ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៩
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ពលរដ្ឋជាច្រើន​នាក់នៅក្នុងស្រុក​បន្ទាយស្រី សូមណូមពរដល់​ឯកឧត្តម ទៀ សី​ហា អភិបាល​ខេត្ត​សៀ​មរាប ជួយទ​ប់ស្កាត់ក្រុមខិលខូច មួយចំនួនដែល​ទន្ទ្រានយក​ដីរដ្ឋ
Thu,12 September 2019 (Time 11:49 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 97នាក់)


ខេត្តសៀមរាប៖ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់​នៅក្នុងភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយ​ស្រី បាននាំគ្នាសំណូមពរ​ទៅដល់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាល​ខេត្តសៀមរាប ដើម្បីជួយ​ការពារសុវត្ថិភាពពួកគាត់ ហើយនិងជួយទប់ស្កាត់​ក្រុមខិលខូច​មួយចំនួន ដែលបាន​នាំគ្នាសង់ផ្ទះ​ និងកាប់ទន្ទ្រានលើដីរដ្ឋ​ ខណៈពេលដែល​ក្រុមប្រជាពលរដ្ឋ​ទាំងនោះ​ឈប់ជឿ​ និងអស់សេចក្ដីទុកចិត្ត ចំពោះសមត្ថកិច្ចក៏ដូចជាអាជ្ញាធរមូលដ្ឋាន ជាពិសេស​លោក ភន់ សុខុម អភិបាលរង​ស្រុក​បន្ទាយស្រី​ ក្នុងការជួយដោះស្រាយ និងស្វែងរកភាពយុត្តិធម៌ជូនពួកគាត់​។
 
បើតាមពលរដ្ឋបាន​ឲ្យដឹងថា ស្ទើររៀងរាល់ថ្ងៃ​គេតែងតែសង្កេតឃើញថា មានជនខិលខូចមួយក្ដាប់​តូច​ដែលមានខ្នងបង្អែក នៅក្នុងបន្ត្រីរាជការបានធ្វើសកម្មភាព កាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ ហើយសង់​ផ្ទះនៅលើដីនោះ យ៉ាងអនាធិបតេយ្យបំផុត។

ក្នុងនោះ​ដែរប្រជាពលរដ្ឋ​ជាច្រើនគ្រួសារ បានធ្វើកា​ររាយការណ៍​ជូនសមត្ថកិច្ច​មូលដ្ឋាន​ក៏ដូចជា លោក ភន់ សុខុម អភិបាលរងស្រុកបន្ទាយស្រី​ដើម្បីឲ្យជួយទប់ស្កាត់​និងជួយការពាររក​យុត្តិធម៌​ជូនជនរ​ងគ្រោះ ក៏ប៉ុន្តែលោកអភិបាលស្រុករងបានធ្វើព្រងើយកន្តើយ ហាក់ដូចជាពុំមាន​ចំណាត់​ការ​អ្វីទាល់តែសោះ?។
 
ដូច្នេះហើ​យទើបប្រជាពលរដ្ឋ​ស្លូតត្រង់ជាច្រើនគ្រួសារ បានដាក់ការសង្ស័យថា លោក ភន់ សុខុម អភិបាលរងស្រុកបន្ទាយស្រី អាចមានរឿងអាស្រូវត្រូវរ៉ូវគ្នា ជាមួយពួកក្រុមទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋ ទើបបណ្ដាលឱ្យលោក​អសមត្ថភាពក្នុងការទប់ស្កាត់ និងជួយរកដំណោះស្រាយ​ជូនប្រជាពលរដ្ឋ​ស្លូតត្រង់យ៉ាងដូច្នេះ។
 
គូររំលឹកផងដែរថាក​ន្លងទៅថ្មីៗនេះ​ លោកអភិបាលរងស្រុកបន្ទាយស្រី បានចេញសារលិខិត​មួយ​ច្បាប់ ដើម្បីប្រកាសប្រាប់ជូនប្រជាពលរដ្ឋ​រស់នៅក្នុងភូមិត្បែង ឃុំត្បែងលិច ស្រុកបន្ទាយ​ស្រីដែល​មានចំនួន៥៦២គ្រួសារ និងមួយចំនួនទៀត​ដែលមាន៨៤គ្រួសារឲ្យពួកគាត់​ទាំងពីរក្រុមនេះ ហាមធ្វើសកម្មភាពអ្វីទាំងអស់ នៅលើដីដែលកំពុងមានទំនាស់ នឹងមិនទាន់ដោះស្រាយនៅឡើយ។

ក៏ប៉ុន្តែដោយខាងក្រុម៨៤គ្រួសារ​ដែលដឹកនាំដោយលោក ចាន់ រិទ្ធ បាននាំគ្នាធ្វើសកម្មភាព​កាប់ទ​ន្ទ្រានដីព្រៃ និងធ្វើផ្ទះបានយ៉ាងរលូន ហើយនឹងហ៊ានធ្វើអ្វីទាំងអ​ស់នៅលើដី​ដែលរដ្ឋកំពុង​ហាម​ឃាត់​នោះ។
 
ករណីដូចខាងលើនេះ​ហើយទើបក្រុមប្រ​ជាពលរដ្ឋដែលមានចំនួន៥៦២ គ្រួសារបា​នធ្វើការអំពាវនាវ និងសំណូមពរទៅដល់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មេត្តាជួយទប់ស្កាត់និងរកភាព​យុត្តិធម៌ជូនពួកគាត់ផង ខណៈពេលដែលក្រុមប្រជាព​លរដ្ឋទាំងនោះលេង​មានសេចក្ដីទុកចិត្ត​ទៅលើសមត្ថកិច្ចមូល​ដ្ឋានទៀតហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធប្រព័ន្ធ​ផ្សព្វផ្សាយអា​ស៊ាន បានបដិសេធ នូ​វការផ្សាយរ​បស់ទូរទស្សន៍ហង្សមាស ដោយ​មិន​បានធ្វើបទ​សម្ភាស ឲ្យគ្រប់ជ្រុង​ជ្រោយ មកសា​មីអង្គ​ភាពពាក់ព័ន្ធ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បើកការដ្ឋាន​សាងសង់ផ្លូវបេ​តុងអា​មេ នៅ​ភូមិកំពង់បា​យខាងជើង ​សង្កាត់កំពង់​បាយ ក្រុងកំពត (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាសា​លាផ្សព្វផ្សាយ ស្តីពីពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើអច​លនទ្រព្យ និងពន្ធដីធ្លីមិនប្រើប្រាស់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់រថយន្តបាឡែន លួចដឹកឈើប្រណិតមួយគ្រឿង នៅស្រុកអូរជុំ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៤នាក់ ពាក់ពន្ឋ័ករណី​ជួញដូរគ្រឿងញៀន ទម្ងន់៤០គីឡូក្រាម (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1596 នាក់
ម្សិលមិញ :
11870 នាក់
សប្តាហ៍នេះ :
133292 នាក់
ខែនេះ :
445771 នាក់
3 ខែនេះ :
1282902 នាក់
សរុប :
7498222 នាក់