ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៩
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
សម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីស្រីលង្កា អញ្ជើញជាអធិបតីក្នុងពិធីវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា
Wed,07 August 2019 (Time 10:47 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 64នាក់)


រាជធានីភ្នំពេញ៖នៅរសៀលថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តម ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា បានអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ច កម្ពុជា-ស្រីលង្កា ដែលត្រូវធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។

នៅក្នុងវេទិកានោះផងដែរ ប្រធានសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ កម្ពុជា-ស្រីលង្កា និងមន្ត្រីនៃក្រសួងការបរទេស នៃប្រទេសស្រីលង្កា ក៏បានឡើងបង្ហាញពីទំនាក់ទំនង និងស្ថានភាព នៃប្រទេសទាំងពីរ ជាពិសេសបង្ហាញពីការធ្វើពាណិជ្ជកម្ម និងឱកាសវិនិយោគនៃប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាទាក់ទាញការវិនិយោគពីគ្នាទៅវិញទៅមក។ហើយ ខាងភាគី ស្រីលង្កា ពិតជារីករាយដែលបានអញ្ជើញដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជានាពេលនេះ ជាពិសេសបានឃើញពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយ ដែលបានចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា នាពេលនេះ និងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន​ ឯកឧត្តម ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា ប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់​ ឯកឧត្តម និងគណៈប្រតិភូធុរជន និងអ្នកវិនិយោគស្រីលង្កា មកធ្វើការសិក្សាស្វែងយល់ដោយផ្ទាល់ពីការរីកចម្រើនរបស់កម្ពុជា។

សម្តេចតេជោបន្តថា កម្ពុជា-ស្រីលង្កា បានចាប់ផ្តើមមានទំនាក់ទំនងការទូតជាមួយគ្នាតាំងពីជាង ៦ទសវត្សរ៍មុនមកម្លេះ ពោលគឺចាប់ពីឆ្នាំ១៩៥២ ប៉ុន្តែចំណងការទូតនេះ ត្រូវបានផ្អាកមួយរយៈដោយសារសង្គ្រាមស៊ីវិល តែយើងបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការឡើងវិញ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៩៦ ហើយទំនាក់ទំនងរវាងប្រទេសយើងទាំងពីរមានលក្ខណៈជាមិត្តភាពកាន់តែស្និទ្ធស្នាល តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរ។

សម្តេចតេជោបានបង្ហាញថា ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ជាមធ្យមក្នុងរង្វង់ ៧,៧% ហើយបានចាកចេញពីឋានៈជាប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៥។កម្ពុជាកំពុងស្ថិតនៅលើគន្លងនៃការឈានទៅសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០។ តួលេខវិនិយោគក្នុងឆមាសទី១ ឆ្នាំ២០១៩ បង្ហាញពីភាពវិជ្ជមានជាច្រើន ដែលគម្រោងវិនិយោគត្រូវបានអនុម័ត មានចំនួន ១៥៣គម្រោង ក្នុងទុនវិនិយោគប្រមាណ៥,២ពាន់លានដុល្លារអាមេរិក បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆមាសទី១ ឆ្នាំ២០១៨ ដោយចំនួនគម្រោងមានការកើនឡើង ៤៨គម្រោង ខណៈដែលទុនវិនិយោគមានការកើនឡើងប្រមាណ២ពាន់លានដុល្លារអាមេរិក។

ចំណែកក្នុងវិស័យទេសចរណ៍ ចំនួនភ្ញៀវទេសចរដែលបានមកកាន់កម្ពុជាបន្តកើនឡើងជាលំដាប់។ក្នុងរយៈពេល៥ខែដើមឆ្នាំ២០១៨នេះ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរបរទេសសរុបប្រមាណជា ២,៨៨ លាននាក់ មានការកើនឡើង១១, ៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។ ជាមួយគ្នានេះដែរ ក្នុងរយៈពេលដូចគ្នានេះ ចំនួនភ្ញៀវទេសចរស្រីលង្កា បានកើនឡើង ២២% គឺពី ១.៤៣៧នាក់ ដល់១.៧៥៦នាក់។គួរកត់សម្គាល់ផងដែរថា ក្នុងឆ្នាំ២០១៨ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរចំនួនប្រមាណ៦,២លាននាក់ ហើយកម្ពុជារំពឹងថា ចំនួនភ្ញៀវទេសចរនឹងកើនឡើងបន្ថែមទៀតនៅក្នុងឆ្នាំបន្តបន្ទាប់ ពោលគឺប្រមាណ ៧លាននាក់នៅឆ្នាំ២០២០ និង ១១លាននាក់នៅឆ្នាំ២០២៥ ដែលនេះជាឱកាសដ៏ល្អសម្រាប់អ្នកវិនិយោគ និងធុរជន ក្នុងការបណ្តាក់ទុនក្នុងវិស័យនេះ។

សម្តេចក៏សូមលើកទឹកចិត្តដល់អ្នកវិនិយោគស្រីលង្កាដែលមានវត្តមាននៅទីនេះធ្វើការពិភាក្សាបន្ថែមជាមួយធុរជនកម្ពុជា និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីសិក្សាស្វែងយល់ពីសក្តានុពល និងកលានុវត្តភាពវិនិយោគនៅកម្ពុជាព្រមទាំងសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា ហើយសម្តេច​ សូមធានាជូនអ្នកវិនិយោគគ្រប់រូបនូវបរិស្ថានគ្រប់បែបយ៉ាងដែលអនុគ្រោះ និងជួយជំរុញដល់ការវិនិយោគពិសេសគឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន សម្តេចក៏បានជូនពរអោយគណៈប្រតិភូនៃប្រទេសស្រីលង្កា ដែលមកបំពេញទេស្សនកិច្ចក្នុងប្រទេសកម្ពុជា ព្រមទាំងវេទិកានេះទទួលបាននូវភាពជោគជ័យ៕

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធប្រព័ន្ធ​ផ្សព្វផ្សាយអា​ស៊ាន បានបដិសេធ នូ​វការផ្សាយរ​បស់ទូរទស្សន៍ហង្សមាស ដោយ​មិន​បានធ្វើបទ​សម្ភាស ឲ្យគ្រប់ជ្រុង​ជ្រោយ មកសា​មីអង្គ​ភាពពាក់ព័ន្ធ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បើកការដ្ឋាន​សាងសង់ផ្លូវបេ​តុងអា​មេ នៅ​ភូមិកំពង់បា​យខាងជើង ​សង្កាត់កំពង់​បាយ ក្រុងកំពត (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាសា​លាផ្សព្វផ្សាយ ស្តីពីពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើអច​លនទ្រព្យ និងពន្ធដីធ្លីមិនប្រើប្រាស់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់រថយន្តបាឡែន លួចដឹកឈើប្រណិតមួយគ្រឿង នៅស្រុកអូរជុំ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៤នាក់ ពាក់ពន្ឋ័ករណី​ជួញដូរគ្រឿងញៀន ទម្ងន់៤០គីឡូក្រាម (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1934 នាក់
ម្សិលមិញ :
11870 នាក់
សប្តាហ៍នេះ :
133630 នាក់
ខែនេះ :
446109 នាក់
3 ខែនេះ :
1283240 នាក់
សរុប :
7498560 នាក់