ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៩
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
មេPMស្រុកបន្ទាយ​អំពិល កំពុងភ័យស្លន់ស្លោ ប្រមូ​លគ្រឿងសង្ហារឹម និង​ឈើប្រណិត ដែល​ប្រពន្ធរកស៊ីបទល្មើស លាក់ទុក​ខណៈ​ដែលបែកធ្លាយព័ត៌មាន(មានសម្លេង)
Wed,25 September 2019 (Time 03:53 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 178នាក់)


ខេត្តឧត្ដរ​មានជ័យ៖បន្ទាប់ពីបែកធ្លាយព័ត៌មានរឿងលោ​កមេប៉េអឹម ស្រុកបន្ទាយអំពិលឈ្មោះ គង់ សំ​ណាង បើកដៃឲ្យ​ប្រពន្ធរបស់ខ្លួន ប្រមូលទិញ​ឈើប្រណិតផ្ដាច់មុខក្នុងស្រុកបន្ទាយ​អំពិលទាំង​មូល យ៉ាង​អាណាធិ​បតេយ្យ មកដាក់តាំងលក់នៅផ្ទះ​ជាប់នឹង ទីបញ្ជាការក​ងរាជអាវុធហត្ថ​ស្រុក​មកនោះ រហូតមកទល់ពេលនេះ​កំ​ពុងភ័យស្លន់ស្លោ ប្រមូលគ្រឿងសង្ហារឹម និងឈើ​ប្រណិតដែល​ប្រពន្ធ​របស់​ខ្លួនរ​កស៊ីបទល្មើសទាំង​នោះលាក់ទុកយ៉ាងប្រញាប់​ប្រញាល់បំផុត។

បើតាមប្រជាពលរដ្ឋបាន​ឲ្យដឹងថា​៖​ប្រពន្ឋរបស់លោកមេប​ញ្ជាការស្រុកបន្ទាយអំពិលរូមនេះ មិនមែន​ទើបរ​កស៊ីនោះទេ ពោល​គឺយូ​ឆ្នាំមក ដោយអាងអំណាចប្តីជា​មេបញ្ចា​ការ។
ចំណែក​លោក គង់ សំណាង មេប៉េអឹម ស្រុកបន្ទាយអំពិល វិញត្រូវបានពលរដ្ឋរិះគន់ថា ​​បាន​គាប​សង្កត់​ប្រើអំណាចដកកាំ​ភ្លើងគំរាម ចំរិតទាប្រាក់តាមអំពើចិត្តពីប្រជា​ពលរដ្ឋស្លូត​ត្រង់​ដែល​ប្រកបមុ​ខ​របរ​ដឹក​ឈើ​ជាលក្ខណៈគ្រួសារ និងធ្យូង​ អុសដុតជាដើម។​​ជាងនេះទៅទៀតកាល​ពី​យប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ លោកមេPMរូបនេះបានបញ្ជា​ឲ្យកូនចៅ​ឡោម​ព័ទ្ធផ្ទះ​ប្រជាពលរដ្ឋដែល​ស្តុប​ឈើ លក្ខណៈគ្រួសារ ដោយមិនពាក់ឯកសណ្ឋាន​ជាសមត្ថកិច្ច​ គ្មានដេកាតុលាការ និងការអនុ​ញ្ញា​តិ​ពី​ម្ចាស់ផ្ទះទៀតផង។​

បើតាមមន្ត្រីសមត្ថកិច្ចដែលសូមមិន​ឲ្យបញ្ចេញឈ្មោះបាន​ឲ្យដឹងដែរថា​៖ពាក់ពន្ឋ័ករណីប្រពន្ឋមេPM ស្រុក​បន្ទាយ​អំពិល ប្រមូលទិញ​និងលក់ឈើប្រណិត ព្រមទាំងគំរាមរកបាញ់ប្រជាពលរដ្ឋ ​ដែលមិន​ឲ្យលុយ​តាមតម្រូវកា​ររបស់គេពិតជាមានមែន ហើយលោកក៏​មានការឈឺចាប់ផងដែរ​ ដែលឃើញនូវ​ទង្វើបែ​បនេះ​។ជាមួយគ្នានោះដែរ​លោកក៏បានស្នើ​​ឲ្យពលរដ្ឋ​ទាំងនោះ ដាក់ពាក់បណ្តឹង​នៅថ្នាក់ដឹក​នាំខេត្តផ​ងដែរ តែដោយសារ​ការបាក់ នូវកា​រគំរាមបាញ់​ពីសំណាក់​លោកមេPMរូបនេះ​ទើបពួកគាត់​មិន​ហានសុខចិត្តស៊ូទ្រាំ។

ទន្ទឹមនោះពួគាត់​សូម​សំណូមពរដល់ថ្នាក់ដឹកនាំ ​​មានវិធានការទៅលើមន្ត្រីខិលខូចទាំងនេះ ខណៈកំពុងឃុប​ឃិតគ្នារកស៊ីបិតបាំងបទល្មើស គំរាមប្រជាពលរដ្ឋបង្ក​ឲ្យមានការភ័យខ្លាច។

គួរបញ្ជាក់ផងដែរថា​៖ថ្មីនេះនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកង​យោធពល​ខេមរ​ភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា​ប្រធាន​គណៈ​កម្មការជាតិ ដើម្បីទប់​ស្កាត់ និងបង្ក្រាបប​ទល្មើសធន​ធានធម្មជាតិ បាន​ប្រកាសដាក់​ជីវិតជាមួយនឹង​ប្រតិបត្តិការប​ង្ក្រាបបទ​ល្មើស​ព្រៃ​ឈើ នៅក្នុងប្រទេសនាដំណាក់កាល​ចុងក្រោយនេះ ឲ្យខាងតែបាន ដើម្បី​ទុកជូន​ក្មេង​ជំ​នាន់​ក្រោយ និងបានដាក់បទបញ្ជា​ដកគ្រវាត់ចោលលើមន្ដ្រីអាវុធហត្ថទាំងឡាយណា ទោះមាន​បុណ្យ​ស័ក្ដិខ្ពស់ប៉ុណ្ណា បើសិនរកឃើញនៅជាប់​ពាក់ព័ន្ធបទល្មើសជាមួយក្រុមឈ្មួញ បន្ទាប់មកក៏​មាន​ការ​ចាប់ឃាត់​ខ្លួនមេឈ្មួញធំៗមានងារជាឧកញ៉ា និងប៉ាកពួករួមទាំងវត្ថុតាំងដុតចោល​យ៉ាង​សន្ធឹកសន្ធាប់​ផងដែរ។

តែលោកមេប​ញ្ជាការស្រុក​បន្ទាយអំពិលរូបនេះ ហា​ក់បីដូចជាមិនយ​កចិត្តទុកដាក់នូវបទបញ្ជារបស់​នាយ​ឧត្តម​សេនីយ៍ សៅ ​សុខា ទាល់តែសោះ​៕
សូមស្តាប់នូវប្រសាសន៍របស់នាយឧត្តមសេនីយ៍ សៅ សុខា ដែលមានខ្លឹមសារដូចខាងក្រោម៖

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធប្រព័ន្ធ​ផ្សព្វផ្សាយអា​ស៊ាន បានបដិសេធ នូ​វការផ្សាយរ​បស់ទូរទស្សន៍ហង្សមាស ដោយ​មិន​បានធ្វើបទ​សម្ភាស ឲ្យគ្រប់ជ្រុង​ជ្រោយ មកសា​មីអង្គ​ភាពពាក់ព័ន្ធ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បើកការដ្ឋាន​សាងសង់ផ្លូវបេ​តុងអា​មេ នៅ​ភូមិកំពង់បា​យខាងជើង ​សង្កាត់កំពង់​បាយ ក្រុងកំពត (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាសា​លាផ្សព្វផ្សាយ ស្តីពីពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើអច​លនទ្រព្យ និងពន្ធដីធ្លីមិនប្រើប្រាស់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់រថយន្តបាឡែន លួចដឹកឈើប្រណិតមួយគ្រឿង នៅស្រុកអូរជុំ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៤នាក់ ពាក់ពន្ឋ័ករណី​ជួញដូរគ្រឿងញៀន ទម្ងន់៤០គីឡូក្រាម (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2503 នាក់
ម្សិលមិញ :
11870 នាក់
សប្តាហ៍នេះ :
134199 នាក់
ខែនេះ :
446678 នាក់
3 ខែនេះ :
1283809 នាក់
សរុប :
7499129 នាក់