ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ផ្ទះពលរដ្ឋចំ​នួន៤ភូមិ​ ក្នុងស្រុកម៉ាឡៃ ​រងការលិច​លុង បណ្តាល​ឲ្យខូច​ខាត​ទ្រព្យ​សម្បត្តិ​ និងផលដាំ​ណាំផ្សេង​ៗ ដោយ​សារគ្រោះទឹកជំនន់​ធ្លាប់ពី​​ថៃ និង​ភ្លៀង​ធ្លាក់​ប៉ុន្មានថ្ងៃជាប់​ៗគ្នា
Sat,10 October 2020 (Time 03:59 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 40នាក់)


ខេ​ត្តបន្ទាយមានជ័យ៖ផ្ទះសម្បែងប្រជាពលរដ្ឋចំនួន៤ភូមិ​ នៅក្នុងស្រុកម៉ាឡៃរងការលិចលុង។ចំ​ណែក​សត្វពា​ហានៈមួយចំ​នួន​បានបាត់បង់​ ដោយ​សារទឹកហ​ក់ក្នុងល្បឿនលឿន​យ​កមិនទាន់ និង​ផល​ដំ​ណាំ​ផ្សេងៗរងការខួចខាតស្ទើទាំ​ងស្រុង ក្នុងនោះមា​នមនុស្សម្នាក់ឈ្មោះ លឹម សឿន ភេទ​ប្រុស អាយុ​៥៦ឆ្នាំ រស់នៅភូមិ​ដំបូកវិល ឃុំ​ម៉ាឡៃ ស្រុកម៉ាឡៃផងដែរ​បានលង់​ស្លាប់ បន្ទាប់​ពីដើរ​ទៅយក​អង្ករចេញ​ពីផ្ទះទាំង​យប់​ គា​ប់ជួនទឹ​កកំ​ពុងហូក្របួចខ្លាំង និងរមូល​ក្រពើរ​ផង​នោះ ទើបប​ណ្តាល​ឲ្យ​លង់ទឹកបាត់មួយយប់ លុះព្រឹកថ្ងៃទី​១០ ខែ​តុលា ឆ្នាំ២០​២០ ទើបរកឃើញ​សាក​សពឃើញ​។​​

ដោយមើលឃើញពីទុកលំបា​ករបស់​បងប្អូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ឯក​ឧត្ត​ម ​អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេ​ត្តបន្ទាយមានជ័យ បានដឹក​នាំមន្ត្រីក្រោមឱវាត រួម​មានៈ​អភិបា​ល​ស្រុក ,កម្លាំងឈ​រជើង​ស្រុងម៉ាឡៃ,នគរ​បាលការពារព្រំ​ដែនគោក៨១៥,កម្លាំងយោធា​សឹក​រង​ស្រុក​ម៉ាឡៃ,កម្លាំងកង​រាជអាវុធហត្ថស្រុកម៉ាឡៃ និ​ងវរសេនាតូច​៥១១ ចំណុះ​ឲ្យកងពលតូចថ្មើ​ជើងលេ​ខ៥១ បានចុះសួរសុខទុក និងនាំយកទូកជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលកំ​ពុងជាប់​នៅ​ក្នុង​ផ្ទះ​ចេញមិនរួច ដោយខ្លះចាស់ជរា និងខ្លះទៀតកូនតូចៗ ក្នុងនោះបានជួយយ​កនូវសម្ភារៈប្រើ​ប្រាស់​ចាំ​បាច់មួយចំនួនផងដែរ​ ដើម្បីនាំយកទៅរ​កទីទួ​លមានសុវត្ថិភាព។

​ជាមួយគ្នានោះដែរឯ​កឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុង​ខេត្ត ​ត្រូវ​​បង្កើនការ​ប្រ​យ័ត្ន​ខ្ពស់ ជៀសវាង​គ្រោះថ្នាក់​កើត​មានជាយ​ថាហេតុ ពីព្រោះបើយោ​ងតាមសេច​ក្តីជូនដំណឹង​របស់ក្រសួងធនធានទឹក​ និងឧតុនិយម​ បាន​ឲ្យ​ដឹងថា​ ចាប់ពី​ថ្ងៃនេះដល់១៣ ខែតុលា ​ភ្លៀងនឹង​បង្កើ​ន​ការធ្លាក់​រាយប៉ាយជាលំ​ដាប់​ នៅ​តាមតំបន់​ទំនាប​ក​ណ្តាល ជួរភ្នំដងរ៉ែក ​នឹងមា​នភ្លៀង​ខ្យល់​បក់​ខ្លាំង​ បង្ក​ឲ្យមានផ្គរ​ រន្ទះ​ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន (ខ្មែរម្ចាស់ការ TVonline​)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការខេត្តបន្ទាយមានជ័យ នាំយកអំណោយមនុស្សធម៌ របស់លោកឧកញ៉ា កុក អាន ផ្ដល់ជូនពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន២៨០គ្រួសារនៅចំណុចកាស៊ីណូក្រោន (ខ្មែរម្ចាស់ការ TVonline​)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ដួង តារា បាននាំយកអំណោយរបស់សម្ដេចតេជោ ផ្តល់ជូនពលរដ្ឋ ដែលរងផល់ប៉ះពាល់ដោយសារគ្រោះទឹកជំនន់ចំនួន១០០០គ្រួសារ នៅស្រុកសំឡូត (ខ្មែរម្ចាស់ការ TVonline​)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំ មន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំង ដងផ្លូវសំខាន់ៗនៅក្នុងក្រុង (ខ្មែរម្ចាស់ការ TVonline​)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្ទុះហ្គាសរថយន្ត បណ្ដាលឱ្យមនុស្សចំនួន៣នាក់ រងរបួសបញ្ជូនទៅមន្ទីរពេទ្យ និងរថយន្តហាយឡេនឌ័រ១គ្រឿង រងការខូចខាតទាំងស្រុង នៅក្រុងប៉ោយប៉ែត(មានវីឌឺអូរ) (លោក គង់ រ៉ាវ៉ាត់)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1058 នាក់
ម្សិលមិញ :
10293 នាក់
សប្តាហ៍នេះ :
63931 នាក់
ខែនេះ :
459996 នាក់
3 ខែនេះ :
1614891 នាក់
សរុប :
13932209 នាក់