ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
សមត្ថកិច្ចចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទ ស្រុកជីក្រែង កំទេចបានឧបករណ៍ជាច្រើន ខណៈនា​យសង្កាត់ជលផល លោក ញឹម ជីវ័ន្ត បានបដិសេធថា គ្មានបទល្មើស
Thu,08 August 2019 (Time 12:46 AM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 260នាក់)


ខេត្តសៀមរាប៖ថ្មីៗនេះប្រជាពលរដ្ឋជាច្រើនបានសំណូមពរ ​ទៅដល់អង្គភាពប្រឆាំងអំពើពុករលួយ គឺឯកឧត្ត ឱម យិន ទៀង មេត្តាចាប់វិធានការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ ​ទៅលើលោក យឹម ជីវ័ន នាយសង្កាត់រដ្ឋបាលជលផល ស្រុកជីក្រែង ដែលបានបណ្ដែតបណ្ដោយឱ្យ​បទល្មើស​នេសាទកើត​ឡើង យ៉ាងពេញបន្ទុកស្ថិតក្នុងភូមិមាត់ខ្លាឃុំអន្លង់សំណរស្រុកជីក្រែងខេត្តសៀមរាប។
ជាក់ស្ដែងថ្មីៗកន្លងទៅនេះ​កម្លាំងចម្រុះរបស់សាលាខេត្តសៀមរាប ​បានចុះបង្ក្រាបបទល្មើស​ជល​ផល នៅចំណុចភូមិ ឃុំខាងលើ ហើយបង្ក្រាបបានបទល្មើស​ជាច្រើននឹង​ធ្វើការកម្ទេច​ចោលភ្លាមៗ​នៅហ្នឹងកន្លែង។

ចំណែកឯ​លោក យឹម ជីវ័ន នាយសង្កាត់ជលផល ស្រុកជីក្រែងបានធ្លាប់បកស្រាយប្រាប់អ្នក​សារ​ព័ត៌មាន ក្នុងស្រុកថា មិនមានបទល្មើសជលផលណាមួយ​ដែលកើតឡើងក្នុងដែនគ្រប់គ្រងរបស់​ខ្លួននោះ​ទេ ក៏ប៉ុន្តែការអះ​អាងនេះ គឺគ្រាន់តែបកស្រាយឲ្យបានល្អមើលនោះទេ។
ផ្ទុយទៅវិញក​ម្លាំងចម្រុះរបស់សាលាខេត្តសៀមរាប បានធ្វើការលួចឆ្មក់ចុះ​បង្ក្រាបបទល្មើស​ជល​ផល ដែលកើតឡើងក្នុងដែនគ្រប់គ្រងរបស់លោកយឹមជីវ័ន្តបានជោគជ័យនិងមានទ្រង់ទ្រាយធំ ជាបន្តបន្ទាប់ទៀតផង។

លោក យឹម ជីវ័ន នាយសង្កាត់រដ្ឋបាលជលផល ស្រុកជាក្រែង ត្រូវបានគេរិះគន់ចំៗថា បានបើកដៃ​ឱ្យជនជាតិវៀតណាម ប្រើឧបករណ៍នេសាទខុសច្បាប់ ដើម្បីនេសាទត្រីរីករាលដាលលើផ្ទៃ​ទន្លេ​សាប ហើយនិងប្រមូលយកប្រាក់​ពីបទល្មើសទាំងនោះ​ធ្វើមានធ្វើបាន​ដោយមិនខ្វាយខ្វល់​នឹងអ្វីៗ​ទាំងអស់។

ដូច្នេះហើយ​ទើបមានសេចក្ដីអំពាវនាវទៅដល់​ថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប ក៏ដូចជាអង្គភាពប្រឆាំង​អំពើ​ពុករលួយ គឺឯកឧត្តមទេសរដ្ឋមន្ត្រីឱម យិនទៀង មេត្តាស៊ើបអង្កេតឲ្យ​បានស៊ីជម្រៅជាបន្ទាន់​ផងខណៈពេល​ដែលបទល្មើសជលផ​លកើតឡើងរីករាល​ដាលក្នុងបឹងទន្លេសា​បស្ថិតក្នុងភូមិសាស្ត្រ ស្រុកជីក្រែង​ខេត្តសៀមរាប។

លោក យឹម ជីវ័ន្ត នាយសង្កាត់រដ្ឋបា​លជលផលស្រុកជីក្រែងមិន​អាចសុំការបកស្រាយបានទេ​ដោយទូរស័ព្ទចូលជា​ច្រើនដងគ្មានអ្នកទទួល? ចំណែក​ឯលោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង​បានធ្លាប់ប្រាប់អ្នកយកព័ត៌មាន​តាមខ្សែទូរស័ព្ទថា ពាក់ព័ន្ធនិងបទល្មើសជលផលកើតឡើងក្នុងស្រុក​ជីក្រែង គាត់ហ្នឹងចាត់បញ្ជាឲ្យអធិការចុះទៅស៊ើបអង្កេត៕

ព័ត៌មានគួរចាប់អារម្មណ៍

កម្មកររោងចក្រស៊ី​ម៉ងត៍ ភ្នំល្អាង​​២នាក់បានស្លាប់​ក្រោមបំណែកថ្ម ខណៈ​ឡើងបំផ្ទុះយកថ្មភ្នំ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋជួបការលំ​បាក ចំនួន១​២០គ្រួសារ ក្នុងសង្កាត់ទាំង២ នៃក្រុងកែប ទទួល​បានអំ​ណោយពី​សាខាកាក​បាទក្រហមកម្ពុ​ជាខេត្តកែប (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ​នៃការអនុវត្តការងារ របស់​គណៈកម្មាធិ​ការគ​ណបក្សប្រជាជនកម្ពុជា​ ខេត្តស្វាយរៀង ប្រចាំខែឧសភា និងលើកទិសដៅ​អនុវត្ត​បន្ត (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង នា​យ​ករដ្ឋមន្រ្តី ​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ក្នុងពិធីចូល​កាន់​មុខតំណែងអភិបាល អភិបា​លរងខេត្តកែប (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រជួបការ​លំបាក ជនងាយរងគ្រោះ នៅក្នុងស្រុកចំការលើ ទទួលអំណោយមនុស្សធម៌ របស់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ពីសាខាកាកបាទក្រហម​ខេត្តកំពង់ចាម (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1408 នាក់
ម្សិលមិញ :
6789 នាក់
សប្តាហ៍នេះ :
53485 នាក់
ខែនេះ :
472768 នាក់
3 ខែនេះ :
1673063 នាក់
សរុប :
11605280 នាក់