ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៩
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
សមាគម​សេរីភាពអ្នកសារព័ត៌មា​នកម្ពុជា បន្តពង្រឹង​សមត្ថភាពអ្នកកាសែត​លើជំនាញ «និពន្ធ​បទវិចា​រណក​ថា ស្ដីពី ព្រឹត្តិការណ៍ជាតិ​ និងអន្តរជាតិ»(មានវីឌឺអូ)
Mon,05 August 2019 (Time 11:26 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 147នាក់)


រាជធានីភ្នំពេញ៖​កាលពីថ្ងៃអាទិត្យ ៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹង​ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ សមាគមសេរីភាពអ្នកសា​រព័ត៌មានកម្ពុជា បន្តបើវគ្គបណ្តុះបណ្តាល «ជំនាញ​និពន្ឋបទវិចារណកថា ស្តីពីព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ»ដោយ​មា​នការបង្ហាត់​បង្រៀន​ពី​លោកគ្រូ និងជាឯកឧត្តម មឿង ឈាន ណារិទ្ធ ទី​ប្រឹក្សាក្រសួងព័ត៌មាន ឋាន:ស្មើអ​នុរដ្ឋលេខា​ធិកា លោកគ្រូ ហង្ស ច​ក្រា ព្រឹទ្ធាចារ្យប្រចាំស​មាគមកាសែត និងជាចាងហ្វាង​ការផ្សាយ កាសែត​ខ្មែរ​ម្ចាស់​ស្រុក និងលោក ទេស វិបុល ប្រធានសមាគ​មសេរីភាពអ្នកសារព័ត៌មានកម្ពុជា ក្នុងនោះ​ក៏មាន​ការ​អញ្ជើញចូលរួមពីសមាជិក សមាជិ​កាជាច្រើនរូបផ​ងដែរ។

លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានមានប្រសាសន៍ថា​ លោក​នឹងបន្ត​បេសកកម្មនេះឥតឈប់​ ទោះបីមិន​មានថវិការរ​ដ្ឋក៏ដោយ គឺ​លោកខិតខំ​ដោយចំ​ណា​យ​ថវិការ​ផ្ទាល់​ខ្លួន ដើម្បីសិក្ខាកាម​ពិ​សេសអ្នក​សារព័ត៌មានទាំង​អស់ដែលបាន​អញ្ជើញមកពី​បណ្តា​ល​ខេត្តនា​នា ចូលរួម​បើកវគ្គខ្លីៗនេះ​​​​​ឲ្យមានការយល់ដឹងអំពីចំណោះដឹងផ្នែកវិស័យព័ត៌មាន ​ឲ្យ​បាន​ច្រើន ជៀសវាការសសេរ​ខុសឆ្គង ឬក៏ច្រលោះប្រហោងណាមួយធ្វើ​ឲ្យយើងមានបញ្ហាផ្ទា​ល់ខ្លួន​។

ជាមួយគ្នានោះដែរលោកគ្រូ ហង្ស ចក្រា ព្រឹទ្ធាចារ្យប្រចាំ​សមាគមកាសែត និងជាចាងហ្វាង​ការផ្សា​យ​កាសែត​ខ្មែរម្ចាស់ស្រុក បានមានប្រសាសន៍ថា​៖​អ្វីដែលយើងបានរៀនសូត្រ​ហើយ​ យើងត្រូវយក​មក​អនុវត្ត​ មិនត្រូវរៀនហើយយកមកលាក់ទុកក្នុងសៀវភៅ និងហោប៉ៅ​យើងទេ​ ដូច្នេះ​ប៊ិចរបស់​យើងចាប់ផ្តើម​​បើកគំរប ហើយវិ​ច្ចារណ​ញ្ញាណ​ក៏ត្រូវបើកចំហរ ដើម្បីធ្វើយ៉ាងណា​​ឲ្យមានវិចារណក​ថា ផ្ញើមកទីស្នាក់ការក​ណ្តាល ធ្វើការពិនិត្យរកលេខ១ ២ ៣ ដើម្បីផ្តល់រង្វន់លើកទឹកចិត្តនៅពេល​សរ​សេរ​អត្ថបទល្អ​។

ទន្ទឹមនោះ ឯកឧត្តម ​មឿង ឈាន ណារិទ្ធ បានកោតសសើរដល់លោក ទេស វិបុល ប្រធានសមាគ​មសេរី​ភាពអ្នក​សារព័ត៌មានកម្ពុជា​ ដែលសមាគមទើបកកើតថ្មីតែបានបើកវគ្គបណ្តុះបណ្តាល​បានជាច្រើនវគ្គ ដោយ​មាន​សិក្ខាកាមចូលរួមយ៉ាងច្រើនកុះករ និងកោតសសើរដល់ប្រធា​ននាយកដ្ឋាន​មណ្ឌល​ព័ត៌មាន ពិសេសេស​ឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌​មាន ដែលយើងនូវមានមិត្តភាព និងឆន្ទៈរៀបចំវគ្គ​បណ្តុះ​បណ្តាល​​រហូតបានបី​វគ្គរួចមកហើយ​នាពេលនេះ​​ដោយចំណាយនិងប្រើបាស់ថវិការផ្ទាល់​ខ្លួន​​ ​ហើយឧត្តមសង្ឃឹមថា​ការបើវគ្គបន្ត​ខាងមុខទៀត​ សមាគមនឹងមានសប្បុរស់ជន​​ជួយ​ផ្តល់ក្នុង​ការ​គាំទ្រ​ជួយឧបត្តម្ភ ដើម្បីបើកវគ្គបន្តទៀត​។
ឯកឧត្តមបញ្ជាក់ថា​៖វិជ្ជាជីវៈសារព័ត៌មាន ក៏ដូចជាវិជ្ជាជីវៈដដៃទៀតដែរ គឺជារឿងចាំបាច់ចូលរួម​នៅក្នុង​ការសិក្សារមួយជីវិត ដើម្បីបង្កើននូវសមត្ថិភាពរបស់យើង និងបង្កើនគុណភាពនៃព័ត៌មា​ន​របស់​យើង​៕​​
​សូមអញ្ជើញទស្សនានូវវីឌឺអូ បទសម្ភាសលោកគ្រូទាំងពី និងលោកប្រធានសមាគមដែលមានខ្លឹម​សារដូចខាងក្រោម​៖

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធប្រព័ន្ធ​ផ្សព្វផ្សាយអា​ស៊ាន បានបដិសេធ នូ​វការផ្សាយរ​បស់ទូរទស្សន៍ហង្សមាស ដោយ​មិន​បានធ្វើបទ​សម្ភាស ឲ្យគ្រប់ជ្រុង​ជ្រោយ មកសា​មីអង្គ​ភាពពាក់ព័ន្ធ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បើកការដ្ឋាន​សាងសង់ផ្លូវបេ​តុងអា​មេ នៅ​ភូមិកំពង់បា​យខាងជើង ​សង្កាត់កំពង់​បាយ ក្រុងកំពត (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាសា​លាផ្សព្វផ្សាយ ស្តីពីពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើអច​លនទ្រព្យ និងពន្ធដីធ្លីមិនប្រើប្រាស់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់រថយន្តបាឡែន លួចដឹកឈើប្រណិតមួយគ្រឿង នៅស្រុកអូរជុំ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៤នាក់ ពាក់ពន្ឋ័ករណី​ជួញដូរគ្រឿងញៀន ទម្ងន់៤០គីឡូក្រាម (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2431 នាក់
ម្សិលមិញ :
11870 នាក់
សប្តាហ៍នេះ :
134127 នាក់
ខែនេះ :
446606 នាក់
3 ខែនេះ :
1283737 នាក់
សរុប :
7499057 នាក់