។

ប្រភព​ច្បាស់ការ​ណ៍បាន​ឲ្យ​ដឹងថា៖សព្វថ្ងៃមានមន្រ្ដីមួយក្ដាប់តូចបានដឹកនាំអូសទាញ ឧកញ៉ាមួយ​រូប​មកទិញដីព្រៃគប់​ដែលគ្របគ្រងដោ​យរដ្ឋ មួយកន្លែងរាប់រយហិតា និង​ដាក់គ្រឿងចក្រកាយ​បំផ្លេចបំផ្លាញព្រៃឈើ​យ៉ាងអនាធិបតេយ្យ ជាប់និងជើងភ្នំដងរ៉ែក ខាងលិច​ជាប់ និងព្រៃសហ​គមន៍សាមគ្គី ក្នុងភូមិ​សាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង។​ដោយ​ល្បីថា​លោក ស៊ូ ណាត មេឃុំ​ត្រពាំងប្រិ៍យ​បានឃុបឃិត ផ្សំគំនិត្យក្នុង រឿងលក់ដីព្រៃគប់ដែលគ្របដណ្ដប់ ដោយព្រៃឈើ​ស្រោង​ទ្រុបទ្រុលគ្របគ្រងដោយរដ្ឋ។

ប្រភពបានបន្តថា៖លោក ស៊ូ ណា​ត មេឃុំត្រពាំងប្រិយ៍ បានចុះហត្ថ​លេខាលក់ដីព្រៃ ដែល​គ្រប់គ្រង​ដោ​យរដ្ឋ នៅភូមិ ឃុំខាងលើអស់​រាប់ពាន់ហិតាមកហើយ ដោយគ្មានក្រសួង​ពាក់ពន្ធរឺក៏​ថ្នាក់លើណា​ម្នាក់យកចិត្តទុក​ដាក់នោះឡើយរហូតមកទល់និងពេ​លនេះ។
ទន្ទឹមនេះប្រជាពលរដ្ឋបានសំណូមពរដល់ឯកឧត្ដម ប៉ែន កុសល្យ ចៅហ្វាយ​ខេត្តឧត្ដរមានជ័យ​ជួយមានវិ​ធានការ​អោយ​បានទាន់ពេលវេលាផងទាន! បើមិនដូចឆ្នោះ​ទេ ដីព្រៃរបស់រដ្ឋ​នៅតំបន់​ខាងលើនឹ​ងរលាយដោយ​សាស្នាដៃ​មេឃុំមុខស្រស់ជាក់ជាមិនខានឡើយ។

ជុំវិញករណីខាង​លើក្រុមការងារយើង​មិនអាចស្វែងរ​កសុំការបំភ្លឺពី លោកស៊ូ ណាត មេឃុំត្រពាំង​ប្រិយ៍​បានទេ ដោយគ្មានលេខទូសព្ទ័ទំ​នាក់ទំនង៕
សូមអញ្ជើញទស្សនានូវវីឌឺអូដែលមានទិដ្ឋភាពដូចខាងក្រោម​៖

ព័ត៌មានគួរចាប់អារម្មណ៍

កម្មកររោងចក្រស៊ី​ម៉ងត៍ ភ្នំល្អាង​​២នាក់បានស្លាប់​ក្រោមបំណែកថ្ម ខណៈ​ឡើងបំផ្ទុះយកថ្មភ្នំ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋជួបការលំ​បាក ចំនួន១​២០គ្រួសារ ក្នុងសង្កាត់ទាំង២ នៃក្រុងកែប ទទួល​បានអំ​ណោយពី​សាខាកាក​បាទក្រហមកម្ពុ​ជាខេត្តកែប (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ​នៃការអនុវត្តការងារ របស់​គណៈកម្មាធិ​ការគ​ណបក្សប្រជាជនកម្ពុជា​ ខេត្តស្វាយរៀង ប្រចាំខែឧសភា និងលើកទិសដៅ​អនុវត្ត​បន្ត (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង នា​យ​ករដ្ឋមន្រ្តី ​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ក្នុងពិធីចូល​កាន់​មុខតំណែងអភិបាល អភិបា​លរងខេត្តកែប (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រជួបការ​លំបាក ជនងាយរងគ្រោះ នៅក្នុងស្រុកចំការលើ ទទួលអំណោយមនុស្សធម៌ របស់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ពីសាខាកាកបាទក្រហម​ខេត្តកំពង់ចាម (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1432 នាក់
ម្សិលមិញ :
6789 នាក់
សប្តាហ៍នេះ :
53509 នាក់
ខែនេះ :
472792 នាក់
3 ខែនេះ :
1673087 នាក់
សរុប :
11605304 នាក់