ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៩
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ឈ្មួញវៀតណាមឈ្មោះ យាំង ទទួលស្គាល់ថា ទំនិញនាំចូលរបស់ខ្លួន​​​ គឺគេចពន្ធខ្លះ ឬបង់ពន្ធមិនគ្រប់ខ្លះ
Sun,11 August 2019 (Time 11:30 AM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 99នាក់)


ខេត្តកណ្តាល៖តាមការបញ្ជាក់ពីក្រុមឈ្មួញដឹកទំនិញឆ្លងដែនពីប្រទេសវៀតណាម បានឲ្យដឹងថា ទំនិញរបស់លោកឧកញ៉ា សុខ ថៃ​​​ ត្រូវបានដឹកមកស្តុក នៅក្នុងឃ្លាំងជាច្រើនកន្លែង ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ស្ថិតក្នុងដែនដីត្រួតត្រាបង់ពន្ធរបស់លោក អន ស៊ីនួន ប្រធានសាខាគយ និងរដ្ឋាករប្រចាំខេត្តកណ្តាល។


ជាក់ស្តែងកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ មានរថយន្តដឹកទំនិញ ដែលសង្ស័យថា ជាទំនិញគេចពន្ធ ឬបង់ពន្ធមិនគ្រប់ របស់លោកឧកញ៉ា សុខ ថៃ បានធ្វើចរាចរណ៍នាំចូលទំនិញពីប្រទេសវៀតណាម តាមច្រកកោះធំ ក្នុងខេត្តកណ្តាល ដោយមិនមានការត្រួតពិនិត្យច្បាស់លាស់ពីមន្ត្រីគយ ប្រចាំនៅច្រកទ្វារអន្តរជាតិនេះឡើយ។


ប្រជាពលរដ្ឋបានអះអាងថា ឃ្លាំងស្តុកទំនិញគេចពន្ធរបស់ឧកញ៉ា សុខ ថៃ មានពីរទីតាំងផ្សេងគ្នា គឺស្ថិតនៅផ្ទះលេខ០៤៨ ផ្លូវលេខ២១ ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ និងមួយទីតាំងទៀត ស្ថិតនៅតាមផ្លូវលេខ២១B ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប្រជាពលរដ្ឋក្នុងខេត្តកណ្តាល និងខេត្តតាកែវ បានប្រាប់សារព័ត៍មាន ឲ្យដឹងថា លោកឧកញ៉ា សុខ ថៃ តែងតែដឹកទំនិញគ្រប់ប្រភេទ ដោយមិនមានការបង់ពន្ធ ឬបង់ពន្ធមិនគ្រប់ ចូលតាមច្រកអន្តរជាតិជ្រៃធំ ក្នុងស្រុកកោះធំ ខេត្តកណ្ដាល និងច្រកទ្វេភាគីបាក់ដៃ ក្នុងស្រុកអង្គរបុរី ខេត្តតាកែវ ដោយមានបុរសម្នាក់ ជាជនជាតិវៀតណាម ឈ្មោះ យាំង ជាអ្នកគ្រប់គ្រង។

នៅពេលផ្តល់សម្ភាសន៍ដល់សារព័ត៍មានកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ បុរសវៀតណាម ឈ្មោះ យំាង បានទទួលស្គាល់ថា លោកពិតជាអ្នកនាំទំនិញទាំងនេះ ចូលតាមច្រកជ្រៃធំ ក្នុងស្រុកកោះធំ ខេត្តកណ្ដាល និងច្រកទ្វេភាគីបាក់ដៃ ក្នុងស្រុកអង្គរបុរី ខេត្តតាកែវ​​​ ពិតប្រាកដមែន ប៉ុន្តែលោកបានអះអាងថា ទំនិញទាំងនេះ ជារបស់អភិបាលរងខេត្តកណ្ដាលម្នាក់ ដែលលោកមិនបញ្ចេញឈ្មោះ។

ពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រជាពលរដ្ឋដែរថា ទំនិញរបស់លោក គឺសុទ្ធសឹងជាទំនិញគេចពន្ធ ឬបង់ពន្ធមិគ្រប់ បុរសឈ្មោះ យំាង បានសារភាពថា ជាទូទៅលោកតែងតែធ្វើបែបនេះ ដោយលើកហេតុផលថា បើមិនធ្វើដូច្នេះទេ លោកមិនអាចរកប្រាក់ចំណេញសម្រាប់ចែកជាមួយមន្ត្រីគយប្រចាំច្រកព្រំដែន និងមេគយខេត្តកណ្តាលឡើយ។

លោក អន សុីនួន ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកណ្ដាល បានបដិសេធមិនធ្វើអត្ថាធិប្បាយចំពោះសំណួរលើកឡើងតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមឡើយ។

លោកឧកញ៉ា សុខ ថៃ បានឆ្លើយតបជាមួយអ្នកយកព័ត៌មានយើង កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ថា លោកពិតជាមានឃ្លាំងទំនិញ ដែលមានទីតាំងខាងលើមែន តែលោកបកស្រាយថា បានលក់ឲ្យទៅឈ្មួញវៀតណាម ឈ្មោះ យាំង ដែលជាដៃគូរកស៊ីទំនិញគេចពន្ធឆ្លងដែនជាមួយគ្នា។

ទោះបីជាមានការដោះសារពីសំណាក់ឧកញ៉ា សុខ ថៃ ថាខ្លួនមិនមានជាប់ពាក់ព័ន្ធក៏ដោយ ក្រុមឈ្មួញរកស៊ីឆ្លងដែន នៅក្នុងទឹកដីខេត្តកណ្តាល និងខេត្តតាកែវ រួមទាំងប្រជាពលរដ្ឋ បានសំណូមដល់ឯកឧត្តម គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បើកកាស៉ើបអង្កេតឃ្លាំងស្តុកទំនិញសង្ស័យគេចពន្ធដើម្បីបញ្ជាក់ឲ្យច្បាស់ពីសុច្ចរិតភាពនៃការរកស៊ីប្រកួតប្រជែងក្នុងទីផ្សារដូចគ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធប្រព័ន្ធ​ផ្សព្វផ្សាយអា​ស៊ាន បានបដិសេធ នូ​វការផ្សាយរ​បស់ទូរទស្សន៍ហង្សមាស ដោយ​មិន​បានធ្វើបទ​សម្ភាស ឲ្យគ្រប់ជ្រុង​ជ្រោយ មកសា​មីអង្គ​ភាពពាក់ព័ន្ធ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បើកការដ្ឋាន​សាងសង់ផ្លូវបេ​តុងអា​មេ នៅ​ភូមិកំពង់បា​យខាងជើង ​សង្កាត់កំពង់​បាយ ក្រុងកំពត (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាសា​លាផ្សព្វផ្សាយ ស្តីពីពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើអច​លនទ្រព្យ និងពន្ធដីធ្លីមិនប្រើប្រាស់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់រថយន្តបាឡែន លួចដឹកឈើប្រណិតមួយគ្រឿង នៅស្រុកអូរជុំ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៤នាក់ ពាក់ពន្ឋ័ករណី​ជួញដូរគ្រឿងញៀន ទម្ងន់៤០គីឡូក្រាម (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
931 នាក់
ម្សិលមិញ :
11870 នាក់
សប្តាហ៍នេះ :
132627 នាក់
ខែនេះ :
445106 នាក់
3 ខែនេះ :
1282237 នាក់
សរុប :
7497557 នាក់