ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
បទល្មើសព្រៃឈើ នូវតែបន្តកើតមានឡើងដដែល សមត្ថកិច្ចខេត្តសៀមរាប​ ហាក់​រក្សាភាព​ស្ងៀមស្ងាត់
Wed,21 August 2019 (Time 10:59 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 174នាក់)


ខេត្តសៀមរាប៖លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិ​កម្មខេត្តសៀមរាប និងលោក ម៉ុង ប៊ុនលីម នាយ​ខណ្ឌរដ្ឋបា​លព្រៃឈើខេត្តសៀមរាប ព្រមទាំងលោក ស៊ុន គង់ ប្រធាន​មន្ទីរបរិស្ថាន​ខេត្តសៀមរាប ត្រូវបានប្រជាពលរដ្ឋ​រិះគន់ចំៗថា បានបណ្ដែត​បណ្ដោយឲ្យ​បទល្មើសព្រៃ​ឈើកើតឡើង​នៅក្នុង​ដែន​គ្រប់គ្រង​របស់ខ្លួនយ៉ាងពេញ​បន្ទុកដ​ដែល​។​

មន្ត្រី​ឃ្លាំមើល​បទល្មើសព្រៃឈើ​បានលើកឡើងថា មានឈ្មួញជា​ច្រើននៅតែបន្ត​កាប់ និងដឹក​ជញ្ជូន​ឈើ​ចូលក្នុង​ខេត្តសៀមរាបបាន​ដោយសេរី​ សមត្ថកិច្ចហាក់រក្សាភាព​ស្ងៀមស្ងាត់មិន​ចាត់វិធាន​ការឲ្យ​មានភាព​ស៊ីជម្រៅអោយ​សមស្របទៅ​តាមបទបញ្ជារបស់​ថ្នាក់ជាតិ ដែលកំពុង​តែបើក​យុទ្ធនាកា​រយ៉ាងក្ដៅ​នោះឡើយ។

ប្រភពបន្តថា ក្រុមឈ្មួញឈើទាំងនោះ បានធ្វើការដឹកជញ្ជូនឈើមកពីខេត្តព្រះវិហារ និងខេត្តឧត្តរ​មានជ័យ ដោយប្រើរូបភាពដាក់តាម ឡានសាំ​យ៉ុង,​ឡានលុចស៊ីស,​ឡានកាំម៉ារី​ និងគោយន្តកន្ត្រៃ នឹង​បន្តធ្វើចរាចរឆ្លងកាត់ស្នាក់​ការសមត្ថកិច្ចពាក់ព័ន្ឋតាមដង​ផ្លូវបានដោយសេរី។

ជាក់ស្ដែ​ងមាន​មេឈ្មួញឈើដោះស្លែជាច្រើននាក់នៅក្នុងស្រុកជីក្រែង បានធ្វើការដឹកជញ្ជូនឈើ​មូលតាមគោយន្តកន្ត្រៃឆ្លងកាត់​តាមភូមិខ្វាវស្រុកជីក្រែង ដើម្បីយកមកស្តុកទុកក្នុងរោង​សិប្ប​កម្មកែ​ច្នៃ នឹងបន្តយកទៅលក់ចែកចាយក្នុងខេត្តសៀមរាប បានយ៉ាងសុខស្រួល​។

ដូច្នេះហើយទើបមានសេចក្ដីអំពា​វនាវទៅដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាគណៈកម្មការបង្ក្រាប​បទល្មើស​ព្រៃឈើ​ថ្នាក់ជាតិមេត្តាស៊ើបអង្កេត និងធ្វើការបង្ក្រាបឲ្យមានភាពស៊ីជម្រៅទៅ​លើក្រុម​ឈ្មួញ ជាច្រើនដែល​កំពុងតែបន្តកាប់និង​ដឹកជញ្ជូនឈើ​ចូលក្នុង​ខេត្តសៀម​រាបបាន​ដោយរលូន​ដូចសព្វថ្ងៃនេះ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុក ផេង ផ្តាំផ្ញើដល់បងប្អូន ប្រជា​នេសាទ ត្រូវប្រើឧបករណ៍នេសាទ ឱ្យត្រឹមត្រូវតាម​ច្បាប់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលរាជធានីភ្នំពេញ ដាក់ចេញនូវបំ​រាមចំនួន៣ចំណុច ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន និងវៀតណាម ក្នុងន័យ​រក្សាសន្ដិសុខ សណ្ដា​ប់ធ្នាប់ សាធារណៈ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម​ ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួម​​ពិធីអបអរសាទរ ជូនពរបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិវៀតណាម នៅខេត្តតៃនិញ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

កងរាជអាវុធហត្ថលើផ្ទៃប្រទេស៖ នាយទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចំនួន២នាក់ បានប្រើអំពើហិង្សាវាយពលរដ្ឋម្នាក់ស្លាប់ ពិតប្រាកដមែន (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

អន្តោប្រវេសន៍ច្រកទ្វារទី១ ក្រុងប៉ោយប៉ែត ចុះពង្រឹងការងារជំនាញ ដល់មន្ត្រីប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិ (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10044 នាក់
ម្សិលមិញ :
16145 នាក់
សប្តាហ៍នេះ :
109170 នាក់
ខែនេះ :
631009 នាក់
3 ខែនេះ :
1633685 នាក់
សរុប :
9118441 នាក់