ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៩
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ឪពុកម្ដាយ ក្មេងរងគ្រោះ និងពលរដ្ឋជិត១០០នាក់ ស្នើសុំឲ្យ ថ្នាក់ដឹកនាំខេត្តសៀមរាប ជួយដោះ​ស្រាយ និងរក​យុត្តិធម៌ជូន ខណ:ប្តឹ​ងប៉ុស្តិ៍ត្បែង៥៦២គ្មានចំណាត់ការ(មានវីឌឺអូរ)
Mon,26 August 2019 (Time 01:54 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 128នាក់)


ខេត្តសៀមរាប៖ដោយសារតែមានរឿងអយុត្តិធម៌ ចំពោះក្មេងប្រុសឈ្មោះ ម៉ុន វណ្ណះ អាយុ១៤ឆ្នាំ ជា​អនី​តិជន ដែលត្រូវបាន ជនមិនស្គាល់មុខ បានហក់មកដណ្ដើមទូរស័ព្ទ រហូត​ឈានដល់​ការប្រើ​ហឹង្សារ ដោយច្របាច់ក បណ្តាលឲ្យរងរបួស និងមានស្លាកស្នាមកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១​៩ នៅចំណុចភូមិចំបក់បីដើមចំណុះ​ឲ្យត្បែង​ខាង​លិច ឃុំត្បែង​ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បន្ទាប់​ពីលោកអភិបាលរង​ស្រុក បញ្ជាឱ្យ ជនរងគ្រោះ​ទៅថតសកម្មភា​ពដែលជនខិល​ខូចបន្ត​មក​សាងស​ង់​ខ្ទម នៅលើ​ដីដែលអាជ្ញាធរហាមឃា​ត់ ទើបនាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ពលរដ្ឋ​ជិត​១០​០​នាក់ ក្នុង​ចំណោមពលរដ្ឋជាង៥០០​គ្រួសារ បានលើក​ដៃសំពះស្នើសុំឲ្យ ថ្នាក់ដឹកនាំ​ខេត្ត​សៀមរា​ប ជួយ​ដោះស្រាយ និងរកយុត្តិធម៌ជូន ​ខណ:ដាក់ពា​ក្យបណ្តឹង​ទៅប៉ុស្តិ៍ត្បែង​៥៦២គ្មាន​ចំណាត់ការ ដោយ​រុញពីមួយ​ទៅមួយ​នោះ​។

ក្មេងប្រុសរងគ្រោះបាន​ឲ្យដឹងថា​៖មុនកើតហេតុប្អូនបាន​ទទួលបទបញ្ជាពីលោកផន សុខុម អភិបាល​រងស្រុក​បន្ទាយ​ស្រី ​ឲ្យទៅថតសកម្មភាពដែល​ជនមិនស្គាល់មុខបានធ្វើសកម្មភាព​ដាំដំណាំ និង​សាង​សង់ខ្ទមនៅលើដីមានទំនាស់ ហើយក៏ត្រូវជននោះបានហក់មកដណ្ដើមទូរស័ព្ទ រហូត​ឈាន​ដល់​ការប្រើ​ហឹង្សារ ដោយច្របាច់ក បណ្តាលឲ្យរងរបួស និងមានស្លាកស្នាមតែម្តង​ ភ្លាមនោះ​ក៏បាន​ទៅប្រាប់ឪពុកម្ដា​យនៅឯផ្ទះ។

បើតាមលោកដោក សៀរ អាយុ៦៤ឆ្នាំបាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឲ្យដឹងថា​៖មុនពេលកើតហេតុ​លោកបានជិះម៉ូតូពី​ក្រោយ​ក្មេងរ​ងគ្រោះ លុះមកដល់ចំណុចកើតហេតុក៏បានឈប់ជ្រែង​ថតពីលើម៉ូតូ​ចំងាយពីកន្លែងថតទៅផ្ទះ​នោះ​៦០ម៉ែត្រ ដោយឃើញដូច្នោះម្ចាស់ផ្ទះនោះបានស្រែកប្រាប់ថា«អីក៏ឈថតឆ្ងាយម្លេះមកថត​ឲ្យជិ​តមក ដោយលឺបែបនេះក្មេងប្រុសរងគ្រោះបានដើរទៅ​គៀកជាងពាក់កណ្តាល ស្រាប់តែមេរបស់គេ​ឆ្លើយថា​ហែងមកថតអីពួកអាប្លន់ដី ទើបឈាន​ដល់ការ​ប្រកែក និងមានហឹង្សារនេះកើតឡើងតែម្តង​។
លោកដោក សៀរ បញ្ជាក់ថា​៖ពាក់ពន្ឋ័រឿង​ដីមានទំនាស់នេះដែរការពីកន្លងមកលោកអភិបាលស្រុក និង​លោកមេឃុំ​បានធ្វើកិច្ចសន្យា​ទាំងពីភាគីគឺភាគី៨៤ និងភាគី៥៦២ ថាដីនេះភាគីទាំងពីគ្មានកម្ម​សិទ្ធអ្វីទេអ្នកដែលបានធ្វើហើយធ្វើចុះ​តែមិន​ឲ្យធ្វើបន្ត ហើយអ្នកដែលធ្វើផ្ទះកំពុងស្នាក់នៅទីនោះ​សូម​ឲ្យថយចេញ​ពីដីមានរឿង។​

បើតាមការ​ឲ្យដឹងពីអាណា​ព្យាបាលក្មេងរងគ្រោះបាន​ឲ្យដឹងថា​៖ក្រោពីកើតហេតុលោកបានខល​ទូរស័ព្ទ​ប្តឹង​ទៅ​ថ្នាក់ដឹ​កនាំគ្រប់លំដាប់ថ្នាក់ និងពិសសបាន​ដាក់ពាក្យប​ណ្តឹងទៅ​ប៉ុស្តិ៍ត្បែង​៥៦២តែ​គ្មានចំ​ណាត់​ការនោះទេ​។បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានជ្រាបដល់លោកអធិការ​​ លោកបាន​បញ្ជា​កម្លាំងធ្វើការស៊ើបអង្គេត ព្រមទាំងទទួលពាក្យបណ្តឹងពីជនរងគ្រោះនាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១​៩។

ពាក់ពន្ឋ័ករណីខាងលើនេះពលរដ្ឋចំនួន៥៦២គ្រួសារសូមសំណូមពរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មេត្តាជួយ​រកយុត្តិធម៌ និងដោះ​ស្រាយ​រឿងទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនៅចំណុចខាងលើ ដែលពួកគាត់រស់នៅ និងអាស្រ័យ​ផលតាំងពី​មុនសម័យ​សង្គ្រា​ម​មកម្លេះ ហើយដីនេះមាន ស ច ណ របស់សម្តេចទៀតផង ហើយ​បច្ចុប្បន្នកំពុង​មានរឿង អាជ្ញាធរ​បាន​ហាមឃាត់​មិន​ឲ្យភាគីណាម្នាក់ទៅធ្វើអ្វីនៅលើដីនេះ​ផងដែរ​ តែភាគី​គ្រួសារ​៨៤នៅតែបន្តព្យាយាម​រំ​លោភបំពានម្តងហើយម្តងទៀត ទើបបណ្តា​ឲ្យកើតមានរឿង​ជំលោះ​មិន​ចេះចប់បែបនេះ​៕
ព័ត៌មានលំអិតសូមអញ្ជើញសណ្តាប់ និងទស្សនានូវវីឌឺអូរទាំងស្រុងដែលមានដូខខាងក្រោម​៖

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធប្រព័ន្ធ​ផ្សព្វផ្សាយអា​ស៊ាន បានបដិសេធ នូ​វការផ្សាយរ​បស់ទូរទស្សន៍ហង្សមាស ដោយ​មិន​បានធ្វើបទ​សម្ភាស ឲ្យគ្រប់ជ្រុង​ជ្រោយ មកសា​មីអង្គ​ភាពពាក់ព័ន្ធ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បើកការដ្ឋាន​សាងសង់ផ្លូវបេ​តុងអា​មេ នៅ​ភូមិកំពង់បា​យខាងជើង ​សង្កាត់កំពង់​បាយ ក្រុងកំពត (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាសា​លាផ្សព្វផ្សាយ ស្តីពីពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើអច​លនទ្រព្យ និងពន្ធដីធ្លីមិនប្រើប្រាស់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់រថយន្តបាឡែន លួចដឹកឈើប្រណិតមួយគ្រឿង នៅស្រុកអូរជុំ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៤នាក់ ពាក់ពន្ឋ័ករណី​ជួញដូរគ្រឿងញៀន ទម្ងន់៤០គីឡូក្រាម (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2200 នាក់
ម្សិលមិញ :
11870 នាក់
សប្តាហ៍នេះ :
133896 នាក់
ខែនេះ :
446375 នាក់
3 ខែនេះ :
1283506 នាក់
សរុប :
7498826 នាក់