ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៩
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
បែកធ្លាយ លោក​ចៅសង្កាត់ចោមចៅទី១ ឈ្មោះគង វង ​មានប្រពន្ធឥតខាន់ស្លា ​រហូតមានកូន១ លួចអ្នក​មានស្រីកំ​ណាន់មួយ​ទៀត ដែលខុសច្បាប់ស្ដីពី​ ឯកពន្ធភាព
Thu,22 August 2019 (Time 05:33 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 207នាក់)


រាជធានីភ្នំ​ពេញ៖លោក គង វង ចៅសង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ កំពុងរងការចោទ​ប្រកាន់​ពីប្រពន្ធឥត​ខាន់ស្លា​ឈ្មោះ យ៉ើ​ ស្រីលក្ខ បន្ទាប់ពី​សោយសុខរួមរស់ជាមួយគ្នា រយៈពេលជាង​២ឆ្នាំ​រហូត ​មានប្រសូត្រ​បានកូនស្រីអាយុ១០ខែម្នាក់ ​បែរជាដោះដៃ​ទៅមានស្រីផ្សេង ដោយមិ​នទ​ទួល​ខុសត្រូវ។
យោងតាម ស្ត្រីរងគ្រោះឈ្មោះយ៉ើ ស្រីលក្ខ អា​យុ២៩ឆ្នាំ បច្ចុប្បន្នរស់នៅផ្ទះជួល ស្ថិតនៅភូមិថ្ម​គោល សង្កាត់ចោមចៅ​២ ខណ្ឌពោធិ៍សែនជ័យ រាជ​ធានីភ្នំពេញ ដែលអះអាងថា ជាប្រ​ពន្ធរបស់​លោក គង វង បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ខ្លួនបានរួមរស់​ជាមួយ​លោកចៅ​សង្កាត់រយៈ​ពេលជាង២​ឆ្នាំមកហើយ រហូតមានកូនមួយទៅហើយ បែរជាទៅលួចលាក់មានស្រីផ្សេង និងទិញ​ហាង​ឲ្យលក់ដូរទៀតផង។
ដោយ​ដឹងដូច្នេះ យ៉ើ ស្រីលក្ខ ក៏បាននាំកូន​ស្រីទៅ​ដល់កន្លែងហាងល​ក់ដូររបស់ស្រីស្នេហ៍រ​បស់​លោក​ចៅសង្កាត់ ក៏មាន​ការប្រតាយប្រត​ប់រហូតឈានទៅដ​ល់ស្រីស្នេហ៍​លើក​ដៃវ៉ាយយ៉ើ ស្រីលក្ខ បណ្ដាល​ឲ្យរងរបួស ឯកូនទ្រហោយំ ចំណែកឪពុក​ដែលជាចៅសង្កាត់ ឃើញដូ​ច្នោះបាន​បើក​រថយន្តចេញពីកន្លែង​កើតហេតុធ្វើព្រងើយ។
យ៉ើ ស្រីលក្ខ បានប​ន្តថា ​កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ ភាគីទាំងពីរបាន​សម្របសម្រួលយល់​ព្រមបែកគ្នា និងធ្វើ​កិច្ចសន្យា ដោយលោក គង វង ចៅសង្កាត់ចោមចៅទី១ ព្រមទទួល​ខុសត្រូវដែ​លមានដូចខាងក្រោម៖
-ផ្ដល់ថ្លៃទឹក​ដោះគោ១០០ដុល្លារក្នុងមួយអាទិត្យ សម្រាប់រយៈពេលពីរឆ្នាំជូនកូន។
- ចាប់ពីអាយុ​២ឆ្នាំដល់១៨ឆ្នាំផ្ដល់ថវិកា៣០០ដុល្លារក្នុ​ងមួយខែនិងថ្លៃសិក្សា រៀនសូត្ររហូតចប់។
- ថ្លៃបើកមុខរបររកស៊ីជូន​៤000ដុល្លារ ឲ្យទៅឈ្មោះ យ៉ើ ស្រីល័ក្ខ ។
- នៅថ្ងៃ​ទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ សន្យាទិ​ញដីមួយកន្លែងសំរាប់ឲ្យកូនស្រីឈ្មោះសុ ដាវត្តី ដោយភាគី​ទាំងពី​រយល់ព្រមទទួលយកក៏ផ្ដិត​មេដៃ ព្រមទាំ​ងមានសាក្សីដឹង​លឺទៀតផង តែរហូតមកដ​ល់ពេល​នេះ​លោកចៅសង្កាត់រូបនេះ​បែជាក្បត់កិច្ចសន្យាទៅវិញ ។
លោកចៅសង្កាត់បានឲ្យដឹងដែរថា កាល​ដែលលោកសុំបែកដោយសារតែដឹងថា នាងមានប្តីរួច​ទៅហើយ​ក្រែងមានបញ្ហាទៅថ្ងៃក្រោយ ហើយររវាង​លោកនិង យ៉ើ ស្រីលក្ខ មិនបានរៀបអាពា​ហ៍ពិពាហ៍ជា​មួយគ្នានោះដែរ ចំណែកក្មេងលោ​កទទួលស្គាល់ថា ជា​កូនរបស់លោក ដោយសារកា​រជ្រុលជ្រោះនៅពេលស្រវឹ​ង រយៈពេលខ្លី។
លោកបញ្ជាក់​ថា នាពេលកន្លងមកលោកបានជួយផ្តល់​ថ្លៃទឹកដោះគោប្រចាំអាទិត្យ និងថ្លៃមុខរបររក​ស៊ីចំនួន៤០០០ដុល្លា​រហើយដែរ ហើយនៅថ្ងៃទី២ ខែ​កញ្ញា ឆ្នាំ២០១៩ខាងមុខនេះសាលាដំបូង រាជធានីភ្នំពេញធ្វើការជំ​រុំជំរះ ផ្សះផ្សា បណ្ដឹងសុំលែងលះ​ពីប្រពន្ឋនេះឲ្យដាច់ស្រឡះ​ផងដែរ។
តែទោះយ៉ាងនេះក្តី យ៉ើ ស្រីលក្ខ បញ្ជាក់ទៀតថា ​ខ្លួនធ្លាប់មានប្តីម្ដងរួចទៅហើយ មិនមានកូនទេ លែង​លះគ្នាដាច់ស្រេចយូរ​មកហើយ ហើយឪក្មេក​ក៏បានអនុញ្ញាតិឲ្យមានប្តីផ្សេង ដោយធា​នាមិនមា​នអ្ន​ក​រករឿងទៀតផ​ង ទើបខ្លួនហានយ​កចៅ​សង្កាត់រូបនេះធ្វើជាប្ដី ក្នុងនោះលោ​កចៅសង្កាត់​បានលួងលោម​នាងថា មានកូន២-៣ សុំការក៏បានដែ​រ សំខាន់ឲ្យតែមា​នលុយទិញដី ផ្ទះឱ្យកូននៅ។

ដូច្នេះ ​យ៉ើ ស្រីលក្ខ បានសំណូមពរ​ទៅដល់ថ្នាក់ដឹកនាំ​ មេត្តាមានវិធានការទៅលើលោក គង វង ចៅ​សង្កាត់ចោមចៅទី១ ដែលជាមន្ត្រីបំរើរាស្ត្រ ​និងជា​មន្ត្រីស្ថាប័នរដ្ឋ មានប្រពន្ធកូន១ បែជា​លួចលាក់​មានស្រីស្នេហ៍ម្នាក់ទៀត ​ដែលខុសច្បាប់ស្ដីពី​ ឯកពន្ធភាព និងបំផ្លាញអនាគត បោះបង់​ប្រពន្ធ កូន ចោលដោយគ្មាន​ដំណោះស្រាយ៕

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធប្រព័ន្ធ​ផ្សព្វផ្សាយអា​ស៊ាន បានបដិសេធ នូ​វការផ្សាយរ​បស់ទូរទស្សន៍ហង្សមាស ដោយ​មិន​បានធ្វើបទ​សម្ភាស ឲ្យគ្រប់ជ្រុង​ជ្រោយ មកសា​មីអង្គ​ភាពពាក់ព័ន្ធ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បើកការដ្ឋាន​សាងសង់ផ្លូវបេ​តុងអា​មេ នៅ​ភូមិកំពង់បា​យខាងជើង ​សង្កាត់កំពង់​បាយ ក្រុងកំពត (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាសា​លាផ្សព្វផ្សាយ ស្តីពីពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើអច​លនទ្រព្យ និងពន្ធដីធ្លីមិនប្រើប្រាស់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់រថយន្តបាឡែន លួចដឹកឈើប្រណិតមួយគ្រឿង នៅស្រុកអូរជុំ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៤នាក់ ពាក់ពន្ឋ័ករណី​ជួញដូរគ្រឿងញៀន ទម្ងន់៤០គីឡូក្រាម (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1439 នាក់
ម្សិលមិញ :
11870 នាក់
សប្តាហ៍នេះ :
133135 នាក់
ខែនេះ :
445614 នាក់
3 ខែនេះ :
1282745 នាក់
សរុប :
7498065 នាក់