ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៩
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ពលរដ្ឋរ​ស់នៅភូមិព្រៃព្រិចជាង៤០០នាក់ ក្នុងចំណោម​ជាង១០០០គ្រួសា​រ បិទផ្លូវជាតិ​លេខ៥​មួយ​សន្ទុះ ដើម្បីឲ្យ​អាជ្ញា​ធរ​ដោះស្រា​យរឿង​ដីធ្លី(មានវីឌឺអូរ)
Tue,03 September 2019 (Time 04:42 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 96នាក់)


ខេត្តបន្ទាយមានជ័យ​៖យ៉ាងហោចណា​ស់ពលរដ្ឋជាង​៤០០នាក់ ក្នុងចំណោម​ជាង១០០០គ្រួសា​រ បាន​បិទផ្លូវជាតិលេខ៥មួយសន្ទុះនៅមុខសាលាក្រុងប៉ោយប៉ែត ដើម្បី​ឲ្យអាជ្ញាធរ​ជួយរកដំ​ណោះ​ស្រាយជូនពួកគាត់​ បន្ទាប់ពី​មានភាគីម្ខាងទៀត មកជំ​ទាស់មិនឲ្យប្រជា​ពលរដ្ឋរង​គ្រោះ​ខាងលើ​នោះបានទទួល​ប័ណ្ណកម្មសិទ្ធិពីអាជ្ញាធរឡើយ ទើបពួកគា​ត់កើតទុក្ខ​មិនសុខចិត្ត​ហើយក៏​នាំគ្នា​មកតវ៉ាតែម្ដងទៅ។

ក្រោយ​មកអាជ្ញា​ធរក្រុង និងខេត្ត​បានសម្រេច​ឲ្យពួក​គាត់ចូលរួមដោះស្រា​យទៅតា​មនិតិវិធីច្បាប់ នៅក្នុង​សាលប្រជុំក្នុង​សាលា​ក្រុង​ខាង​លើ ប៉ុន្តែការប្រជុំនោះ​ពុំមានលទ្ធផល​អ្វីដែល​ធ្វើឲ្យពួក​គាត់​យល់ព្រមឡើយ ជាហេ​តុមួយ​ធ្វើឱ្យ​ពួកគាត់ក្តៅក្រហាយយ៉ាងខ្លាំង​ហើយចុះចេញពីអង្គប្រជុំ​មកប្រមូលផ្ដុំគ្នាលើផ្លូវជាតិ៥ បិទផ្លូវ​តែម្ដង។

ការផ្ទុះការតវ៉ានេះបានកើតឡើងនា​វេលាម៉ោង៨ព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ នេះនៅក្នុង​បរិវេណ​សាលាក្រុងប៉ោយប៉ែត ដែលស្ថិតនៅក្នុង​ខេត្តបន្ទាយមានជ័យ។
នៅក្នុងហេតុការខាងលើនោះដែរគេសង្កេតឃើញលោក ង៉ោ ​ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមា​ន​ជ័យ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានដឹកនាំអង្គប្រជុំ ដើម្បីសម្របសម្រួលជូន​ប្រជាពលរដ្ឋ​ដែលកំពុងតែកើតក្តីកង្វល់លើបញ្ហាដីធ្លី ប៉ុន្តែខ្លឹមសារ​អង្គរជុំខាង​លើធ្វើឲ្យប្រជាព​លរដ្ឋ​ដែលកំ​ពុងតែចូលរួមនោះ​ផ្ទុះកំហឹងឡើងទៅវិ​ញ ត្រង់ថា អាជ្ញាធរសុំឲ្យពួកគាត់នាំគ្នាផ្តិតមេដៃ ដើម្បី​ធ្វើរ​បាយការណ៍ជូនទៅថ្នាក់លើដើម្បីសុំការសម្រេច ប៉ុន្តែត្រូវបា​នតំណាង​ប្រជាពល​រដ្ឋបដិសេធ​មិនយល់​ព្រម ផ្តិតមេដៃឡើយ ហើយក៏នាំគ្នាដើរចេញពីអង្គប្រជុំមកបិទផ្លូវជាតិលេខ៥ទៅវិញ។

តំណាងប្រជាពលរដ្ឋជាស្ត្រីម្នា​ក់បានលើកឡើងនៅក្នុងអង្គប្រជុំប្រាប់​អាជ្ញាធរថា ក្នុងឆ្នាំ២០១២ កន្លង​​ទៅពួកគាត់មានគ្នាចំនួន៥​៨៩គ្រួសារហើយ ហើយក៏ធ្លាប់មា​នបញ្ហា​កើតឡើង​លើបញ្ហា​ទំនាស់​រឿង​ដីធ្លីនៅក្នុងមូលដ្ឋានរបស់​គាត់ផងដែរ គេបានបន្តទៀតថាមុនឆ្នាំ ២០១២ នោះដែរពួក​គាត់ក៏​មានបញ្ហាទំនាស់​ដីធ្លីហើយក៏​នាំគ្នា​ទៅតវ៉ាដល់ទីក្រុងភ្នំពេញ ដើម្បី​សុំឲ្យ​សម្តេច ហ៊ុន សែន នាយ​ករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួយធ្វើអន្តរាគមន៍ ក្រោយមកក៏មានក​ឯកឧត្តម​សុខ អាន ទីស្ដីកា​រគណៈ​រដ្ឋមន្ត្រី បានដាក់សំណើ​ទៅទៅដល់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំកា​រសម្រេច​ហើយសម្ដេច​ ក៏បានចាក់ឯកភាព​យល់ព្រមប្រគល់​ដី ឲ្យប្រជាពលរដ្ឋ​រស់នៅរហូត​មក​ទល់ពេលនេះ។

តំណាងឲ្យពលរដ្ឋបា​នលើកឡើងទៀតថា កន្លងទៅពួក​គាត់បានផ្តិតមេដៃ​ជាច្រើនលើកច្រើន​សាររួ​ចមកហើយ តែពុំបានសម្រេចអ្វីទាំងអស់ ហើយបើអាជ្ញាធរ​សូមឲ្យពួកគា​ត់ផ្តិតមេដៃ​លើកនេះបន្ត​ទៀតនោះ គឺពួកគា​ត់មិនព្រមទេ ព្រោះថាការផ្តិតមេដៃ ជូនម​ន្ត្រីជំ​នាញនិងអាជ្ញា​ធរកន្លង​ទៅត្រូវបាន​គេដកហូត​យកទុកចោលទាំងអស់ រួចនាំគ្នាសន្យាចុះ​សន្យាឡើង គ្មានបាន​ផលអ្វីឡើយ។

ពលរដ្ឋទាំងនោះ​បាន​បន្តទៀតថា ក្រោយពេលមន្ត្រី​សូរិ​យោដីក្រុងនិងខេត្ត ទៅចុះបញ្ជីក្បាល​ដីជាល​ក្ខណៈ​ប្រព័ន្ធនៅក្នុងភូមិ​របស់ពួក​គាត់រួច​ហើយ​គេបិទផ្សាយប្រ​កាសក្នុងរយៈពេល១៥ ថ្ងៃដើម្បី​ឲ្យមាន​ការតវ៉ា ស្រាប់តែ​មានភាគីម្ខាងចេញមុខ​មកជំទាស់ ប៉ុន្តែពួក​គាត់មិន​ដែលឃើញមុខ​ភាគី​ដែលចេញមុខមក​ជំ​ទាស់ឡើយ គឺឃើញតែអាជ្ញាធរ​ចេញមុខមករារាំងតែប៉ុណ្ណោះ។

លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានលើកឡើងថា អាជ្ញាធរគឺមានសិទ្ធិ​សម្រប​សម្រួល និងយកសំណូមពរប្រជា​ពលរដ្ឋយើងទាំងអស់គ្នា ទៅដោះស្រាយ​ជាមួយថ្នាក់​លើ ដើម្បី​សុំការសម្រេច​រកដំណោះស្រាយទាំងអស់គ្នា បើសិនជាពលរដ្ឋ​យើងមិនព្រមចូលរួមផ្តិ​តមេដៃ ទេ​នោះតើ​គាត់បានរបាយការ​ណ៍ឯណាយកទៅឲ្យថ្នាក់​លើដឹងថា តើមានពលរដ្ឋប៉ុន្មាននាក់ ដែល​ជាម្ចា​ស់ដី ពិតប្រាកដ ហើយពួកគាត់រ​ងគ្រោះដោយសាររឿងដីធ្លីនោះ មានប៉ុន្មាន​គ្រួសារឲ្យ​ពិតប្រាកដទៅ​។

សូមបញ្ជា​ក់ដែរថា ក្រោយពីផ្ទុះការតវ៉ារួចមក គេបានសង្កេតឃើញមានពលរដ្ឋចំនួន២១៧នាក់បា​នយកព្រមផ្តិតមេដៃ​ជាមួយអាជ្ញាធរ ដើម្បីឲ្យអាជ្ញាធរ ខេត្តជួយដោះ​ស្រាយជូនពួក​គាត់ឲ្យបាន​ឆាប់រហ័សនាពេលខាងមុខនេះ រីឯអ្នក​ផ្សេងទៀតគឺមិន​យល់ព្រមឡើយ៕
សូមអញ្ជើញទស្សនានូវវីឌឺអូរ បទសម្ភាសដែលមានដូចខាងក្រោម៖

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធប្រព័ន្ធ​ផ្សព្វផ្សាយអា​ស៊ាន បានបដិសេធ នូ​វការផ្សាយរ​បស់ទូរទស្សន៍ហង្សមាស ដោយ​មិន​បានធ្វើបទ​សម្ភាស ឲ្យគ្រប់ជ្រុង​ជ្រោយ មកសា​មីអង្គ​ភាពពាក់ព័ន្ធ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បើកការដ្ឋាន​សាងសង់ផ្លូវបេ​តុងអា​មេ នៅ​ភូមិកំពង់បា​យខាងជើង ​សង្កាត់កំពង់​បាយ ក្រុងកំពត (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាសា​លាផ្សព្វផ្សាយ ស្តីពីពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើអច​លនទ្រព្យ និងពន្ធដីធ្លីមិនប្រើប្រាស់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់រថយន្តបាឡែន លួចដឹកឈើប្រណិតមួយគ្រឿង នៅស្រុកអូរជុំ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៤នាក់ ពាក់ពន្ឋ័ករណី​ជួញដូរគ្រឿងញៀន ទម្ងន់៤០គីឡូក្រាម (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
895 នាក់
ម្សិលមិញ :
11870 នាក់
សប្តាហ៍នេះ :
132591 នាក់
ខែនេះ :
445070 នាក់
3 ខែនេះ :
1282201 នាក់
សរុប :
7497521 នាក់