ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
តើឯកឧត្តមអភិបាល ខេត្តឧត្តរមានជ័យ គិតយ៉ាងណា?​ ចំពោះ​មន្ត្រីក្រោមឱវាត​ ដែល​ឃុបឃិតគ្នាចុះហត្ថលេខា​ និងត្រារាល់ឯកសារ គ្មានការឆ្លង​កាត់រ​ដ្ឋបាល
Thu,04 July 2019 (Time 03:51 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 399នាក់)


ខេត្តឧត្ដរមានជ័យ៖មហាជនកំពុងទន្ទឹងរងចាំមើលទាំងអន្ទះសារ នូវចំណាត់ការរបស់ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈភិបាលខេត្តឧត្តមានជ័យ ជំវិញរឿងអំពើពុករលួយរបស់មន្ត្រីក្រោមឧវាត​មាន​ឈ្មោះ លឹម សុខតូ អភិបាលរងខេត្ត និងឈ្មោះ អាន់ សំអាត​ ប្រធានការិយាល័យច្រកចេ​ញ​ចូល​តែមួយ ដែលឃុបឃិតគ្នាបែប​ពុក​រលួយ​ តាមរយ:ផ្ដល់ប​ណ្ណ័ព្រំដែន​ ប្រមូ​លប្រាក់​រាប់​ម៉ឺនដុល្លា​ក្នុងមួយខែៗ ​និងមាន​ប្រជាពល​រដ្ឋក្រី​ក្រទៅធ្វើ​កម្មករ និងទៅព្យាលបាលជំងឺស្រុកថៃមក​ពីតាម​បណ្ដាខេត្តផ្សេងៗ​រាប់ម៉ឺននាក់ ត្រូវ​បាន​គាបស៊ី និងចាញ់បោក។

បើតាមប្រភពច្បាស់ការបាន​ឲ្យដឹងថា​៖លោក លឹម សុខតូ អភិបាលរង​ខេត្តឧត្ដរមានជ័យ ជាមនុស្ស​ល្មោភអំ​ណាច​ បានឃុបឃិតផ្សំគំនិតគ្នាជាប្រព័ន្ធ ធ្វើអ្វីតាមតែចិត្ដនឹកឃើញជាមួយលោក អាន់ សំអាត​ ប្រធាន​ការិយាល័យច្រកចេ​ញចូល​តែមួយ ចុះ​ហត្ថលេខា និង​ត្រា លើឯក​សារផ្សេងៗ​មិន​បាច់​ឆ្លង​កាត់​រដ្ឋបា​លសាលាខេត្តឡើយ ដោយ​ផ្គើន​បទ​ដ្ឋានគតិ​យុត្តរបស់​ក្រ​សួងម​ហាផ្ទៃ ហើយ​អ្នកទាំងពី​ខាងលើនេះជាមនុស្សតែមួយ​​។

ប្រភពដដែរបញ្ចាក់ថា​៖រាល់ឯកសារ​ លោក អាន់ សំអាត ប្រធានការិយាល័យច្រកចេញ​ចូលតែមួយ​ យកប្រគល់អោយ លោក លឹម សុខតូ អភិបាលរងខេត្ត​ឧត្ដរមានជ័យ​ ហត្ថលេខា និងត្រា មិនបាន​ឆ្លង​កាត់​ការ​ត្រួតពិនិត្យ​រដ្ឋបាលសាលា​ខេត្តនោះទេ​។

ជាក់ស្ដែង​រាល់សៀវភៅឆ្លងដែន​ជាច្រើនក្បាល ដែលផ្ដល់ជូន​ប្រជាពលរដ្ឋ​មកពីតាមបណ្ដា​ខេត្ត​ផ្សេងៗ ដែលមា​នហត្ថលេខា និងត្រា លោក លឹម សុខតូ​ អភិបាលរងខេត្ត​ ដោយខាង​រដ្ឋបាល​មិន​ទាន់​មានការត្រួតពិនិត្យ នៅរាល់ឯក​សារពា​ក់ពន្ធ័ឡើយ​។

នេះអាច​បញ្ជាក់បានថា ការបែកធ្លាយរឿងពុករលួយគៀប​ស៊ីប្រម៉ូលប្រាក់​ពីពលរដ្ឋរាប់ពាន់នាក់ និង​ប្រមូលប្រាក់បានរាប់ម៉ឺន​ដុល្លាក្នុងមួយខែៗ ពីសំណាក់ពលរដ្ឋក្រីក្រយ៉ាងពិតប្រាកដ។

ពាក់ពន្ឋ័ករណី​ខាងលើនេះ ពលរដ្ឋដែលរងគ្រោះ ដោយសារបុគ្គលទាំងពីរូប​ខាងលើនេះ សូមសំ​ណូមព​រដល់ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈភិបាលខេត្តឧត្តមានជ័យ ចាត់វិធាការ​ទប់​ស្កាត់​ នូវអំពើពុករលួយទាំងនេះផង

ជុំវិញករណីខាងលើនេះដែរ អង្គភាពគេហទំព័រ «ខ្មែរម្ចាស់ការ TV online មិន​អាចសុំការ​បំភ្លឺណាមួ​យពី​លោក លឹម សុខតូ អភិបាលរងខេត្តឧត្ដរមាន​ជ័យ បានទេដោយមិនមានលេខទូរសព្ទ័ ចំ ណែក លោក អាន់ សំអាត ប្រធានការិយាល័យច្រកចេញចូលតែមួយ​ ខលចូលគ្មានអ្នក​ទទួល តែទោះយ៉ាងនេះក្តីអង្គភាពយើងខ្ញុំរងចាំការបកស្រាយបំភ្លឺរាល់ម៉ោងធ្វើការ៕មានវគ្គបន្ត

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រ​ហមកម្ពុជាខេត្តកណ្ដាល អញ្ជើញចុះសួរ​សុខទុក្ខ ​និងនាំយកអំណោ​យមនុស្សធម៌ ជូន​ប្រជាពលរដ្ឋ​ដែល​មា​នការសង្ស័យ ឆ្លង​ជំងឺគ្រុនឈិក ប្រមាណ​១៨៥នាក់​នៅស្រុក​ពញាឭ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូ​វក្រាលគ្រួស ដើម្បីសម្រួលដល់ការ​ធ្វើដំណើរ របស់​ប្រជាពលរដ្ឋ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សាខេត្តព្រៃវែង បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ចុះពិនិត្យស្ថានភាពទឹកតាមបណ្ដោយព្រែកកំពង់បាយ ដើម្បីត្រៀមលក្ខណៈជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ ចែកជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុង នៃជំងឺកូវីដ១៩ ចំនួន៩0 គ្រួសារ ក្នុងស្រុកពញាឮ (ខ្មែរម្ចាស់ការ TVonline​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9747 នាក់
ម្សិលមិញ :
11144 នាក់
សប្តាហ៍នេះ :
82360 នាក់
ខែនេះ :
378597 នាក់
3 ខែនេះ :
1121385 នាក់
សរុប :
12327065 នាក់