ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
អំពើពុករលួយ ​របស់ប្រធានការិយាល័យ នគរបាលសណ្ដាប់ធ្នាប់ ខេត្តសៀមរាប ត្រូវបាន​លាត​ត្រដាង(មានវីឌឺអូ)
Tue,30 July 2019 (Time 09:21 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 668នាក់)


ខេត្តសៀមរាប៖ថ្មីៗនេះមន្ត្រីប៉ូលីសចរាចរណ៍ជើងគោក ដែលប្រចាំការនៅប៉ុស្តិ៍ផ្សារចាស់ ​បានលើក​ឡើង​ថា រហូតមកដល់ពេលនេះ​សណ្ដាប់ធ្នាប់ចរាចរណ៍ ​ផ្លូវនៅជុំវិញផ្សារចាស់ ​គឺនៅតែបន្តកកស្ទះ​ដដែល ហើយក្នុងនោះដែរនៅលើផ្លូវសាធារណៈ ត្រូវបាននគរបាលផ្នែកសណ្ដាប់ធ្នាប់ ​បានលាតទី​យ៉ាង​វែងអន្លាយ ​ដើម្បីឱ្យក្រុមអាជីវករជាច្រើន ​លក់ដូរនៅលើចិញ្ចើមផ្លូវ បានដោយសេរី។

ប្រភពខាងលើបានបន្តទៀតថា៖នគបាលផ្នែកសណ្ដាប់ធ្នាប់ខេត្តសៀមរាប បានលាតទីយ៉ាងវែង​អន្លាយ ដើម្បីគ្រប់គ្រងប្រមូលយកប្រាក់ ពីក្រុមអាជីវករលក់​ដូរតាមចិញ្ចើម​ផ្លូវសាធារណៈ ​ដោយមិន​ខ្វាយខ្វល់អំពី​ការកកស្ទះចរាចរអ្វីទ្បើយ។

ប្រភពបញ្ជាក់ទៀតថា​៖មានក្រុមអាជីវករជាច្រើនដែលបន្តលក់នៅតាមផ្លូវនានា ​ជាពិសេសនៅ​តាមផ្លូវផ្សារចាស់ ដែលស្ថិតក្នុងភូមិបណ្ឌល ០១ឃុំស្វាយដង្កុំ ក្រុងនិងខេត្តសៀមរាប។

ប្រភពចេញពីក្រុមអា​ជីវករលក់ដូរនៅតាមចិញ្ចើមផ្លូវ​បានឲ្យដឹងដែរថា ពួកគាត់ត្រូវបានមន្ត្រីន​គរបាល​សណ្ដាប់ធ្នាប់​តម្រូវឲ្យបង់​ជាប្រាក់ក្នុងមួយ​ខែ​៦ម៉ឺនរៀល ហើយអាជីវក​រខ្លះ​ទៀតបាន​បង់ជាប្រាក់២០០​ដុល្លារសម្រាប់​រទេះលក់ដូរមួយកន្លែង​។

ប្រភ​ពបញ្ជាក់ទៀតថា បើសិនជាមិនបានបង់ប្រាក់ឲ្យនគរបាលសណ្ដាប់ធ្នាប់ទេនោះ ​គឺមិនអាចលក់​ដូរបាន​ដោយសេរីនោះទេ គឺអាចប្រឈមមុខនឹង​ការចាប់ចងជាមិ​នខាន។

ពាក់ព័ន្ធនឹងការលើកឡើងខាងលើនេះ​ដែរលោក មាស វណ្ណៈ ​ប្រធានការិយាល័យ​គ្រប់គ្រងសណ្ដាប់​ធ្នាប់ខេត្តសៀមរាប បានឲ្យដឹងតាមខ្សែទូរស័ព្ទថា មិនបានពាក់ព័ន្ធនឹងការប្រមូល​យកប្រាក់ពី​ក្រុមអាជីវករនោះទេ។

ដូច្នេះហើយទើប​មានសេចក្ដីអំពាវនាវទៅដល់​ថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប ក៏ដូចជាអគ្គស្នង​ការន​គរ​បា​លជាតិ លោក នេត សាវឿន និងអំពាវនាវទៅដល់អង្គភាពប្រឆាំងអំពើពុករលួយ​លោក​ទេសរដ្ឋបន្ត្រី ឱម យិនទៀង មេត្តាចាត់វិធានការ​ជាបន្ទាន់ផង​៕
សូមអញ្ជើញស្តាប់ និងទស្សនានូវវីឌឺអូ ដែលមានខ្លឹមសាដូចខាងក្រោម៖

ព័ត៌មានគួរចាប់អារម្មណ៍

កម្មកររោងចក្រស៊ី​ម៉ងត៍ ភ្នំល្អាង​​២នាក់បានស្លាប់​ក្រោមបំណែកថ្ម ខណៈ​ឡើងបំផ្ទុះយកថ្មភ្នំ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋជួបការលំ​បាក ចំនួន១​២០គ្រួសារ ក្នុងសង្កាត់ទាំង២ នៃក្រុងកែប ទទួល​បានអំ​ណោយពី​សាខាកាក​បាទក្រហមកម្ពុ​ជាខេត្តកែប (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ​នៃការអនុវត្តការងារ របស់​គណៈកម្មាធិ​ការគ​ណបក្សប្រជាជនកម្ពុជា​ ខេត្តស្វាយរៀង ប្រចាំខែឧសភា និងលើកទិសដៅ​អនុវត្ត​បន្ត (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង នា​យ​ករដ្ឋមន្រ្តី ​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ក្នុងពិធីចូល​កាន់​មុខតំណែងអភិបាល អភិបា​លរងខេត្តកែប (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រជួបការ​លំបាក ជនងាយរងគ្រោះ នៅក្នុងស្រុកចំការលើ ទទួលអំណោយមនុស្សធម៌ របស់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ពីសាខាកាកបាទក្រហម​ខេត្តកំពង់ចាម (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1540 នាក់
ម្សិលមិញ :
6789 នាក់
សប្តាហ៍នេះ :
53617 នាក់
ខែនេះ :
472900 នាក់
3 ខែនេះ :
1673195 នាក់
សរុប :
11605412 នាក់