ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៩
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
មេបំផ្លាញព្រៃឈើ ប្រចាំស្រុកត្រពាំងប្រាសាទ ឈ្មោះ ម៉ៅ សារ៉េត និងប្រពន្ឋ នូវតែបន្តសកម្មភាព​ដដែល នាយសង្កាត់រដ្ឋបាលព្រៃឈើ មិនខ្វល
Fri,30 August 2019 (Time 08:27 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 86នាក់)


ខេត្តឧត្ដរមានជ័យ៖ដោយសារតែផល​ប្រយោជន៍ផ្ទាល់ខ្លួន លោកជៀល សុផល នាយសង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ ស្រុកត្រពាំប្រាសាទ ខេត្តឧត្ដរមានជ័យ ឃុបឃិតគ្នាបើកដៃ​ឲ្យឈ្មួញកាប់បំផ្លាញ អនុផ​ល​ព្រៃឈើយ៉ាងអាណាធិបតេយ្យបំផុត។ ​

សូមបញ្ជាក់ដែរថា​៖កន្លងមកអ្នកសារព័ត៌មានជាច្រើនអង្គភាពបានធ្វើការចុះផ្សាយ ពីរឿងបទ​ល្មើស​របស់មេ​ឈ្មួញជើងខ្លាំង ខាងបំផ្លាញព្រៃឈើប្រចាំស្រុកត្រពាំងប្រាសាទ ឈ្មោះ ម៉ៅ សារ៉េត ពីរ​នាក់ប្ដីប្រពន្ធ ដែលរកស៊ី​ដឹកជញ្ជូន បទល្មើសឈើសិប្បកម្មឥតច្បាប់ ជាច្រើនឆ្នាំកន្លងមកហើយ តែមិនដែលឃើញមានអាជ្ញាធរ សមត្តកិច្ច និងមន្ត្រីជំនាញមូលដ្ឋានក្នុងស្រុក និងថ្នាក់ខេត្តណា ធ្វើការ​ចាប់បង្ក្រាបឡើយ។

ជាក់ស្ដែងជារៀងរាល់ថ្ងៃ មេឈ្មួញជើងខ្លាំងឈ្មោះ ម៉ៅ សារ៉េត ពីរនាក់ប្រពន្ធនេះ តែងតែ​ធ្វើ​សកម្មភា​ពដឹកជ​ញ្ជូនឈើទ្វារឥតច្បាប់ ពីគ្រប់ទិសទីកន្លែ​ងក្នុងខេត្តព្រះវិហារ យកម​កស្តុក​ទុកក្នុងផ្ទះ​របស់ខ្លួន ស្ថិតនៅចំណុចស្រុក​ត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ និងធ្វើការ​ដឹកចេញ​បន្តនៅ​ពេលយប់ យកទៅលក់នៅតាមបណ្ដាខេត្តដូចជា ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្ត​នានា ដោយដឹកឆ្លងកាត់មុខទី​ស្នាក់ការរដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទ ដែល​គ្រប់គ្រង​ដោយលោក ជៀល សុផល ជានាយសង្កាត់រដ្ឋបាលព្រៃឈើ តែមិនដែល​ឃើញលោក​ធ្វើការចាប់​បង្ក្រាបម្ដង​ណាសោះឡើយ សង្ស័យតែមេឈ្មួញ ម៉ៅ សារ៉េត បង់លុយក្បាលឡានឲ្យ ឬក៏គិតប​ង់​ដាក់​ជាខែឲ្យលោកមេព្រៃ ជៀល សុផល ហើយទេក៏មិនដឹង ទើបបានជាលោកមេព្រៃ ជៀល សុផល មិនដែលចាប់បង្ក្រាប​សោះអញ្ចឹង។

សូមបញ្ជាក់ផងដែរថា មេឈ្មួញជើងខ្លាំងដែលល្បីខាងបំផ្លាញផលអនុផលព្រៃឈើ ស្ទើរតែរលា​យអស់ទាំង​ពីរខេត្ត ឈ្មោះ ម៉ៅ សារ៉េត និងប្រពន្ធ ទាំងពីរនាក់នេះ បានរកស៊ី​ដឹកជញ្ជូនបទ​ល្មើសព្រៃឈើ​ឥតច្បាប់ អស់រយៈពេលជាងដប់ឆ្នាំកន្លងមកហើយ រហូតមកដល់ក្នុងពេល​បច្ចុប្បន្ន​បានក្លាយជាអ្នកមានទៅហើយ ដោយប្រើប្រាស់រថយន្ដជាច្រើនគ្រឿងធ្វើសកម្មភាព ក្នុងការដឹក​ជញ្ជូនរាល់យប់ដូចជា រថយន្ដសាងយ៉ុង និងរថយន្ដតាកូម៉ា។

សូមបញ្ជាក់ផងដែរថា ជាច្រើនឆ្នាំកន្លងមកនេះ មេឈ្មួញជើងខ្លាំងឈ្មោះ ម៉ៅ សារ៉េត ពីរនាក់ប្ដីប្រ​ពន្ធនេះ តែងតែបញ្ចេញចរិតក្រអឺតក្រទមនិងសម្លុតអ្នកសារ​ព័ត៌ជាច្រើននាក់ នៅក្នុងស្រុកអន្លង់វែង ដែលបានចុះ​ថតផ្ដិតយករូបភាពរថយន្ដដឹកបទល្មើសព្រៃឈើរបស់គេ មិនដឹងថាមេឈ្មួញ ម៉ៅ សារ៉េត និងប្រពន្ធ នេះ មានស័ក្ដមានអំណាច និងមានខ្នងបង្អែកធំប៉ុនណានោះទេ ទើបបាន​ជារកស៊ី​បទល្មើស​ព្រៃឈើបានយ៉ាងរលូនរាប់ឆ្នាំបានយ៉ាងនេះ ដោយហ៊ានប្រឆាំង និងមិនខ្លាចញញើត នូវអនុ​សាសន៍ នៃបទបញ្ជារក្ដៅរបស់ប្រមុខរា​ជរដ្ឋាភិបាលដែលជាថ្នាក់ដឹកនាំកំពូល។

ប្រជាពលរដ្ឋជាច្រើនសូម​ធ្វើការអំពាវនាវ ទៅដល់មន្ត្រីជំនាញថ្នាក់ជាតិទាំងអស់ ជាពិសេស ឯកឧត្ដ​មនា​យឧត្ដមសេនីយឯក សៅ សុខា និងឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន សូមឯ​កឧត្ដមមេត្តាមានចំណាត់ការណ៍ ចំពោះលោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុក​ត្រពាំប្រាសាទ ខេត្តឧត្ដរមានជ័យ ដែលជាមន្ត្រីក្រោមឱវាទផងទាន ព្រោះលោក ជៀល សុផល មន្ត្រីជំនាញរូបនេះ មិនដែលធ្វើការចាប់បង្ក្រាប រថយន្ដដឹកបទល្មើសព្រៃឈើ របស់មេ​ឈ្មួញជើង​ខ្លាំងឈ្មោះ ម៉ៅ សារ៉េត នេះឡើយ បណ្ដោយឲ្យមេឈ្មួញនេះ រកស៊ី​បំផ្លាញព្រៃ​ឈើទាំង​ក្នុងខេត្តឧត្ដរមានជ័យ និងខេត្តព្រះវិហារ រាប់ឆ្នាំយ៉ាងរលូន ស្ទើរតែរលាយអស់​គ្មានសេស​សល់ឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធប្រព័ន្ធ​ផ្សព្វផ្សាយអា​ស៊ាន បានបដិសេធ នូ​វការផ្សាយរ​បស់ទូរទស្សន៍ហង្សមាស ដោយ​មិន​បានធ្វើបទ​សម្ភាស ឲ្យគ្រប់ជ្រុង​ជ្រោយ មកសា​មីអង្គ​ភាពពាក់ព័ន្ធ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បើកការដ្ឋាន​សាងសង់ផ្លូវបេ​តុងអា​មេ នៅ​ភូមិកំពង់បា​យខាងជើង ​សង្កាត់កំពង់​បាយ ក្រុងកំពត (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាសា​លាផ្សព្វផ្សាយ ស្តីពីពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើអច​លនទ្រព្យ និងពន្ធដីធ្លីមិនប្រើប្រាស់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់រថយន្តបាឡែន លួចដឹកឈើប្រណិតមួយគ្រឿង នៅស្រុកអូរជុំ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៤នាក់ ពាក់ពន្ឋ័ករណី​ជួញដូរគ្រឿងញៀន ទម្ងន់៤០គីឡូក្រាម (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
810 នាក់
ម្សិលមិញ :
11870 នាក់
សប្តាហ៍នេះ :
132506 នាក់
ខែនេះ :
444985 នាក់
3 ខែនេះ :
1282116 នាក់
សរុប :
7497436 នាក់