ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
បើអាជ្ញាធថ្នាក់ក្រោម មិនបើកដៃម្តេចជនខិលខូច ហានសង់ខ្ទម និងកាប់ព្រៃ​ទន្ទ្រានយក​ដី យ៉ាង​អាណាធិ​បតេយ្យបែបនេះបាន
Sat,24 August 2019 (Time 05:12 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 179នាក់)


ខេត្តសៀមរាប៖​ដីមានទំនាស់កំពុងដោះស្រាយ​អាជ្ញាមិនអនុញ្ញាតិ​ឲ្យជនណាម្នាក់ប៉ះពាល់ តែការ​ហាមឃាត់​នេះហាក់បីដូចជាមិនមានប្រសិទ្ធភាពទាល់តែសោះ ខណៈដែល​​ជនខិល​ខូចជាច្រើន​កំពុងតែព្យាយាម​លួចសង់ខ្ទម និងកាប់ព្រៃ​ទន្ទ្រានយក​ដីយ៉ាងអាណាធិបតេយ្យ​ រហូតឈាន​ដល់​ការ​ប្រើហឹង្សាទៅព​លរដ្ឋស្លូតត្រង់ បង្ក​ឲ្យមានរបួសស្នាម​។

ជាក់ស្ដែងនៅ​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩​ក្រុមជនខិលខូ​ចទាំងនោះបាន​លួចធ្វើ​សកម្មភាព​ដាំដុះ និងធ្វើខ្ទមលើដី​ដែលត្រូវបាន​អាជ្ញាធរស្រុកបន្ទាយស្រី​ហាមឃាត់មិន​ឲ្យធ្វើអ្វីៗទាំងអស់​នោះ បែរ​ជាក្រុ​មខិលខូចទាំងនោះ​នៅតែបន្តលួចធ្វើសកម្មភាព​បានដោយសេរី ហើយនិ​ងបានប្រើអំ​ពើហិង្សា​ទៅលើ​ប្រជាពលរដ្ឋស្លូត​ត្រង់ បណ្តាល​ឱ្យមានរបួសស្នាម​យ៉ាងធ្ងន់ធ្ងរទៀតផង។

ករណី​ដែលជនខិលខូចខាងលើ​ដែលបានប្រើអំពើហិង្សាមក​លើប្រជាពលរដ្ឋស្លូត ត្រង់នោះ គឺជន​រង​គ្រោះបាន​រាយការណ៍ទៅ​លោកមេឃុំ និងលោកអភិបាល​រងស្រុកបន្ទាយស្រីរួ​ចហើយ តែលោក​អភិបាលស្រុក និងលោកមេ​ឃុំបានឲ្យ​ជនរងគ្រោះនោះ​ទៅប្ដឹងនៅកន្លែងព្រហ្មទណ្ឌទៅ។

សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋជាច្រើនគ្រួសារដែ​លរស់នៅក្នុងស្រុកបន្ទាយស្រី​បានធ្វើការរិះ​គន់ចាំៗថា លោកមេឃុំត្បែង និងលោកអភិបាលរង​ស្រុកបន្ទាយស្រី គឺលោក ភន់ សុខុម ហាក់ដូច​ជា​ពុំ​សូវយកចិត្តទុកដាក់​ក្នុងការជួយបម្រើប្រជាព​លរដ្ឋឲ្យសមស្រប​ទៅតាមគោលនយោ​បាយរបស់​រា​ជរដ្ឋាភិ​បាលសោះ?គឺរាល់ពេ​លមានបទ​ល្មើសអ្វីកើត​ឡើងជាពិសេសបទ​ល្មើ​សទន្ទ្រានយកដី ត្រូវបា​នប្រជា​ពលរដ្ឋរាយការណ៍​ទៅ ក៏ប៉ុន្តែចំណាត់ការរ​បស់លោកមេឃុំត្បែង និងលោកអភិបាលរ​ងស្រុកបន្ទាយស្រី​ហាក់ដូចជាជាប់ត្រគៀក។

បើតាម​ប្រភព​ព័ត៌មានបាន​ឲ្យដឹងថា​៖បច្ចុប្បន្ននេះមានជនខិលខូច​ជាច្រើននាក់​កំពុងតែលួចកា​ប់​ព្រៃទន្ទ្រាន​យកដី និងបានលួចដាំដំណាំ​ហើយបាន​ធ្វើខ្ទមតូចដើម្បី​កាន់កាប់យក​ដីនោះធ្វើជា​ដីរប​ស់ខ្លួនផ្ទាល់តែម្ដង។ប្រភពបានបន្តថាក្រុមជនខិលខូចទាំងនោះត្រូវបានសមត្ថកិច្ចស្រុកបន្ទាយស្រីកោះហៅទៅណែនាំជាច្រើនសារ​ហើយអំពីបញ្ហា​កាប់ទន្ទ្រានព្រៃយកដីខា​ងលើនេះ ប៉ុន្តែក្រុមពួកគេ​ទាំងនោះហាក់ដូច​ជាមិនស្ដាប់និងបទបញ្ជា​ក្នុងកា​រហាមរបស់សមត្ថកិច្ចស្រុកបន្ទាយស្រី​នោះទេ ហើយថែម​ទាំងធ្វើការ​ដាំដុះនិងសង់ខ្ទម​ជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃថែមទៀតផង។

ទន្ទឹមនោះ​ប្រជាព​លរដ្ឋជាច្រើនគ្រួសារដែលរស់នៅក្នុង ភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយ​ស្រី ខេត្តសៀមរាប បានធ្វើកា​រសំណូមពរ​ទៅដល់ថ្នាក់ដឹកនាំក្នុង​ខេត្តសៀមរាប មេត្តាចុះទប់ស្កាត់​បទល្មើសទន្ទ្រានយក​ដីរដែលមានទីតាំងស្ថិតនៅក្នុងភូមិ ឃុំត្បែង ខាងលើ និងជួយ​ស្រាវ​ជ្រាវ​ ស៊ើប​អង្កេត​ឲ្យមាន​ភាពស៊ីជម្រៅទៅ​លើក្រុមខិល​ខូចដែលកាប់​ទន្ទ្រានយកដី និងស៊ើបអង្កេត​ទៅលើ​សមត្ថកិច្ច ពាក់ពន្ធក្នុងស្រុកបន្ទាយ​ស្រីជាបន្ទាន់ផង ខ​ណៈពេលដែល​ប្រជាព​លរដ្ឋរាយការ​ណ៍ទៅ​ជាច្រើន​ដងប៉ុន្តែគ្មាន​ចំណាត់ការអ្វីសោះ?៕
សូមស្តាប់ប្រសាសសម្តេចតេជោ ដែលមានដូចខាងក្រោម​៖

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម​រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ការ​ពារតែអ្នកសារព័ត៌មាន ពិត​ប្រាកដ ដែលចុះបញ្ជីទទួល​ស្គាល់​ ដោយច្បាប់ត្រឹមត្រូវ ពីក្រសួង (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុក ផេង ផ្តាំផ្ញើដល់បងប្អូន ប្រជា​នេសាទ ត្រូវប្រើឧបករណ៍នេសាទ ឱ្យត្រឹមត្រូវតាម​ច្បាប់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលរាជធានីភ្នំពេញ ដាក់ចេញនូវបំ​រាមចំនួន៣ចំណុច ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន និងវៀតណាម ក្នុងន័យ​រក្សាសន្ដិសុខ សណ្ដា​ប់ធ្នាប់ សាធារណៈ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម​ ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួម​​ពិធីអបអរសាទរ ជូនពរបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិវៀតណាម នៅខេត្តតៃនិញ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

កងរាជអាវុធហត្ថលើផ្ទៃប្រទេស៖ នាយទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចំនួន២នាក់ បានប្រើអំពើហិង្សាវាយពលរដ្ឋម្នាក់ស្លាប់ ពិតប្រាកដមែន (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10360 នាក់
ម្សិលមិញ :
16145 នាក់
សប្តាហ៍នេះ :
109486 នាក់
ខែនេះ :
631325 នាក់
3 ខែនេះ :
1634001 នាក់
សរុប :
9118757 នាក់