ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
លោក ឈួន ហុក ប្រធានក្រុមព្រឹក្សារ ខេត្តសៀមរាប រងការចោទប្រកាន់​ពីពលរដ្ឋ១៧​គ្រួសារ នៅ​ខេត្តឧត្ដ​រមានជ័យ រឿងរំលោ​ភយក​ដីសង់លំនៅដ្ឋាន​របស់ពួកគាត់(មានវីឌឺអូរ)
Thu,05 September 2019 (Time 05:02 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 185នាក់)


ខេត្តឧត្ដរមានជ័យ៖ប្រជាពលរដ្ឋចំនួន១៧គ្រួសា​ររស់នៅក្នុងភូមិកូនក្រៀរ ​សង្កាត់កូនក្រៀរ ក្រុងសំ​រោង ខេត្តឧត្ដរមានជ័យ បានចោទប្រកាន់ទៅលើលោ​កឈួន ហុក ប្រធានក្រុមព្រឹក្សា ខេត្តសៀម​រាបថា បានរំលោភយ​កដីសង់លំនៅដ្ឋានរបស់ពួកគាត់ដែលមាន​២០គុណ១០០​ម៉ែត្រ ស្ថិតនៅភូមិ​កូនក្រៀរ សង្កា​ត់កូនក្រៀរ។

ក្នុងចំណោមពលរដ្ឋទាំង១៧គ្រួសារខាងលើ លោកយ៉ែម យ៉ុន អាយុ៥៤​ឆ្នាំជាជន​ពិការ និងជា​ប្រធានក្រុមក្នុង​ភូមិកូនក្រៀរ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មាន​ឲ្យដឹងនៅថ្ងៃទី០៥ខែកញ្ញា ឆ្នាំ២០​១៩នេះ​ថា៖ប្រជាពលរដ្ឋចំនួន១៧គ្រួសារ បូករួមទាំងរូបលោក ពិតជាត្រូវ​បានលោកឈួន ហុក ប្រធានក្រុមព្រឹក្សារ​ ខេត្តសៀមរាប រំលោភយកពិតប្រាកដមែន​។

ដែលជាប្រភេទដី​សង់លំនៅដ្ឋាន​ និងមានលិខិតកាន់កា​ប់និងប្រើប្រាស់ដីធ្លី ចាប់តាំ​ងពីឆ្នាំ​២០០០ ដែលមាន​ទំហ៊ុំ២០គុណ១០​០ម៉ែត្រ និងមានការដឹង​លឺពីអាជ្ញាធរភូមិ ឃុំទៀតផង។

លោក​បន្ដរថា លោកឈួន ហុក បានរំលោភយកដីរបស់គាត់នៅឆ្នាំ២០១៧ ដោយមានឈ្មោះនេត លុន ជាអ្នកដាក់គ្រឿង​ឈូសឆាយ និងមាន​ការប្ដឹងផ្ដល់​នៅតុលាទៀតផង។ក្រោ​យមក​ស្រាប់តែ​ចេញមុខលោក ឈួន ហុក ក្រុមព្រឹក្សារខេត្តសៀមរាប ចេញមុខ​មក​អះ​អាងថា ជាដីកម្ម​សិទ្ធរបស់​លោកទៅវិញ។

ប្រជាពលរដ្ឋខាងលើសូមអំពាវនាវដល់​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា​ជួយរក​យុត្តិធម៌​ជូនគាត់ផង ព្រោះជន​ដែលរំលោភយកដីពួ​គាត់ជាអ្នកមានអំ​ណាចដ៏ធំនៅខេត្តសៀមរាប ដែ​លមានតួរនា​ទីជាប្រធា​នក្រុមព្រឹក្សារ​ ខេត្តសៀមរាបទៀតផង។

ជុំ​វិញការចោទប្រកា​ន់របស់ប្រជាពលរដ្ឋខាងលើនេះដែរលោក ឈួន ហុក បានប្រាប់​ឲ្យ​ដឹង​តាម​ទូសព្ទ័ថា លោកមិនបានរំលោ​ភទេ ​គឺលោកទិញ​ដីនេះពីឈ្មោះ នេត លុន នៅឆ្នាំ២០០៦ បើចង់​ដឹងអាច​ទៅជួបចៅសង្កាត់បានព្រោះឯកសារលោកទុកនៅ​ចៅសង្កាត់ រឿងចោទប្រ​កាន់ថា លើករំ​លោ​ភយកដីរបស់ពួក​គាត់លោកមិនអាចទទួលបានទេ។
លោកបន្តរថា បើពលរដ្ឋថា ជាដីរបស់ពួកគាត់​អោយពួកគាត់យក​លិខិតកាន់កាប់ពីអាជ្ញាធ​រមកផ្ទៀងផ្ទាត់គ្នា​បើពលរដ្ឋមានលិខិតកាន់​កាប់មុន​លោកនិង​ប្ដឹង​អ្នកដែល​យកដី​នោះលក់​អោយរូបលោក​៕
សូមអញ្ជើញទស្សនានូវវីឌឺអូរ សម្លេងពលរដ្ឋដូចខាងក្រោម​៖

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រ​ហមកម្ពុជាខេត្តកណ្ដាល អញ្ជើញចុះសួរ​សុខទុក្ខ ​និងនាំយកអំណោ​យមនុស្សធម៌ ជូន​ប្រជាពលរដ្ឋ​ដែល​មា​នការសង្ស័យ ឆ្លង​ជំងឺគ្រុនឈិក ប្រមាណ​១៨៥នាក់​នៅស្រុក​ពញាឭ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូ​វក្រាលគ្រួស ដើម្បីសម្រួលដល់ការ​ធ្វើដំណើរ របស់​ប្រជាពលរដ្ឋ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សាខេត្តព្រៃវែង បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ចុះពិនិត្យស្ថានភាពទឹកតាមបណ្ដោយព្រែកកំពង់បាយ ដើម្បីត្រៀមលក្ខណៈជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ ចែកជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុង នៃជំងឺកូវីដ១៩ ចំនួន៩0 គ្រួសារ ក្នុងស្រុកពញាឮ (ខ្មែរម្ចាស់ការ TVonline​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9275 នាក់
ម្សិលមិញ :
11144 នាក់
សប្តាហ៍នេះ :
81888 នាក់
ខែនេះ :
378125 នាក់
3 ខែនេះ :
1120913 នាក់
សរុប :
12326593 នាក់