ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៩
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
អំពើពុករលួយ​របស់​លោក​ ខាត់ សារ៉ាត់ មេនគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិបាវិត ត្រូវ​បានលាតត្រដាង
Fri,30 August 2019 (Time 07:14 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 128នាក់)


រាជធានី​ភ្នំពេញ៖អង្គភាពអំពើពុករលួយគួរបើកការស៊ើបអង្គេត​ឲ្យបានស៊ីជម្រៅ​ទៅលើលោកខាត់ សារ៉ាត់ មេ​នគរ​បាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិបាវិត ពាក់ពន្ឋ័ទៅនឹងការប្រើ​អំណាចគាប​យកលុយ លើតុក្រោមតុ ពីក្រុមឈ្មួញ និងក្រុមហ៊ុននាំចូល ទំនិញពីប្រទេស ចិន និងប្រទេស យួន តាមច្រកទ្វារអន្តរជាតិបាវិត បែមពុករលួយបំផុត។​

ប្រភព​ពីមន្ត្រីស្និទ្ធនឹងលោក ខាត់សារ៉ាត់ មេនគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិបាវិត បាន​ឲ្យ​ដឹងថា លោកខាត់ សា រ៉ាត់ មានខ្នងបង្អែកដ៏រឹងមាំ គឺ​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។ដូច្នេះហើយ​ទើប​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំង​អស់​ចំពោះ​សកម្មភាព​នៃ​ទង្វើ​មិន​ប្រក្រតី​ និងអំពើពុករលួយរបស់លោកខាត់ សារ៉ាត់ នាយប៉ុស្ដិ៍​នគរ​បា​ល​អ​ន្តោ​ប្រវេសន៍ច្រកទ្វារអន្តរជាតិ បាវិត ដែល​ត្រូវ​ក្រុមហ៊ុន​និង​ក្រុម​ឈ្មួញ​ មួយចំនួន​លាត​ត្រដាង​ជា​បន្តបន្ទាប់​។

បើ​ទោះបីមួយរយៈក​ន្លងទៅនេះរឿងអាស្រូវពុ​ករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ខាត់ សា រ៉ាត់ មេ​នគរបាល​អន្តោប្រវេ្រវេសន៍ច្រកទ្វារអន្តរជាតិបាវិត ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង ត្រូវ​បាន​លាតត្រដាង​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេ​នីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។

ប្រការនេះហើយទើបលោក ខាត់ សារ៉ាត់ កាន់តែ​បានចិត្ត​ក្នុងការ​ប្រើប្រាស់​តួនាទី​និង​អំណាច​របស់ខ្លួន​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​ ដោយ​គ្មាន​ញញើត​អ្វី​ឡើយ ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ចាំ​ជួយ​ការពារ​។

មន្ត្រី​ពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងដែរថា មួយ​រយៈកន្លង​ទៅនេះលោកខាត់ សារ៉ាត់ ឃុបឃិត​ឲ្យ​ឈ្មួញ​មួយចំនួន​នាំចេញ​ទំនិញគេចពន្ធ ជាច្រើន​រូបភាព​ក៏ដូចជាកម្មករឆ្លងដែនខុស​ច្បាប់ចេញទៅស្រុកយួន យ៉ាងគគ្រឹកគគ្រេង ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រ​យោជន៍​។

ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិ បាវិត បាន​បានឲ្យដឹងដែរថា លោក ខាត់ សារ៉ាត់ មាន​សិទ្ធិអំ​ណាច​ធំធេង​ជាងគេ​ក្នុង​ការបើក​បា​រ៉ា​ស់​ច្រកព្រំដែន​ឲ្យ​ឈ្មួញ​នាំចេញ​ទំនិញគេចពន្ធ ក៏ដូចជា​ ក្រុមព​លករឆ្លងដែនខុសច្បាប់យ៉ា​ងពេញបន្ទុកមួយរយៈកន្លងទៅនេះ។ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ខាត់ សារ៉ាត់ មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ បាវិត ទេនោះគឺ​ឈ្មួញ​ធំៗ​ដូចជា ពលករឆ្លងដែ​នខុសច្បាប់​មិនអាចដឹក​ជញ្ជូនទំនិញ​ចេញទៅស្រុក​យួនតាមច្រក​ទ្វារអន្តរ​ជាតិបាវិត បានឡើយ​។

ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង ​របស់លោក ខាត់ សារ៉ាត់​។
ពាក់ពន្ឋ័ទៅនឹងអំពើពុករលួយ​របស់មេ​អន្តោប្រវេសន៍​ខាងលើនេះ​ដែរអ្នកយកព័ត៌​មានយើង​មិន​អាចសុំការបកស្រាយណាមួយពីលោក ខាត់ សារ៉ាត់ ​បានទេដោយ ទូរស័ព្ទ ចូល​ជាច្រើន​ដង​គ្មាន​អ្នកទទួល? ចំនែក​ឯនាយឧត្តមសេ​នីយ៍ គៀត ច័ន្ទធារិទ្ធ ក៏មិនអាច​ទាក់ទងសុំ​ការបំភ្លឺបាន​ដែរ?​៕

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធប្រព័ន្ធ​ផ្សព្វផ្សាយអា​ស៊ាន បានបដិសេធ នូ​វការផ្សាយរ​បស់ទូរទស្សន៍ហង្សមាស ដោយ​មិន​បានធ្វើបទ​សម្ភាស ឲ្យគ្រប់ជ្រុង​ជ្រោយ មកសា​មីអង្គ​ភាពពាក់ព័ន្ធ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បើកការដ្ឋាន​សាងសង់ផ្លូវបេ​តុងអា​មេ នៅ​ភូមិកំពង់បា​យខាងជើង ​សង្កាត់កំពង់​បាយ ក្រុងកំពត (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាសា​លាផ្សព្វផ្សាយ ស្តីពីពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើអច​លនទ្រព្យ និងពន្ធដីធ្លីមិនប្រើប្រាស់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់រថយន្តបាឡែន លួចដឹកឈើប្រណិតមួយគ្រឿង នៅស្រុកអូរជុំ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៤នាក់ ពាក់ពន្ឋ័ករណី​ជួញដូរគ្រឿងញៀន ទម្ងន់៤០គីឡូក្រាម (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1391 នាក់
ម្សិលមិញ :
11870 នាក់
សប្តាហ៍នេះ :
133087 នាក់
ខែនេះ :
445566 នាក់
3 ខែនេះ :
1282697 នាក់
សរុប :
7498017 នាក់